ស្ថានភាពកូវីដ១៩នៅចិន

ចិនព្រមានថា បើខ្លួនបើកចំហប្រទេស ដូចសហរដ្ឋអាមេរិក និងបារាំង ករណីឆ្លងកូវីដនឹងអាចកើនរាប់ម៉ឺននាក់ក្នុងមួយថ្ងៃ


ប្រទេសចិនអាចប្រឈមមុខនឹងការឆ្លងជំងឺកូវីដ១៩ ច្រើនជាង ៦៣ម៉ឺននាក់ ក្នុងមួយថ្ងៃ ប្រសិនបើប្រទេសនេះ បានទម្លាក់ចោលគោលនយោបាយគ្មានការអត់ឱនចំពោះកូវីដ១៩របស់ខ្លួន ដោយការដកវិធានការទប់ស្កាត់ការធ្វើដំណើរនានា ដូចអ្វីដែលអាមេរិក និងបារាំងបានធ្វើនោះ។ នេះបើយោងតាមការសិក្សារបស់គណិតវិទូនៃសាកលវិទ្យាល័យប៉េកាំង។
ក្រុមគ្រូពេទ្យកូវីដ១៩របស់ប្រទេស​ចិន

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​របស់​ចិន បាន​និយាយ​ថា ប្រទេស​ចិន​មិន​អាច​លុប​ចោលការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ដោយ​មិន​មានការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ឬ​ការ​ព្យាបាល​ជាក់លាក់​នោះ​ទេ​។ បើ​តាម​របាយការណ៍​ខាងលើ​នេះ ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​របស់​ប្រទេស​ចិន អាច​នឹង​កើនឡើង​យ៉ាង​ហោច​ណាស់ រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ប្រសិនបើ​ប្រទេស​នេះ​អនុវត្ត​យុទ្ធសាស្ត្រ​តាម សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ដូច​ជា អង់គ្លេស និង​បារាំង​ជាដើម​។

ការ​រក​ឃើញ​នេះ បាន​ព្រមាន​យ៉ាង​ច្បាស់​ថា សម្រាប់​ពេល​នេះ ប្រទេស​ចិន​មិន​ទាន់​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ទទួលយក​យុទ្ធសាស្ត្រ បើកចំហរ ដោយ​ផ្អែក​តែ​លើ​សម្មតិកម្ម​នៃ​ភាពស៊ាំ​ក្នុង​រាង​កាយ​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង គាំទ្រ​ដោយ​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​នោះ​ទេ​។

ប្រទេស​ចិន​នៅ​តែ​បន្ត​រក្សា​គោលនយោបាយ គ្មាន​កូ​វី​ដ​១៩ ដោយ​ជឿជាក់​ពី​សារៈសំខាន់​នៃ​គោលនយោបាយ​នេះ ក្នុង​ការ​ទប់ស្កាត់​ករណី​ឆ្លង​ក្នុង​ប្រទេស ពោល​គឺ​ប្រសើរ​ជាង បណ្ដោយ​ឱ្យ​មាន​ករណី​ឆ្លង​ហើយ ទើប​ខិតខំ​តាមដាន និង​ស្វែងរក​អ្នក​ឆ្លង​ជំងឺ​យក​មក​ព្យាបាល​។ សូម​បញ្ជាក់​ដែរ​ថា អាជ្ញាធរ​សុខាភិបាល​របស់​ចិន កាលពី​ថ្ងៃ​ទី ២៧ វិច្ឆិកា បាន​កត់ត្រា​ពី​ករណី​ឆ្លង​ថ្មី​ចំនួន​តែ ២៣ ករណី​ប៉ុណ្ណោះ  ហើយ​រហូត​មក​ទល់​ពេល​នេះ ករណី​ឆ្លង​សរុប​នៅ​ចិន​មាន​ចំនួន​ត្រឹមតែ​ប្រមាណ ៩​ម៉ឺន ៨​ពាន់​នាក់  និង​អ្នក​ស្លាប់​ជាង ៤​ពាន់ ៦​រយ​នាក់​ប៉ុណ្ណោះ​។  

មក​ទល់​ពេល​នេះ​ប្រទេស​ចិន​មាន​ប្រជាជន​ជិត​៧៧​ភាគរយ​ហើយ នៃ​ចំនួន​ប្រជាជន​សរុប ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​គ្រប់​ចំនួន​ដូ​ស ហើយ​និង​ឈាន​ដល់​ការ​ចាក់​វ៉ាក់សាំង​បាន ៨០% ដើម្បី​បង្កើត​ភាពស៊ាំ​នៃ​សហគមន៍​នៅ​ចុងឆ្នាំ​នេះ​។

យ៉ាងណា​ក៏​ដោយ​ចុះ អ្នកជំនាញ​ខាង​ជំ​ងឹ​ផ្លូវដង្ហើម​របស់​ចិន ក៏​បាន​ព្រមាន​ពី​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ដែល​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​បន្ថែម​ទៀត​ដល់​ការ​ចាក់​វ៉ាក់សាំង និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វី​ដ ១៩៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


តើមេរោគ អូមីក្រុងនឹងជិះឥទ្ធិពលយ៉ាងណាខ្លះ ទៅលើគោលដៅស្ដារវិស័យទេសចរណ៍កម្ពុជា?

ការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុងនៅតំបន់អាហ្វ្រិកកំពុងបង្កក្តីបារម្ភថ្មីបន្ថែមទៀតដល់ពិភពលោក ស្របពេលមេរោគចាស់ៗនៅមិ…

អាមេរិករឹតបន្ដឹងការធ្វើដំណើរពីប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក ក្រោយបារម្ភពីការឆ្លងមេរោគ អូមីក្រុង

ភ្លាមៗក្រោយពេលដែលមេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានគេរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង មានប្រទេសមួយចំនួន ពិសេសតំបន់អឺរ៉ុបបានចាប់ផ្ដើមរឹតបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ