សេដ្ឋកិច្ចចិន

ចិន ធ្វើបានល្អក្នុងជំនួញពាណិជ្ជកម្មអំឡុងពេលវិបត្តិកូវីដ-១៩


បើទោះបីជាប្រឈមមុខនឹងបញ្ហាមេរោគកូវីដ១៩ក៏ដោយ ប្រទេសចិន នៅតែធ្វើបានល្អក្នុងមុខជំនួញពាណិជ្ជកម្មរបស់ខ្លួន ដោយក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២០នេះ ចិន សម្រេចបានទំហំពាណិជ្ជកម្ម ៤,៤ទ្រីលានដុល្លារអាមេរិក មានកំណើន ១% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ហើយក្នុងនោះ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន នៅតែជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់ប្រទេសចិន។
ចិន ធ្វើបានល្អក្នុងជំនួញពាណិជ្ជកម្មអំឡុងពេលវិបត្តិកូវីដ១៩
ដោយ

កាលពី​ខែវិច្ឆិកា ការ​នាំ​ចេញ​ទំនិញ​របស់​ចិន​សម្រេច​បាន​ប្រមាណ ២៦៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​កំណើន​ដល់​ទៅ ២១% ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ហើយ​ការ​នាំ​ចូល​វិញ​ក៏​សម្រេច​បាន ១៩២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន ៤% ដែល​ធ្វើ​ឲ្យ ចិន សម្រេច​បាន​នូវ អតិរេក​ពាណិជ្ជកម្ម​ជាង ៧៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទីភ្នាក់ងារ​គយ​ទូទៅ​ចិន បាន​បង្ហាញ​ថា វិស័យ​ដឹក​ជញ្ជូន​របស់​ប្រទេស​ចិន គឺ​កាន់តែ​មមាញឹក​ខ្លាំង​ក្នុង​ខែវិច្ឆិកា​កន្លង​ទៅ​នេះ ដោយសារ​តែ​ការ​ដឹក​ជញ្ជូន​កើនឡើង​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ ទំហំ​ពាណិជ្ជកម្ម​របស់​ចិន កើនឡើង​ដល់​ទៅ ២១% ក្នុង​វិច្ឆិកា ខ្ពស់​ជាង​ខែតុលា​ទៅ​ទៀត ដែល​មាន​ត្រឹមតែ ១១%​។

ការ​នាំ​ចេញ​របស់​ប្រទេស​ចិន មាន​កំណើន​ជាប់​ៗ​គ្នា​រយៈពេល ៦​ខែ​មក​ហើយ បើ​ទោះបីជា​នៅ​មាន​បញ្ហា​ប្រឈម​នឹង​មេរោគ​ក៏​ដោយ ហើយ​ការ​នាំ​ចូល​ទំនិញ​របស់​ចិន​វិញ ក៏​មាន​កំណើន​ជាប់​ៗ​គ្នា ៣​ខែ​ផង​ដែរ​។

ទោះបីជា​មានការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ និង​ការ​បើក​អាជីវកម្ម​ទូ​ទាំង​ប្រទេស​ក៏​ដោយ ចិន នៅ​តែ​អាច​សម្រេច​បានការ​នាំ​ចេញ​ផលិតផល​សំខាន់​ៗ ដែល​ជា​តម្រូវការ​ចាំបាច់​អំឡុង​ពេល​វិបត្តិ​នេះ​ដូច​ជា សម្ភារៈ​បរិក្ខារ​ពេទ្យ និង​គ្រឿង​អេ​ឡិច​ត្រូ​និក​ជាដើម​។

សូម​ជម្រាប​ដែរ​ថា អំឡុង​ពេល ១១​ខែ​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ចិន និង​អាស៊ាន សម្រេច​បាន​ជាង ៦១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​កំណើន ៥% ធៀប​នឹង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ខណៈ​ទំហំ​ពាណិជ្ជកម្ម​ដែល​សម្រេច​បានជា​មួយ អា​មេ​រិ​ក គឺ​មាន​ជាង ៥២៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៥% ដូច​គ្នា​ដែរ​៕

None



អត្ថបទបន្ទាប់


១០ខែឆ្នាំនេះភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាធ្លាក់ចុះជាង ៧៦ភាគរយ

ភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនានៅក្នុងប្រទេសកម្ពុជារយៈពេល ១០ខែដំបូងដើមឆ្នាំ ២០២០នេះ នៅតែបន្តការធ្លាក់ចុះយ៉ាងខ្លាំង។ របាយការណ៍របស់ក្រសួងទ…

ថៃ សម្រេចពង្រឹងការប្រមូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យា ប្រសើរជាងការតម្លើងពន្ធ

នាយកដ្ឋានពន្ធដារ និងរដ្ឋាករថៃ បានសម្រេចពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធតាម រយៈ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលប្រសើរជាង ការតម្លើងពន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ