គិតសរុបជារួមទៅ សាច់ជ្រូកប្រមាណ ២៤ម៉ឺនតោនហើយ បានយកចេញពីឃ្លាំងស្ដុកបម្រុង ដើម្បីបញ្ចេញលក់លើទីផ្សារ ដោយការបញ្ចេញលក់នេះ មាន៧ជុំមកហើយ គិតតាំងពីថ្ងៃទី ១៧ ខែធ្នូឆ្នាំ២០២០មក។ ត្រង់នេះ សូមបញ្ជាក់បន្ដិចថា រដ្ឋាភិបាលចិន មានបង្កើតនូវឃ្លាំងស្ដុក បង្កកសាច់ជ្រូកបម្រុងទុក ដើម្បីធានាទីផ្សារតម្លៃសាច់ជ្រូកកុំឲ្យឡើងថ្លៃខ្ពស់ ពោលគឺនៅពេលមានមានត្រូវការច្រើនម្ដងៗ គេតែងតែបញ្ចេញសាច់ជ្រូកពីឃ្លាំងស្ដុកនេះ ដ្បិតថា ប្រទេសចិន មានតម្រូវការសាច់ជ្រូកច្រើនជាងគេ។
តម្លៃសាច់ជ្រូកលក់រាយនៅមុនថ្ងៃបុណ្យចូលឆ្នាំចិនប៉ុន្មានថ្ងៃ ដែលមានលក់នៅក្នុងទីក្រុងធំៗចំនួន៣៦ នៅក្នុងប្រទេសចិន មានតម្លៃ ២ដុល្លារ៣០សេន ក្នុងមួយគីឡូក្រាម ធ្លាក់ចុះ២ភាគរយ ខណៈដែលតម្លៃស៊ុតវិញ ក៏ធ្លាក់ចុះជិត៧%ផងដែរ។
រដ្ឋាភិបាលចិន បានខិតខំប្រឹងប្រែងបង្កើនទិន្នផល ដោយជួយសម្រួលដល់ការដឹកជញ្ជូន និងធ្វើឲ្យមានស្ថិរភាពនូវបណ្ដាញលក់ ដើម្បីធានាបានណុវការផ្គត់ផ្គង់ និងស្វិរភាពតម្លៃទំនិញ នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិននេះ៕