ការអនុវត្តច្បាប់នាំចូលចំណីអាហារ

ចិននឹងចាប់ផ្ដើមអនុវត្តច្បាប់នាំចូលចំណីអាហារថ្មី នៅដើមឆ្នាំក្រោយ ខណៈអាមេរិក និងអឺរ៉ុបបារម្ភថា នឹងរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់


ច្បាប់ថ្មីរបស់ចិនទាក់ទងនឹងការនាំចូលចំណីអាហារ នឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ ខែមករាឆ្នាំ២០២២ខាងមុខនេះ ទៅតាមផែនការដែលបានគ្រោងទុក បើទោះបីជា កន្លងមកដៃគូពាណិជ្ជកម្មធំៗរបស់ចិនរួមមានអាមេរិក និងអឺរ៉ុប បានទទូចឲ្យក្រុងប៉េកាំងពន្យារពេលក្នុងការអនុវត្តច្បាប់នេះក៏ដោយ ដ្បិតថា ក្រុមប្រទេសលោកខាងលិចយល់ថា គោលនយោបាយដែលមាននៅក្នុងច្បាប់ថ្មីនេះ នឹងធ្វើឲ្យរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់នៅពេលខាងមុខ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Bloomberg។
ក្រោយរកឃើញកូវីដ-១៩ នៅលើ ចំណីអាហារ ចិនបានផ្អាកនាំចូលសាច់ពីប្រទេសជាច្រើន (រូបភាព៖ Xinhua)

ការ​នាំ​ចូល​ចំណីអាហារ​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ នឹង​ត្រូវ​ជួប​នូវ​ការ​រឹតត្បិត ការ​ត្រួតពិនិត្យ និង​ការ​តម្រូវ​ថ្មី​ៗ​ជា​ច្រើន​ទៀត​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​គយ​ចិន នៅ​ក្នុង​សេចក្ដីជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី ១៣ ខែធ្នូ​។ វិធានការ​រឹត​បន្ដឹង​លើ​ការ​នាំ​ចូល​ចំណីអាហារ ដែល​បាន​ប្រកាស​ឡើង​តាំងពី​ខែមេសា របស់​រដ្ឋាភិបាល​ចិន គឺ​គ្របដណ្ដប់​លើ​ប្រភេទ​ផលិតផល​ចាប់តាំងពី​អាហារ​បំប៉ន ប្រេងឆា និង​អាហារ​សម្រាប់​កុមារ​ជាដើម​។

អ្នកការទូត​មក​ពី​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​៧ ដែល​រួម​ទាំង​អូស្ត្រាលី ជប៉ុន កា​ណា​ដា និង​ប្រទេស​ស្វី​ស​ផង​ដែរ​នោះ បាន​ទទូច​ឲ្យ​ចិន​ពន្យារពេល​អនុវត្ត​គោលនយោបាយ​នេះ យ៉ាងតិច​១៨​ខែ​សិន ដោយ​បញ្ជាក់​ថា វា​នៅ​ខ្វះ​ភាព​ច្បាស់លាស់​អំពី​របៀប​ដែល​វា​នឹង​ត្រូវ​បាន​អនុវត្ត​។ ក្រុម​ប្រទេស​លោក​ខាងលិច មានការ​ព្រួយបារម្ភ​ថា ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​តាម​ច្បាប់​ថ្មី​នេះ នឹង​បណ្ដាល​ឲ្យ​មានការ​ពន្យារពេល​ដឹក​ជញ្ជូន និង​អាច​បង្ក​ជា​ហានិភ័យ​ទៅ​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ចំណីអាហារ​សកល​ផង​ដែរ នៅ​គ្រា​ដែល​ពិភពលោក​បច្ចុប្បន្ន​នេះ កំពុង​ជួប​ប្រទះ​នឹង​ការ​កកស្ទះ​ការ​ដឹក​ជញ្ជូន​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ​នោះ ដោយសារ​តែ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។

សូម​បញ្ជាក់​ថា ច្បាប់​ថ្មី​នៃ​ការ​នាំ​ចូល​ចំណីអាហារ​របស់​ចិន តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផលិត កែ​ច្នៃ និង​ស្ដុក​ចំណីអាហារ​នៅ​ក្រៅប្រទេស​ទាំងអស់ ត្រូវ​តែ​ចុះបញ្ជី​នៅ​ជាមួយ​រដ្ឋបាល​គយ​ចិន​។ ប្រទេស​ចិន បាន​និយាយ​ថា វិធានការ​នេះ​នឹង​ជួយ​បង្កើត ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ និង​ធានា​បាន​ថា ចំណីអាហារ​នាំ​ចូល​ទាំងនោះ គឺ​ត្រឹមត្រូវ​តាម​ស្ដង់ដារ​សុវត្ថិភាព និង​បទ​ប្បញ្ញត្តិ​ជាតិ​របស់​ចិន​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​គយ​ចិន​៕

None



អត្ថបទបន្ទាប់


គេហដ្ឋានម៉ូតថ្មី តម្លៃសមរម្យ និងស៊ីវិល័យជាងមុន ពីបុរី ប៉េង ហួត មកដល់ក្នុងពេលឆាប់ៗនេះ ក្នុងកម្មវិធីបើកលក់ទីតាំងថ្មី “Mera Secret Garden”

គេហដ្ឋានម៉ូតថ្មី ដែលមានតម្លៃសមរម្យនិងស៊ីវិល័យជាមុន ហើយនៅលើទីតាំងដ៏មានសក្តានុពលទៀត! តើលោកអ្នកចង់បាន ផ្ទះក្នុងក្តីស្រមៃហើយ ឬនៅ?

តើពេលណាសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងក្នុងរង្វង់ ៧%ឡើងវិញ?

នៅមុនពេលកូវីដ១៩ចូលមកលុកលុយ សេដ្ឋកិច្ចកម្ពុជាធ្លាប់មានកំណើនប្រចាំឆ្នាំប្រមាណជាង៧% តួយ៉ាងនៅឆ្នាំ២០១៩កំណើនសេដ្ឋកិច្ចកម្ពុជាមាន៧,១% ប៉ុន្ដែ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ