ប្រទេសចិន

ចិនពង្រឹងការរុករកធនធានរ៉ែក្នុងស្រុក ក្រោយបារម្ភពីហានិភ័យកង្វះខាតធនធានរ៉ែសំខាន់ៗ និងលែងចង់ពឹងផ្អែកលើការនាំចូល


បញ្ហាផ្ទុះឡើងវិញនូវការរាតត្បាតពីជំងឺកូវីដ ១៩ មិនមែនជាបញ្ហាតែមួយដែលប្រទេសចិនកំពុងចាត់វិធានការប្រយុទ្ធប្រឆាំងនោះទេ។ កង្វះខាតនូវធនធានរ៉ែដ៏សំខាន់ក្នុងប្រទេស ក៏ជាបញ្ហារាំរ៉ៃ ដែលចិនកំពុងខ្វាយខ្វល់ជាយូរមកហើយដែរ ពោលគឺធនធានរ៉ែសំខាន់ៗមួយចំនួនធំពឹងផ្អែកលើការនាំចូលពីប្រភពខាងក្រៅ ដើម្បីផ្គត់ផ្គង់ការផលិតក្នុងស្រុក ដោយការនាំចូលទាំងនេះ ធ្វើឲ្យចិនមានការបារម្ភយ៉ាងខ្លាំង និងខិតខំពង្រឹងការរុករកធនធានរ៉ែនៅក្នុងស្រុករបស់ខ្លួនបន្ថែមទៀត ដើម្បីធានាបាននូវសន្តិសុខថាមពលក្នុងប្រទេស។
ទេសចិនកំពុងខ្វះខាតធនធានរ៉ែធម្មជាតិ!

នេះបើតាម​ការរាយការណ៍ដោយ​សារព័ត៌មានចិន South China Morning Post។ ការធានាឲ្យបាននូវសន្តិសុខថាមពល គឺមានសារៈសំខាន់ណាស់សម្រាប់ចិនដែលជាប្រទេសសេដ្ឋកិច្ច​ធំបំផុត២ក្នុងពិភពលោក ដោយសារតែប្រទេសនេះបច្ចុប្បន្ន មាន​ការពឹងផ្អែកលើថាមពលរ៉ែដែលនាំចូលមកពីក្រៅប្រទេស ហើយវា​នៅតែជាការគំរាមកំហែងសម្រាប់ការប្រើប្រាស់ ក្នុងរយៈពេលវែង។ ប្រទេសចិនកំពុងស្វះស្វែងបង្កើន​ការរុករក​ធនធានរ៉ែ និងថាមពលសំខាន់ៗ​នៅក្នុង​ប្រទេស​របស់ខ្លួន ដើម្បីទុកជាទុន​បម្រុងផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលសេដ្ឋកិច្ចមានកំណើនតិចតួចខ្លាំង ស្របពេលដែលហានិភ័យនៃការពឹងផ្អែកលើទីផ្សារខាងក្រៅបន្តកើនឡើង។

រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិចិនបាន លោក Wang Guanghua បង្ហាញការព្រួយបារម្ភថា ភាគច្រើននៃ ផលិតផលយុទ្ធសាស្ត្រដែលត្រូវការថាមពលរ៉ែ ដើម្បីផ្គត់ផ្គង់ បច្ចុប្បន្នគឺត្រូវពឹងផ្អែកទាំងស្រុង​លើការនាំចូលពី​ប្រភពខាងក្រៅ។ ក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មាន​ក្នុងស្រុក Xinhua កាលពីថ្ងៃព្រហស្បតិ៍ ទី ៥ ខែមករា លោកបានលើកឡើងថា ប្រទេសចិន​ពឹងផ្អែកខ្ពស់លើការនាំចូលធនធាន​រ៉ែសំខាន់ៗ​ពីបរទេស ដូចនេះប្រសិនបើ​ថ្ងៃណាមួយ​ស្ថានភាព​អន្តរជាតិផ្លាស់ប្តូរ វាប្រាកដជា ប៉ះពាល់យ៉ា​ងខ្លាំងដល់សេដ្ឋកិច្ច ឬប្រទេសជាតិទាំងមូល។

ការចុះផ្សាយរបស់សារព័ត៌មាន Caixin ឱ្យដឹងថា ប្រហែល ២ភាគ៣នៃផលិតកម្ម និងការផ្គត់ផ្គង់រ៉ របស់ប្រទេសចិន គឺពឹងផ្អែកខ្លាំងលើធនធានពីប្រភពក្រៅប្រទេស។ ចិននាំចូល សារធាតុរ៉ែសំខាន់ៗជាង១០ ប្រភេទពីខាងក្រៅប្រទេស ​រួម​មាន រ៉ែ​ដែក៨២% រ៉ែ​ក្រូម៩៨% រ៉ែម៉ង់ហ្គាណែស៩៦% រ៉ែខូប៊ល៩៥% រ៉ែនីកែល៩០% ហើយ​រ៉ែ​ទង់ដែង និង​ប្រេងចំនួន ៧៨%។

ដោយឡែក ចិនមានធនធាន​រ៉ែបម្រុងចំនួន ១៥ប្រភេទ រួមមានប្រេង ឧស្ម័ន ដែក ទង់ដែង អាលុយមីញ៉ូម និងនីកែល ដែលគិតជាភាគរយ​សរុប​មាន​ចំនួន​តិចជាង ២០% នៃចំនួន​រ៉ែសរុប​របស់ពិភពលោក។ លោកបានបន្ថែមថា ប្រេងបម្រុងរបស់ប្រទេសចិន​មាន​ចំនួន​ត្រឹមតែ ១,៥% ប៉ុណ្ណោះនៃចំនួនសរុប​ទូទាំង​សកលលោក ខណៈដែលធ្យូងថ្មបម្រុងមានជាង១៣%។

គួរជម្រាបថា ភាពតានតឹងផ្នែក​ការទូត គួបផ្សំនឹងភាពចលាចល​នៃទីផ្សារ​ពិភពលោក បានបង្ខំឱ្យប្រទេសចិន​ចាប់ផ្តើមគិតគូរអំពី​សន្តិសុខថាមពល និងការពឹងផ្អែក​របស់ខ្លួន​លើធនធានថាមពលរ៉ែដែលនាំចូល​ពីក្រៅ​ប្រទេស។ បើតាមរដ្ឋអំណាច​ប៉េកាំង នៅក្នុងផែនការអភិវឌ្ឍ​វត្ថុធាតុដើមឆ្នាំ ២០២១-២០២៥ ការផ្គត់ផ្គង់រ៉ែដែក​ក្នុងស្រុក​នឹងមានការកើនឡើងខ្ពស់ ដោយប្រទេសចិន​គ្រោងនឹងលើកកម្ពស់​ការផ្គត់ផ្គង់ដែក ដែលបានពីសំណល់​ដែក​អេតចាយឲ្យដល់ជាង ៣០% នៃចំនួនសរុប និងជំរុញឱ្យមានការជីកយករ៉ែ​ក្នុងស្រុកបន្ថែម៕

អត្ថបទដោយ: សារៀម លក្ខិណា




អត្ថបទបន្ទាប់


ភាគីកម្ពុជា និងថៃ នឹងជួបគ្នាជាថ្មីទៀតឆាប់ៗនេះ ដើម្បីចរចាពាក់ព័ន្ធនឹងតំបន់ប្រេងត្រួតស៊ីគ្នា

ព័ត៌មាន
សន្ទុះនៃការបន្តកិច្ចពិភាក្សារវាងប្រទេសកម្ពុជា និងថៃស្តីពីការរុករកប្រេងក្នុងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃកំពុងមានភាពសកម្មឡើងវិញ នៅបន្ទាប់ព…

តើទំហំពាណិជ្ជកម្មរវាង កម្ពុជា-ថៃ សម្រេចបានប៉ុន្មានលានដុល្លារនៅជិតពេញមួយឆ្នាំ២០២២?

ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ប្រមាណជាង ៩ពាន់លានដុល្លារ នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២ ដែលមានការកើនឡើងជាង ២៦% បើប្រៀបនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ