អត្ថបទ​ពាណិជ្ជកម្ម!

គម្រោងផ្សារទំនើបជីប ម៉ុង ទី៦ សាងសង់តាមបណ្ដោយផ្លូវជាសុផារ៉ា


ក្រុមហ៊ុន ជីប ម៉ុង រីថេល បានបើកការដ្ឋានសាងសង់ផ្សារទំនើប ជីប ម៉ុង ៥៩៨ ដែលជាផ្សារទំនើបបែបសហគមន៍ក្នុងគម្រោងលំនៅដ្ឋាន ផាក លែន ៥៩៨ របស់ ជីប ម៉ុង លែន ដែលស្ថិតនៅ តាមបណ្តោយផ្លូវលេខ៥៩៨ ឬផ្លូវជាសុផារ៉ា ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នេះ គឺជាផ្សារទំនើបទី ៦ហើយរបស់ក្រុមហ៊ុន ជីប ម៉ុង ខណៈដែលមហិច្ឆតារបស់ក្រុមហ៊ុនគ្រោងសាងសង់ផ្សារទំនើបឲ្យបានដល់៣៣០កន្លែងនៅទូទាំងប្រទេស នាពេលអនាគត។
គម្រោងផ្សារទំនើបជីប ម៉ុង ទី៦ សាងសង់តាមបណ្ដោយផ្លូវជាសុផារ៉ា
ដោយ

លោក  Stephane Pierron អគ្គនាយក​ស្តីទីក្រុមហ៊ុន ជីប ម៉ុង រីថេល បានឲ្យ​ដឹងថា ក្រុមហ៊ុន ជីប ម៉ុង រីថេល ជឿជាក់លើ​គម្រោង​ផ្សារទំនើប ជីប ម៉ុង ៥៩៨ នេះថា នឹងអាច​មានការ​គាំទ្រច្រើន បើទោះជា សព្វថ្ងៃ​នេះមានផ្សារ​ទំនើប​ជាច្រើន​ផ្សេងទៀត​បើក​ដំណើរការ​ហើយក៏ដោយ។ លោកបន្តថា មជ្ឈមណ្ឌល​ផ្សារ​ទំនើបថ្មីនេះ ​ត្រូវបានបង្កើត​ឡើង ​ដើម្បីផ្តល់​ភាពងាយស្រួល​ដល់ពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​ក្នុង​គម្រោង​លំនៅដ្ឋាន​ផាកលែនផង និងពលរដ្ឋដែល​រស់នៅក្នុង​បុរីនានា​ជុំវិញនោះផង។

លោក លាង ហេនរី អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែន​ បានឲ្យដឹងថា ផ្សារទំនើប ជីប ម៉ុង ៥៩៨ នឹងធ្វើឲ្យមាន​ចរាចរណ៍​ចេញចូល​ក្នុងតំបន់​លំនៅដ្ឋាន ផាក លែន ៥៩៨ និងតំបន់​ជិតៗនេះ ដោយលោករំពឹង​ថា ការប្រកប​អាជីវកម្ម​នានាក្នុង​មណ្ឌលផ្សារ​ទំនើប​ដំណើរការ​ល្អ ហើយនៅថ្ងៃ​អនាគត ដែលនឹង​ធ្វើឲ្យលំនៅដ្ឋាន​ក្នុងគម្រោងនេះ កាន់តែមាន​តម្លៃ​ថែមទៀត។ 

មណ្ឌលផ្សារ​ទំនើប​បែប​សហគមន៍នេះ​ ជាគម្រោងមួយ​ក្នុងចំណោម​គម្រោងផ្សារ​ទំ​នើប​ទាំង៦ របស់ជីប​ម៉ុង រីថេល ដោយគេ​សង្កេតឃើញថា ទីណាមាន​គម្រោងលំនៅដ្ឋាន​របស់​ក្រុមហ៊ុន ជីប ម៉ុង លែន ទីនោះ ក៏មានវត្តមាន​ផ្សារទំនើប របស់ជីប ម៉ុង រីថេលដែរ សម្រាប់បំពេញ​សេចក្តីត្រូវ​ការ​ឲ្យ​គ្នា​ទោវិញទៅមក។​យ៉ាងណាមិញ ថ្នាក់ដឹកនាំ​របស់ក្រុមហ៊ុន​ជីបម៉ុង ទាំង២នេះ​ មិនបាន​បញ្ជាក់ពី​ទំហំទឹក​ប្រាក់​ដែលវិនិយោគ​លើការសាងសង់​ផ្សារទំនើប ជីប ម៉ុង ៥៩៨នោះទេ។

គម្រោងផ្សារទំនើបជីប ម៉ុង ទី៦ សាងសង់តាមបណ្ដោយផ្លូវជាសុផារ៉ា

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ៥៩៨ នេះ មានកំពស់៥ជាន់ និងមានទំហំ ១១.០០០ ម៉ែត្រការ៉េ ព្រមទាំងមាន​ចំណត​រថយន្ត​ ដែលអាច​​ផ្ទុកបាន ១៣៣ គ្រឿង។ ការសាងសង់​មណ្ឌលផ្សារ​ទំនើប​បែបសហគមន៍នេះ នឹងត្រូវបាន​បញ្ចប់ ហើយបើក​ដំណើរការ​ក្នុងត្រី​មាសទី១ ក្នុងឆ្នាំ ២០២១៕

None



អត្ថបទបន្ទាប់


ពលរដ្ឋប្រកបរបរខ្នាតតូចត្អូញត្អែរថា «បាត់ចំណូលស្ទើរពាក់កណ្ដាល» ដោយសារតែបញ្ហាដាច់ភ្លើងមួយរយៈនេះ

បញ្ហា អគ្គិសនី នៅតែជាបញ្ហាក្ដៅមួយដែលប្រជាពលរដ្ឋជាច្រើន បន្តរិះគន់មក​លើរដ្ឋាភិបាល ជាពិសេស អគ្គិសនីកម្ពុជា EDC បន្ទាប់ពី ប៉ុន្មានខែមកនេះ អគ្…

លិខិតពីប្រិយមិត្ត៖ បញ្ហា​អគ្គិសនី មិនគួរប្រៀបធៀបទៅនឹង​របបខ្មែរក្រហមទេ!

កាលពី​ប៉ុន្មានថ្ងៃ​មុន លោក ទិត សុធា ដែលជា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចោទសួរលើហ្វេសប៊ុករបស់គាត់ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយយក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ