សេដ្ឋកិច្ចចិន-អំឡុងការផ្ទុះឡើងនៃវីរុសកូរ៉ូណា

ទីផ្សារអចលនទ្រព្យចិនដាំក្បាលចុះខ្លាំង ដោយសារវីរុសកូរ៉ូណា


ក្រោយពីរងការវាយប្រហារពី វីរុសកូរ៉ូណា សេដ្ឋកិច្ចនៃប្រទេសចិនបានថយចុះជាបន្តបន្ទាប់ ដោយក្នុងនោះកំណើនសេដ្ឋកិច្ចរបស់ចិន ត្រូវបានគេប៉ាន់ប្រមាណថា នឹងថយចុះ ២% ក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២០នេះ។ មិនត្រឹមតែប៉ុណ្ណោះ វិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន ដែលមានតម្លៃជាង ៤៣ទ្រីលានដុល្លារអាមេរិក ក៏នឹងរងផលប៉ះពាល់ផងដែរ ដោយសារតែ អ្នកអភិវឌ្ឍន៍ចាប់ផ្តើមបិទការិយាល័យលក់ រីឯអ្នកទិញដែលមានសក្តានុពល បានផ្អាក និងឈប់ស្វែងរកទិញអចលនទ្រព្យដូចកាលពីមុនហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Financial Times។
ទីផ្សារអចលនទ្រព្យចិនដាំក្បាលចុះខ្លាំង ដោយសារវីរុសកូរ៉ូណា (រូបភាព៖https://www.hotelmanagement.net)
ដោយ

តាម​ការ​វិភា​គជា​ច្រើន បាន​បង្ហាញ​ដូច​ៗ​គ្នា​ថា ដោយសារ​តែ វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​ចិន សឹងតែ​ស្មើ ២៥% នៃ GDP ចិន ដូច្នេះ ការ​ជះ​ឥទ្ធិពល​មិនល្អ​ដល់ វិស័យ​នេះ នឹង​ទាញ​កំណើន GDP ចិន​ឲ្យ​ធ្លាក់​ចុះ​អស់ ២% មក​នៅ​ត្រឹមតែ ៤% ប៉ុណ្ណោះ​ក្នុង​ត្រីមាស​ទី ១ ដើមឆ្នាំ ២០២០​នេះ​។

លោកស្រី ទីណា យូរ ភ្នាក់ងារ​ផ្នែក​លក់​អចលនទ្រព្យ​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង បាន​ពន្យល់​ឲ្យ​ដឹង​ថា ភ្ញៀវ​ដែល​មាន​សក្តានុពល គឺ​មានការ​ភ័យ​ខ្លាច​ខ្លាំង មិន​ហ៊ាន​ចេញ​ទៅ​ក្រៅ​ផ្ទះ​នោះ​ទេ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​រ៉ូ​ណា ហើយ​បុគ្គលិក​មួយ​ចំនួន​ក្នុង​វិស័យ​អចលនទ្រព្យ ក៏​មិន​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ដែរ ដែល​ធ្វើ​ឲ្យ​ផល​ប៉ះពាល់ រីក​កាន់តែ​ធំ​។

បុគ្គលិក​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ នឹង​ត្រលប់​ចូល​ធ្វើការ​វិញ នៅ​ថ្ងៃ​ទី ១០ ខែ ២ ឆ្នាំ ២០២០​នេះ តែ​សម្រាប់​វិស័យ​អចលនទ្រព្យ គឺ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​នោះ​ទេ បើសិនជា បញ្ហា​មេរោគ​កូ​រ៉ូ​ណា​កាន់តែ​តានតឹង ទាំង​អ្នកលក់ ទាំង​អ្នកទិញ​នឹង​ស្នាក់​នៅ​ក្នុងផ្ទះ​កាន់តែ​យូរ​។

លោក ឃី​ង ជឺ ឡៅ ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​នៃ​ក្រុមហ៊ុន Goldman Sachs បាន​ប៉ាន់​ប្រមាណ​ថា វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​ចិន នឹង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ខ្លាំង​គេ​បង្អស់ រហូត​ដល់​ទៅ ៤៣​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​សកម្មភាព​ទិញ​-​លក់ ក៏​មិន​ទាន់​ច្បាស់​ថា នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ពេល​ណា​ដែរ​។

គួរ​ជម្រាប​ដែរ​ថា កំណើនសេដ្ឋកិច្ច​ចិន ក្នុង​ឆ្នាំ ២០២០ គឺ​មិន​ទាន់​មានការ​ព្យាករ​ច្បាស់លាស់​នៅឡើយ​នោះ​ទេ ដោយសារ​តែ​ឥទ្ធិពល​នៃ​មេរោគ​កូ​រ៉ូ​ណា នៅ​តែ​បន្ត​សាយភាយ និង​រីក​រាលដាល​កាន់តែ​ខ្លាំង តែ​យ៉ាងណា​សម្រាប់​ត្រីមាស​ទី ១ ដើមឆ្នាំ​នេះ កំណើន GDP​របស់​ចិន អាច​នឹង​មានការ​ធ្លាក់​ចុះ​ពី ៦% មក​នៅ​ត្រឹម ៤% ដោយសារ​តែ វីរុស​ដ៏​កាច​សាហាវ​នេះ ផ្ទុះ​ឡើង​៕

None



អត្ថបទបន្ទាប់


សហព័ន្ធកីឡាជិះសេះកម្ពុជាបង្វឹកកីឡាករជិះសេះវ័យក្មេង ដើម្បីត្រៀមចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេម២០២៣

កីឡាករជិះសេះវ័យក្មេងប្រមាណជា២០រូប បានបង្ហាញពីសមត្ថភាពជិះសេះដ៏ក្លាហានរបស់ពួកគេនៅក្នុងកម្មវិធីប្រកួតជិះសេះលើកទី១ ឆ្នាំ២០២០ នៅ Cambodia…

ឥណ្ឌូនេស៊ីនឹងខាតបង់ចំណូលពី​វិស័យ​ទេសចរណ៍ ៤ពាន់លានដុល្លារ ដោយសារតែវីរុសកូរ៉ូណា

ប្រទេសមួយចំនួនធំ ក្នុងតំបន់អាស៊ី កំពុងតែរងផលប៉ះពាល់ដោយសារតែជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា ជាពិសេសវិស័យទេសចរណ៍ ពីព្រោះពួកគេ ពឹងផ្អែកទៅល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ