ចរាចរណ៍

ក្រុមហ៊ុនចិនមួយស្នើសុំវិនិយោគស្ថានីយចំណតយានយន្តធុនធំតម្លៃ ១៦០លានដុល្លារ នៅជាយរាជធានីភ្នំពេញ


ក្រុមហ៊ុនចិនមួយដែលមានឈ្មោះថា China Good Cars Holding Ltd បានស្នើនិងបង្ហាញពីគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ ទំនើប នៅជាយរាជធានីភ្នំពេញ ក្នុងទឹកប្រាក់វិនិយោគប្រមាណ ១៦០លាន ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ នេះបើតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រុមហ៊ុនចិនមួយស្នើសុំវិនិយោគស្ថានីយចំណតយានយន្តធុនធំតម្លៃ ១៦០លានដុល្លារ នៅជាយរាជធានីភ្នំពេញ (រូបភាព៖ ក្រសួង​សាធារណការ និងដឹកជញ្ជូន)
ដោយ

ការស្នើនេះ បានធ្វើឡើងនៅក្នុង​ជំនួប​រវាង​តំណាង​ក្រុមហ៊ុន និងថ្នាក់ដឹកនាំ​នៃក្រសួង​សាធារណការ​ និងដឹកជញ្ជូន នៅ​ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក ដោយក្នុងជំហាន​ដំបូង ក្រុមហ៊ុនស្នើ​សុំវិនិយោគ​សាងសង់​ស្ថានីយ៍​ចំណតយានយន្ត​ធុនធំ ទំនើប នៅជាយ​រាជធានីភ្នំពេញ ដើម្បីរំដោះ​ចរាចរណ៍​ដ៏មមាញឹក​ពីចំណុច​កណ្តាលរាជធានី ព្រមទាំង​វិនិយោគ​លើគម្រោង​ដឹកជញ្ជូន​សាធារណៈ​តាមរថយន្ត​ក្រុង​លើបណ្តាញ​ផ្លូវជាតិ ដើម្បី​តភ្ជាប់​ទៅតំបន់​ក្រៅក្រុង​និងទៅបណ្តា​ខេត្តនានា​នៅជិតៗ​រាជធានី​ភ្នំពេញ​ផងដែរ។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​​​ ស៊ុន ចាន់ថុល បានស្វាគមន៍ និងគាំទ្រគម្រោងនេះ ដោយផ្តល់អនុសាសន៍​ឱ្យក្រុមហ៊ុន​សហការ​ជាមួយអគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក សិក្សាលើលក្ខណៈ​បច្ចេកទេស​ឱ្យបាន​ល្អិតល្អន់ និងសុំឱ្យក្រុមហ៊ុន​ដាក់ពាក្យ​ស្នើសុំ​វិនិយោគ ទៅច្រកចេញ​ចូលតែ​មួយ នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បីអាច​ទទួល​បានភាពអនុគ្រោះ​នានា ស្របទៅ​តាម​ច្បាប់វិនិយោគ​នៃព្រះរាជា​ណាចក្រ​កម្ពុជា។

គួរបញ្ជាក់ថា​ ការកកស្ទះ​នៅក្នុងរាជធានី​ភ្នំពេញ ត្រូវបាន​គេមើលឃើញថា មាន​មួយ​ផ្នែក​ កើតឡើង ដោយសារតែ​ការ​​ចេញចូល​នៃរថយន្ត​ដឹកទំនិញធំៗ ហើយកន្លងទៅ សាលារាជធានី​​ភ្នំពេញ​ក៏ធ្លាប់បាន​ចេញសារាចរណ៍​ណែនាំ និងដាក់បម្រាម​គោចរ​ចំពោះ​យានយន្តធុនធំ​នេះផងដែរ តែត្រូវបាន​ពលរដ្ឋ​មួយចំនួន​លើកឡើងថា ហាក់​មិនសូវ​ជា​មាន​​ប្រសិទ្ធ​ភាពនោះទេ៕

None



អត្ថបទបន្ទាប់


អភិបាលខេត្តកែប៖ ក្ដីរំពឹងស្រូបទាញភ្ញៀវទេសចរ ២លាននាក់នៅឆ្នាំនេះរបស់ខេត្តកែប ត្រូវបរាជ័យដោយសារកូវីដ-១៩

ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានអះអាងថា ក្នុងមួយឆ្នាំៗកែប អាចទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិដល់ទៅ ១,៧លាននាក់ តែដោយសារមានការរី…

ប្រទេសថៃ ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងក្រោយជំងឺកូវីដ-១៩ បានធូរស្បើយ

ក្រោយពីពេលដែល បញ្ហាមេរោគកូវីដ-១៩ ហាក់បីជា ធូរស្បើយបន្តិច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ រាជរដ្ឋាភិបាលថៃ បានចាប់ផ្តើមបន្ធូរបន្ថយការរឹត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ