ករណីវីរុស​កូរ៉ូណា​ថ្មី

អាមេរិក កំពុងពិចារណាលើការផ្អាកជើងហោះហើរជាមួយចិន ដោយសារវីរុសកូរ៉ូណា


បើទោះបីជាមានការទទូចស្នើសុំពីមន្ត្រីថ្នាក់ក្រោម ជាច្រើនលើកជាច្រើនសារ ឲ្យកាត់ផ្តាច់ជើងហោះហើរផ្លូវអាកាសជាមួយ ប្រទេសចិនក៏ដោយ រដ្ឋាភិបាលអាមេរិកនៅពុំទាន់សម្រេចផ្អាកជើងហោះហើរណាមួយនោះទេ គិតមកទល់ពេលនេះ។ ទោះយ៉ាងណា អាមេរិក នៅតែធ្វើកិច្ចប្រជុំពិភាក្សាប្រចាំថ្ងៃទាក់ទងនឹងបញ្ហាមេរោគ កូរ៉ូណានេះ ហើយក៏អាចដាក់ចេញនូវវិធានការចាំបាច់មួយចំនួន បើសិនជាករណីនេះកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិ Reuters នៅថ្ងៃនេះ។
អាមេរិក កំពុងពិចារណាលើការផ្អាកជើងហោះហើរជាមួយចិន ដោយសារវីរុសកូរ៉ូណា (រូបភាព៖thenewslens.com/)
ដោយ

លេខាធិការដ្ឋាន​សុខភាព​នៃ​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ថា អា​មេ​រិ​ក កំពុង​ពិចារណា​លើ ជំហាន​បន្ទាប់ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ មេរោគ​កូ​រ៉ូ​ណា បន្ទាប់​ពី​មាន​ករណី​ឆ្លង ៥​ករណី​ហើយ នៅ​ក្នុង​សហរដ្ឋអាមេរិក គិត​ត្រឹម​ថ្ងៃ​ទី ២៩ ខែ មក​រា ឆ្នាំ ២០២០​នេះ ហើយ​ការ​ផ្អាក​ជើងហោះហើរ​រវាង អា​មេ​រិ​ក និង​ចិន ក៏​ជា​ប្រធានបទ​មួយ​ក្តៅ នៅ​ក្នុង​កិច្ចប្រជុំ​ផង​ដែរ​។

តាម​ការ​បញ្ជាក់​ពី សេត​វិមាន​អា​មេ​រិ​ក គឺថា រដ្ឋាភិបាល​លោក​ដូ​ណា​ល់ ត្រាំ មិន​ទាន់​សម្រេច​ឲ្យ​ផ្អាក​ជើងហោះហើរ​ពី ចិន មក អា​មេ​រិ​ក នោះ​ទេ បើ​ទោះបីជា​មាន ការ​ទទូច​សុំ​ពី សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក ឲ្យ​សម្រេច​ផ្អាក​ភ្លាម​ៗ​ក៏​ដោយ​។

រដ្ឋាភិបាល​អា​មេ​រិ​ក ក៏​បាន​ស្នើ​ឲ្យ ប្រជាពលរដ្ឋ​អា​មេ​រិ​ក ដែល​មាន​បំណង​ហោះហើរ​ទៅ​កាន់​ប្រទេស​ចិន ពិចារណា​ឡើង​វិញ​ជា​ថ្មី និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ ករណី​ឆ្លង​នៃ​មេរោគ​កូ​រ៉ូ​ណា ជា​ពិសេស​គឺ ការ​ហោះហើរ​ទៅ​កាន់ ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ចំណុច​ស្នូល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជម្ងឺ​នេះ​រាប់​ពាន់​ករណី​។

លោក អេ​ឡិច អា​ហ្សា រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​អា​មេ​រិ​ក បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា អា​មេ​រិ​ក ក៏​បាន​ស្នើ ដើម្បី​បញ្ជូន​អ្នកជំនាញ​សុខភាព​ផ្នែក​ជម្ងឺឆ្លង​របស់​អា​មេ​រិ​ក ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ធ្វើ​ជា​ជំនួយការ​ដល់ សេវា​សុខភាព​សាធារណៈ ហើយ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក WHO បាន​ឆ្លើយ​តប​ថា ប្រទេស​ចិន យល់ព្រម​នឹង​ទទួល​អ្នកជំនាញ​អន្តរជាតិ កាន់តែ​ឆាប់​កាន់តែ​ល្អ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ  ភាព​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​ដ៏​កាច​សាហាវ​នេះ បាន​ជម្រុញ​ឲ្យ ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន ជុំវិញ​សកលលោក បាន​កាត់​បន្ថយ​ជើងហោះហើរ​ទៅ​កាន់ ប្រទេស​ចិន ហើយ​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ ក៏​បាន​ហាមឃាត់​បុគ្គលិក​របស់​ខ្លួន មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់ ប្រទេស​ចិន​ថែម​ទៀត ហើយ​ខ្លះ​ទៀត ក៏​ព្យាយាម​ជម្លៀស​បុគ្គលិក​របស់​ខ្លួន ចេញពី ទីក្រុង​វូ​ហាន នេះ​តែ​ម្តង​។

សូម​បញ្ជាក់​ថា បើ​តាម​អាជ្ញាធរ​សុខាភិបាល​ចិន គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៩ ខែមករា ឆ្នាំ​២០២០​នេះ ករណី​មនុស្ស​ឆ្លង​មេរោគ Corona បាន​កើន​ដល់​ជាង ៦០០០​នាក់ និង​សម្លាប់​មនុស្ស​អស់ ១៣២​នាក់ នៅ​ក្នុង​ប្រទេស​ចិន ហើយ​សម្រាប់​អា​មេ​រិ​ក ក៏​មាន​ករណី​ឆ្លង​ចំនួន ៥​ផង​ដែរ​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័នរដ្ឋ និងឯកជន៖ ការនាំចេញកម្ពុជាទៅចិន​នៅតែមានសភាពធម្មតា ទោះការរីករាលដាលនៃវីរុសកូរ៉ូណាបន្ដកើនឡើង

ព័ត៌មាន
ករណីផ្ទុះឡើង និងរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី បានក្លាយជាក្ដីបារម្ភមួយសម្រាប់ពិភពលោកទាំងនៅក្នុងវិស័យសុខភាព និងសេដ្ឋកិច្ច។ ចំពោះកម្ពុ…

តម្លៃប្រេងឆៅ នៅលើទីផ្សារសកលងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះដោយសារឥទ្ធិពលមេរោគកូរ៉ូណា

ព័ត៌មាន
តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក បានងើបឡើងវិញបន្តិចហើយ បន្ទាប់ពីបានធ្លាក់ចុះ ដោយសារតែការព្រួយបារម្ភពី ការចុះទន់ខ្សោយនូវតម្រូវការប្រេង ក្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ