សង្គ្រាមពាណិជ្ជកម្ម!

ជម្លោះពាណិជ្ជកម្មរវាង អាមេរិក និងចិន អាចនឹងអូសបន្លាយពេលកាន់តែយូរដល់ឆ្នាំ ២០២០


ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន អាចនឹងអូសបន្លាយពេល កាន់តែយូរទៀតហើយ បន្ទាប់ពី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើង កាលពីថ្ងៃអង្គារ ម្សិលមិញនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងចិន អាចនឹងត្រូវរង់ចាំរហូតដល់ ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters។
មន្ត្រីអាមេរិក៖ អាមេរិក​​​បោះទុន​វិនិយោគច្រើនជាង​ចិន ​នៅ​ក្នុង​​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក។

ក្តីសង្ឃឹមដែលថា មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ អាចឈានដល់កិច្ច​ព្រមព្រៀង​ដំណាក់កាល​ដំបូង ដើម្បីបន្ធូរបន្ថយ​កម្តៅសង្គ្រាម​ពាណិជ្ជកម្មនោះ នៅពេលនេះ ត្រូវរលាយ​បាត់ម្តង​ទៀតហើយ ក្រោយការ​ប្រកាស​របស់ លោក ដូណាល់ ត្រាំ ថា វាគ្មានកាល​បរិច្ឆេទ​សម្រាប់​លោកនោះទេ ក្នុងការសម្រេច​កិច្ចព្រម​ព្រៀងនេះ ហើយអាមេរិក និងពិចារណា បើសិនជា ប្រទេសចិន ចង់បាន​នៅពេលនេះ។

អ្នកជំនាញ និងសេដ្ឋកិច្ចវិទូ នៅតែសន្និដ្ឋាន​ដដែលថា បញ្ហាលំបាក​គឺនៅត្រង់ថា អាមេរិក សម្រេច​ដកពន្ធ​លើទំនិញ​នាំចូល​ពីចិន ប៉ុន្មាន​ភាគរយ ហើយចិន​ យល់ព្រម​ទិញ​ផលិតផល​កសិកម្ម​អាមេរិក ដល់កម្រិត​ប៉ុណ្ណា ដែលអាចឈានដល់​កិច្ចព្រមព្រៀង​ដំណាក់​កាលទី ១បាន។

យ៉ាងណាមិញ សកម្មភាព​ពាណិជ្ជកម្ម​ថ្មីៗ របស់ លោក ដូណាល់ ត្រាំ ផ្ទាល់តែម្តង បានធ្វើឲ្យ រដ្ឋាភិបាលចិន ព្រួយបារម្ភដែរថា លោក ដូណាល់ ត្រាំ អាចនឹងសម្រេច​កិច្ចព្រមព្រៀង​ដំណាក់កាល​ដំបូងនេះ​ដែរឬទេ។

លោក វីលបួ រ៉ូស លេខាធិការ​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បានគូសបញ្ជាក់ថា ការជជែក​ពិភាក្សា​ថ្នាក់មន្រ្តីរវាង​ចិន និងអាមេរិក កំពុងបន្ត ប៉ុន្តែគ្មាន​ការគ្រោងទុក សម្រាប់កិច្ច​ប្រជុំជាន់ខ្ពស់​ណាមួយ​នោះឡើយ។

លោកបន្តថា បើសិនជា គ្មានកិច្ច​ព្រមព្រៀង ឬការចរចា មុនថ្ងៃទី​១៥ ខែធ្នូនេះទេ ការគំរាម​ដំឡើង​ពន្ធលើ ទំនិញនាំចូល​ពីប្រទេសចិន​ នឹងកើតឡើង ហើយប៉ះពាល់ដល់ ផលិតផល​ជាច្រើនមុខ ដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ និងតុក្កតា​ក្មេងលេងជាដើម។

គួររម្លឹកថា ការគំរាម​ដំឡើងពន្ធ​ចុងក្រោយនេះគឺ​ចិន បានបង្ហាញពី​គម្រោង​ដំឡើង​ពន្ធលើ ទំនិញអាមេរិក នៅពាក់កណ្តាល​ខែធ្នូ ដូចគ្នាទៅនឹង​ការកំណត់​របស់​អាមេរិកដែរ ដោយចិន នឹងដំឡើងពន្ធ ៥% លើទៅលើ​ប្រេងឆៅ និងគ្រឿងបង្គុំ​រថយន្ត​របស់អាមេរិក ហើយដាក់ពន្ធ ២៥% លើរថយន្ត​ផលិត​ដោយអាមេរិក ជាថ្មីម្តងទៀត។

រីឯ រដ្ឋាភិបាលលោក​ដូណាល់ ត្រាំ ក៏គ្រោងដំឡើង​ពន្ធបន្ថែម ៥%​ទៀត ដោយដូរពី ១០% ទៅ ១៥% វិញ ទៅលើទំនិញចិន ដែលមានតម្លៃ ៣០០​ពាន់លាន​ដុល្លារអាមេរិក ដោយក្នុងនោះ ទំនិញជាង​ពាក់កណ្តាល ត្រូវចាប់ផ្តើម​ដំឡើង​ពន្ធពីថ្ងៃទី ១៥ ខែធ្នូខាងមុខ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុននាំចេញអង្ករកម្ពុជាចាប់ដៃគូនាំចេញអង្ករទៅកាន់ទីផ្សារចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប

ក្រុមហ៊ុនអ្នកនាំចេញអង្ករក្នុងស្រុកដ៏ធំមួយបានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនបរទេសចំនួនពីរផ្សេងទៀតមកពីចិន និងអា…

វៀតណាម សម្រេចបានអតិរេកពាណិជ្ជកម្មជាង ៩ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែ

គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ប្រទេសវៀតណាម សម្រេចបាននូវ អតិរេកពាណិជ្ជកម្មជាង ៩ពាន់លានដុល្លារអាមេរិក ដោយសារតែ វិនិយោគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ