ទំហំពាណិជ្ជកម្មរវាង កម្ពុជា-ថៃ

តើទំហំពាណិជ្ជកម្មរវាង កម្ពុជា-ថៃ សម្រេចបានប៉ុន្មានលានដុល្លារនៅជិតពេញមួយឆ្នាំ២០២២?


ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ប្រមាណជាង ៩ពាន់លានដុល្លារ នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២ ដែលមានការកើនឡើងជាង ២៦% បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅប្រទេសថៃ សម្រេចបានទឹកប្រាក់ ជាង១ពាន់លានដុល្លាអាមេរិក បានកើនឡើងជាង ២៧% ខណៈការនាំចូលពីថៃ សម្រេចបានទឹកប្រាក់ជាង ៨ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២៦% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំចក្រព្រះរាជាណាចក្រថៃឡង់ដ៏។
ទំហំពាណិជ្ជកម្មរវាង កម្ពុជា-ថៃ
ដោយ

អ្នកជំនាញ អះអាងថា ប្រទេសថៃ ជាប្រទេសក្បែខាងកម្ពុជា និងជាប្រទេសដែលស្ថិតនៅសហគមន៍សេដ្ឋកិច្ចជាមួយកម្ពុជា ដូចនេះទំនាក់ទំនងពាណិជ្ជកម្មវវាងកម្ពុជា-ថៃ នៅតែរក្សាបាននូវកំណើនវិជ្ជមាននៅឆ្នាំនេះ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៀតផងដែរ។

យោងតាមរបាយការណ៍របស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំចក្រព្រះរាជាណាចក្រថៃឡង់ដ៏ បានបង្ហាញថា ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ថៃ ​នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២ មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណជាង ៩ពាន់​លាន​ដុល្លារ មានការ​កើនឡើង ជាង២៦% ប្រៀប​ទៅ​នឹង​រយៈពេលដូចគ្នា ឆ្នាំ​២០២១ ។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅថៃ សម្រេចបានទឹកប្រាក់ជាង ១ពាន់លានដុល្លា កើនឡើងជាង ២៧% បើធៀបនឹងតម្លៃ ៨១៤លានដុល្លា នៃឆ្នាំ២០២១ ខណៈការនាំចូលពីថៃ សម្រេចបានទឹកប្រាក់ជាង ៨ពាន់លានដុល្លារអាមេរិក កើនឡើង ២៥.៩% បើធៀបនឹងតម្លៃ ៦,៤៨ពាន់លានដុល្លារ នៃឆ្នាំ២០២១។

ពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្មវវាងកម្ពុជា-ថៃនេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានយល់ឃើញថា ក្រោយពីរាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បានជោគជ័យ បានបើកដំណើរការច្រកព្រំដែន និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ ជាពិសេសការជំរុញពាណិជ្ជកម្មរវាងកម្ពុជា-ថៃនាពេលបច្ចុប្បន្ន មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនៅតែរក្សាបាននូវកំណើនវិជ្ជមាន។ ឧកញ៉ា លឹម ហេង បន្ថែមថា កត្តាដែលនាំឱ្យទំនាក់ទំនងពាណិជ្ជកម្មវវាងកម្ពុជា-ថៃនៅឆ្នាំនេះ ក៏ដូចជានៅឆ្នាំបន្តបន្ទាប់នៅតែមានភាពល្អប្រសើរនោះ គឺប្រទេសថៃជាប្រទេសដែលស្ថិតនៅក្នុងសហគមន៍សេដ្ឋកិច្ចជាមួយគ្នា ដែលជាកត្តាជំរុញតភ្ជាប់ទៅនឹងសហគមន៍សេដ្ឋកិច្ចអាស៊ានដូចគ្នា ហើយប្រទេសថៃ និងកម្ពុជា ក៏ស្ថិតនៅក្នុងកិច្ចព្រ​មព្រាង RCEP ជាមួយគ្នាផងដែរ មិនតែប៉ុណ្ណោះ ប្រទេសថៃក៏ជាប្រទេសក្បែរខាងកម្ពុជា ដែលធ្វើឱ្យការធ្វើពាណិជ្ជកម្មការនាំចេញនាំចូលមានភាពល្អប្រសើរ ជាពិសេសការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាដែលមិ​នទាន់កែច្នៃទៅកាន់ប្រទេសថៃតែម្តង។

សូម​បញ្ជាក់​ថា កន្លង​មកទំនិញ​ដែល​កម្ពុជា បាន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ មាន​ដូច​ជា ផលិតផលកសិផល វត្ថុធាតុដើម វាយនភណ្ឌ និងត្បូងថ្មមានតម្លៃ ហើយបានទិញចូលវិញនូវទំនិញផលិតផលសម្រេចដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ គ្រឿងសំអាងគ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងសំណង់ ជាដើម​។

គួរជម្រាបថា នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤៨ពាន់លានដុល្លារ មានការកើនឡើង ១២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជាង ២០ពាន់លានដុល្លារ កើនឡើង១៨% និងការនាំចូលពីទីផ្សារអន្តរជាតិមកវិញមានចំនួនជិត ២៧ពាន់លានដុល្លារ កើនឡើង៩% ។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ចិនពង្រឹងការរុករកធនធានរ៉ែក្នុងស្រុក ក្រោយបារម្ភពីហានិភ័យកង្វះខាតធនធានរ៉ែសំខាន់ៗ និងលែងចង់ពឹងផ្អែកលើការនាំចូល

ព័ត៌មាន
បញ្ហាផ្ទុះឡើងវិញនូវការរាតត្បាតពីជំងឺកូវីដ ១៩ មិនមែនជាបញ្ហាតែមួយដែលប្រទេសចិនកំពុងចាត់វិធានការប្រយុទ្ធប្រឆាំងនោះទេ។ កង្វះខាតនូវធនធានរ៉ែ…

ពលរដ្ឋខេត្តកែប៥០គ្រួសារបានផ្អាកការផលិតអំបិល ខណៈមន្ត្រីជំនាញរំពឹងរដ្ឋមានការឧបត្ថម្ភធន

ព័ត៌មាន
ថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្មខេត្តកែបអះអាងថា មានអ្នកផលិតអំបិលជាច្រើនគ្រួសារនៅខេត្តកែបបានបោះបង់ការផលិតអំបិលនៅឆ្នាំនេះ ក្រោយការផលិតអំបិលនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ