វិស័យពាណិជ្ជកម្ម

តើមានកត្តាអ្វីជួយជំរុញឱ្យការនាំចេញរបស់ចិន ទៅអាម៉េរិក និងអាស៊ាន ហក់ឡើងខ្ពស់កាលពីខែធ្នូ កន្លងទៅ?


ការនាំចេញទំនិញរបស់មហាយក្សចិន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងអាស៊ាន មានការកើនឡើងគួរឱ្យកត់សម្គាល់កាលពីខែធ្នូ ចុងឆ្នាំ២០២៤ កន្លងទៅនេះ។ កំណើននេះត្រូវបានជំរុញដោយសារក្រុមហ៊ុនអាជីវកម្មបានបង្កើនការបញ្ជាទិញទុកជាមុន ដើម្បីទប់ទល់នឹងការដំឡើងពន្ធ ដែលគេរំពឹងថា អាចនឹងកើតមានឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេ។
វិស័យពាណិជ្ជកម្ម
ដោយ

ទិន្នន័យរបស់ការិយាល័យគយចិន បានបង្ហាញថា ការនាំចេញទំនិញជារួមរបស់ចិន បានកើនឡើងជិត១១% កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលជាការកើនឡើងរយៈពេល៩ខែជាប់ៗគ្នា។ ក្នុងនោះការនាំចេញរបស់ចិន ទៅអាម៉េរិក បានកើនឡើងជាង១៥% នៅក្នុងខែធ្នូ នោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ មក ខណៈការនាំចេញទៅកាន់ប្លុកអាស៊ាន បានកើនឡើងជិត១៩% ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ តាមរយៈកំណើននេះបានបង្ហាញឱ្យឃើញថា អ្នកនាំចេញរបស់ចិន ទំនងជាកំពុងប្រញាប់បញ្ជូនផលិតផលរបស់ខ្លួនឆ្ពោះទៅកាន់សហរដ្ឋអាម៉េរិក តាមរយៈប្រទេសទី៣ ដើម្បីគេចពីការដំឡើងពន្ធរបស់លោក ត្រាំ។

ការបង្កើនការនាំចេញនេះមានទំនិញជាច្រើនប្រភេទចាប់ពីផលិតផលបច្ចេកវិទ្យាទំនើបដូចជាឧបករណ៍ដំណើរការទិន្នន័យ និងបន្ទះឈីបរហូតដល់សម្លៀកបំពាក់ និងវាយនភណ្ឌ ហើយការនាំចេញដែកថែប រថយន្ត និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះទាំងអស់បានកើនឡើងច្រើនជាង​​​១០% ក្នុងឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ការនាំចូលដែលគិតជាប្រាក់ដុល្លារបានកើនឡើង១% នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ក្រោយពីបានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលពីរខែដំបូងនៃត្រីមាសចុងក្រោយនៅឆ្នាំនោះ ហើយការកើនឡើងនេះ ក៏បានផ្ទុយពីការប៉ាន់ស្មានដែលរំពឹងនឹងថយចុះ១,៥% ក្នុងការស្ទង់មតិមួយកាលពីពេលកន្លងទៅ។ ចិនសម្រេចបានអតិរេកពាណិជ្ជកម្មជាង១០៤ពាន់លានដុល្លារនៅក្នុងខែធ្នូ ដោយបានកើនឡើងពីជាង៩៧ពាន់លានដុល្លារនៅក្នុងខែវិច្ឆិកា៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចំនួនហាងអាហារ និងភេសជ្ជៈចិន នៅតំបន់អាស៊ាន រីកដូចផ្សិត ដោយកើនឡើងរហូតដល់ទៅជាង១គុណនឹង៣ដងត្រឹមតែរយៈពេល២ឆ្នាំ

របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា ម៉ាកយីហោចំណីអាហារ និងភេសជ្ជៈរបស់ប្រទេសចិន កំពុងវាយលុកទីផ្សារក្នុងប្រទេសសិង្ហបុរី …

បើកឆាកដើមឆ្នាំ២០២៥ តម្លៃស្រូវ-អង្ករស នៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាកំពុងជួបបញ្ហាធ្លាក់ចុះខ្លាំង

តម្លៃអង្ករស នៅក្នុងទីផ្សារអន្តរជាតិ កំពុងមានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់នៅខែមករាឆ្នាំនេះ។ ក្នុងនោះ តម្លៃអង្ករស បាក់៥% របស់វៀតណាមបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ