សេដ្ឋកិច្ចពិភពលោក

តើប្រទេសណាដណ្ដើមបានតំណែងជាប្រទេសនាំចេញកំពូលទៅកាន់សហរដ្ឋអាម៉េរិក ជំនួសចិន?


ប្រទេសចិន បានកាន់កាប់តំណែងជាប្រទេសនាំចេញកំពូលទៅកាន់ទីផ្សារអាម៉េរិក រយៈពេល១៧ឆ្នាំមកហើយ ប៉ុន្ដែ ក៏ត្រូវរបូតតំណែងវិញ ដោយសារតែប្រទេសយក្សសេដ្ឋកិច្ចទាំងពីរនេះ មានបញ្ហាតានតឹងផ្នែកពាណិជ្ជកម្មរវាងគ្នាឥតស្រាកស្រាន្ដ។ ប្រទេស ដណ្ដើមបានតំណែងពីប្រទេសចិនក្នុងនាមជាប្រទេសនាំចេញធំបំផុតទៅអាម៉េរិកនោះ គឺប្រទេស ម៉ិកស៊ិក ដែលមានព្រំប្រទល់ជាប់គ្នានឹងអាម៉េរិកតែម្ដង។
សេដ្ឋកិច្ចពិភពលោក
ដោយ

បើតាមទិន្នន័យបានបង្ហាញថា ការនាំចេញរបស់ចិន ទៅកាន់សហរដ្ឋអាម៉េរិក ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៣ បានធ្លាក់ចុះដល់ទៅជាង២០% ខណៈក្នុងរយៈពេលដូចគ្នានេះ ប្រទេសម៉ិកស៊ិក នាំចេញទៅអាម៉េរិក កើនដល់១៥%។

ប្រទេសចិន ទំនងជាបានបាត់បង់តំណែងជាប្រទេសនាំចេញកំពូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៦ ដោយធ្លាក់ទៅលើប្រទេសម៉ិកស៊ិក ខណៈដែលភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចទាំង២បានធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គងមានការប្រែប្រួល។

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះបង្ហាញថា ការនាំចូលទំនិញរបស់សហរដ្ឋអាម៉េរិក ពីប្រទេសចិន បានធ្លាក់ចុះជាង២០%អំឡុង ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈទំហំនៃការនាំចេញរបស់អាម៉េរិក ចូលទៅប្រទេសចិន បានថយចុះក្នុងបរិមាណប្រហាក់ប្រហែលគ្នានេះ។

បើតាមសារព័ត៌មាន Nikkei បានរាយការណ៍ថា ការនាំចូលទំនិញចិន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក មានទំហំរហូតជិតដល់១៤% នៃការនាំចូលសរុបរបស់សហរដ្ឋអាម៉េរិកឯណោះ។

ស្ថិតិបង្ហាញថា ការនាំចេញទំនិញរបស់ប្រទេសម៉ិកស៊ិកទៅអាម៉េរិក ត្រូវបានគេប៉ាន់ប្រមាណថា បានបំបែកកំណត់ត្រាក្នុងឆ្នាំ២០២៣ ខណៈទិន្នន័យត្រឹម១១ខែ មានកំណើនដល់ទៅ ១៥% រួចទៅហើយ។

ក្រៅពីចិន ការនាំចេញទំនិញពីបណ្តាប្រទេសក្នុងអាស៊ាន ចូលទៅក្នុងទីផ្សារអាម៉េរិក ក៏បានធ្លាក់ចុះដែរនៅក្នុងឆ្នាំនេះ ។

ការប្រែប្រួលនេះត្រូវបានអ្នកវិភាគអះអាងថា គឺដោយសារតែសហរដ្ឋអាម៉េរិក ចាប់ផ្តើមធ្វើពិពិធកម្មអ្នកផ្គត់ផ្គង់កាន់តែខ្លាំងឡើងសម្រាប់ផលិតផលដូចជា គ្រឿងអេឡិចត្រូនិកដែលខ្លួនបានពឹងផ្អែកខ្លាំងលើប្រទេសចិន។

ការនាំចូលស្មាតហ្វូនពីប្រទេសចិន បានធ្លាក់ចុះប្រហែល១០% ខណៈពេលដែលការនាំចូលពីប្រទេសឥណ្ឌា កើនឡើង៥ដង។ ការនាំចូលកុំព្យូទ័រយួរដៃពីចិន បានធ្លាក់ចុះប្រហែល៣០% ប៉ុន្តែការនាំចូលពីវៀតណាម បានកើនឡើង៤ដង។

នៅក្នុងស្ថានភាពនេះ ចិន ក៏កំពុងប្រញាប់ប្រញាល់កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើសហរដ្ឋអាម៉េរិក ផងដែរតាមរយៈការជំរុញការធ្វើប្រតិបត្តិការជាមួយប្រទេសរុស្ស៊ី តំបន់មជ្ឈិមបូព៌ា និងបណ្តាប្រទេសនៅទ្វីបអាម៉េរិកខាងត្បូង ក៏ដូចជាអាហ្រ្វិក៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ហេតុអ្វីបណ្ដាក្រុមហ៊ុនជប៉ុន នាំគ្នាដកខ្លួនចេញពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនម៉ាឡេស៊ី-សិង្ហបុរី តម្លៃជាង២០ពាន់លានដុល្លារ?

ប្រភពពីរដ្ឋាភិបាល និងក្រុមហ៊ុនមួយចំនួនរបស់ជប៉ុន និងម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ថា ក្រុមហ៊ុនជប៉ុនមួយចំនួន បានសម្…

ក្រសួងកសិកម្មកំពុងជំរុញឲ្យមានការនាំចេញស្បែកក្រពើទៅកាន់ទីផ្សារចិន ខណៈអ្នកចិញ្ចឹមក្រពើកាន់តែច្រើនបោះបង់ការចិញ្ចឹម

អ្នកនាំពាក្យក្រសួងកសិកម្មកម្ពុជា បានអះអាងថ្មីៗនេះថា ក្រសួងកំពុងខិតខំជំរុញឲ្យរដ្ឋបាលគយចិនបើកផ្លូវឲ្យកម្ពុជាអាចនាំចេញស្បែកក្រពើទៅកាន់ទីផ្សារច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ