វិបត្តិសង្គ្រាមនៅអ៊ុយក្រែនអាចនឹងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចថៃក្នុងតម្លៃជាង ៧ពាន់លានដុល្លារអាមេរិក
វិបត្តិសង្គ្រាមនៅអ៊ុយក្រែន នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃក្នុងតម្លៃជាង ៧ពាន់លានដុល្លារអាមេរិក សង្គ្រាមផ្ទុះឡើង និងកំពុងអូសបន្លាយរវាងរុស្ស៊…
ជាបងធំទីពីរនៅក្នុងជួរគណបក្សកុំម្មុយនិស្តិចិនដែលកំពុងកាន់អំណាច លោក លី ខឺឈាង កាន់តំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ២០១៣មក ហើយបើតាមច្បាប់រដ្ឋធម្មនុញ្ញ តំណែងនាយករដ្ឋមន្ត្រីរបស់លោក គឺត្រូវបានកំណត់ត្រឹមតែពីរអាណត្តិប៉ុណ្ណោះ ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក លី បាននិយាយថា «ឆ្នាំនេះជាឆ្នាំចុងក្រោយហើយ ដែលខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ។»
លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ត្រូវគេរំពឹងថា នឹងបន្តធ្វើជាប្រធានាធិបតីនៅអាណត្តិទីបីទៀត នៅពេលដែលសមាជបក្សនឹងកោះប្រជុំនៅពេលខាងមុខ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំសម្រាប់អាណត្តិប្រាំឆ្នាំបន្ត ។ កាលពីឆ្នាំ២០១៥ ប្រទេសចិនបានកែប្រែរដ្ឋធម្មនុញ្ញដើម្បីលុបចោលការកំណត់អាណត្តិត្រឹម ២អាណត្តិសម្រាប់តំណែងប្រធានាធិបតីរបស់ប្រទេស ៕