ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន

រដ្ឋាភិបាលចិនពិន័យក្រុមហ៊ុនយក្ស Alibaba របស់ Jack Ma ជិត ៣ពាន់លានដុល្លារ


អាជ្ញាធរចិន សម្រេចដាក់ពិន័យលើក្រុមហ៊ុន Alibaba Group Holding Ltd របស់មហាសេដ្ឋី Jack Ma ក្នុងតម្លៃជាទឹកប្រាក់ប្រមាណជិត៣ពាន់លានដុល្លារ ពីបទរំលោភច្បាប់ប្រឆាំងការរកស៊ីផ្ដាច់មុខ (Anit-monopoly) និងរំលោភបំពានទីផ្សារ ដែលចំនួននៃការផាកពិន័យនេះ គឺជាការផាកពិន័យច្រើនបំផុតមិនធ្លាប់មានឡើយនៅក្នុងប្រទេសចិន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters។
រដ្ឋាភិបាលចិនពិន័យក្រុមហ៊ុនយក្ស Alibaba របស់ Jack Ma ជិត ៣ពាន់លានដុល្លារ (រូបភាព៖ CNBC)
ដោយ

ការផាកពិន័យនេះដែរ ត្រូវបាន​ប៉ាន់ប្រមាណថា គឺមាន​ប្រហែល​ ៤% នៃ​​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ Alibaba កាលពីឆ្នាំ២០១៩ ហើយការពិន័យនេះ​បាន​កើនឡើង នៅចំពេលដែល​ដែល​អាជ្ញាធរចិន​ នាប៉ុន្មា​នខែមុននេះ ក៏បាន​ចេញមុខ​បានបង្ក្រាបជាបន្ដបន្ទាប់​ទៅ​​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​មួយនេះផងដែរ  ដែលធ្វើឲ្យ​មហាសេដ្ឋី Jack Ma ដែលជាមេធំ​នៃក្រុមហ៊ុននេះ បានបាត់មុខ​ លែងបង្ហាញខ្លួន​ជាសាធារណៈអស់មួយរយៈ។

ការរឹតបន្ដឹង​​របស់​​រដ្ឋាភិបាលចិន មកលើ​ក្រុមហ៊ុន​​របស់​លោក Jack Ma ត្រូវបាន​​គេមើលឃើញថា គឺធ្វើឡើង​បន្ទាប់ពី​​លោក Jack Ma បាន​​ស្ដីបន្ទោសខ្លាំងៗ​​ទៅលើ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ចិន កាលពីចុងឆ្នាំ​២០២០​កន្លងទៅនេះ។

នៅចុងខែធ្នូ អាជ្ញាធរចិន​បាន​ប្រកាស​ថា ខ្លួន​បាន​បើកការស៊ើបអង្កេតលើក្រុមហ៊ុន Alibaba ទាក់ទង​នឹង​ការ​ប្រឆាំងការប្រកួតប្រជែ​ង​មិនស្មើភាព។ ការបើកការស៊ើបអង្កេតនេះ កើតមានឡើង នៅក្រោយពេលដែល​អាជ្ញាធរ ​បាន​ហាមឃាត់​​ផែនការ​បោះផ្សាយ​លក់​ភាគហ៊ុន​តម្លៃ ៣៧ពាន់លាន​ដុល្លារ របស់​ក្រុមហ៊ុន Ant Group ដែលជា​​ក្រុមហ៊ុន​​បុត្រសម្ព័ន្ធ​របស់​ Alibaba។

អាជ្ញាធចិន​បាន​បញ្ជាក់​នៅថ្ងៃទី ១០ ខែមេសាថា បន្ទាប់ពីមានការ​ស៊ើបអង្កេត​កាលពីខែ​ធ្នូ​កន្លងទៅនេះ រដ្ឋាភិបាល​បាន​រកឃើញ និងកំណត់ថា ក្រុមហ៊ុន Alibaba ពិតជាបានរំលោភបំពាន​លើ​ឥទ្ធិពល​ទីផ្សារ​នៅក្នុង​ឆ្នាំ២០១៥ ដោយ​រារាំងពាណិជ្ជករ​ ដែលជាអ្នកលក់ទំនិញ​​នៅ​គេហទំព័រ Alibaba​ មិនឲ្យប្រើប្រាស់​​គេហទំព័រ ឬវេទិកាពាណិជ្ជកម្ម​អនឡាញ​ដទៃទៀត (Online e-commerce platforms) ដើម្បី​លក់​ផលិតផល​របស់ពួកគេ ក្រៅតែពី​លក់​ជាមួយ​ Alibaba នោះឡើយ។ ប្រការនេះ ត្រូវបាន​អាជ្ញាធរចិន​បញ្ជាក់ថា វាជាការប្រឆាំង​នឹង​ការរំលោភបំពាន​ច្បាប់​ស្ដីពី​ការរស៊ីផ្ដាច់មុខ​នៅក្នុងប្រទេសចិន។

ក្រុមហ៊ុន​ Alibaba បាន​និយាយនៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ដោយ​បាន​បង្ហោះ​លើ​បណ្ដាញសង្គម Weibo ថា ក្រុមហ៊ុន​បានទទួលយក​ការសម្រេចនេះ ហើយនឹង​អនុវត្ត​យ៉ាងម៉ឺងម៉ាត់​នូវសេក្ដី​សម្រេច​របស់​អាជ្ញាធរ។

ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​របស់​ចិន​មួយនេះ ក៏បាន​បញ្ជាក់ថា ក្រុមហ៊ុននឹង​នឹងធ្វើ​សន្និសីទ​ព័ត៌មានបញ្ជាក់បន្ថែមទៀត ​ទាក់ទង​នឹង​សេចក្ដី​សម្រេច​ផាកពិន័យនេះ នៅក្នុងថ្ងៃចន្ទ​ ទី១២ ខែមេសា ឆ្នាំ២០២១៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលប្រកាសជួយបង់ថ្លៃទឹកភ្លើងដល់គ្រួសារណាដែលមានសមាជិករងគ្រោះដោយសារកូវីដ-១៩

ប្រមុខរាជរដ្ឋាភិបានកម្ពុជាបានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍ជួយបង់ជំនួសនូវថ្លៃប្រើប្រាស់ទឹកស្អាតនិងអគ្គិសនីសម្រាប់ពលរដ្ឋណាដែលមានសមាជិកគ្រ…

គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងអនុវត្តការបញ្ចុះអត្រាការប្រាក់បញ្ញើឆាប់ៗនេះ បន្ទាប់ពីមានការស្នើពីសម្តេចតេជោ ហ៊ុន សែន

សមាគមគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅថ្ងៃទី ១០ ខែមេសា បានអះអាងថា សមាជិករបស់សមាគមទាំងអស់នឹងពិភាក្សាគ្នាបន្ថែម និងឈានទៅអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ