

អគ្គនាយកនៃធនាគារ ជីប ម៉ុង លោក ចន ប៊ែល បានមានប្រសាសន៍ថា "យើងខ្ញុំ ពិតជាមានក្តីរំភើបរីករាយដែលបានចុះកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ ជាមួយ អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាសិល្បៈការនីដ៏ឆ្នើមនៅកម្ពុជា ។ តំណែងទូតសុច្ឆន្ទៈនេះ គឺស័ក្តិសមបំផុតដោយសារអ្នកនាង គឺជាអ្នកដែលមានទស្សនវិស័យវែងឆ្ងាយ ចំពោះជម្រើសដៃគូហិរញ្ញវត្ថុ ដែលមានទំនុកចិត្តសម្រាប់ការរស់នៅបែបសម័យថ្មី ដែលស្របនឹងចក្ខុវិស័យរបស់ធនាគារ ជីប ម៉ុង ក្នុងការ ផ្ដល់ជូនដំណោះស្រាយហិរញ្ញវត្ថុដ៍សម្បូរបែប និងមានភាពច្នៃប្រឌិត តាមរយៈបច្ចេកវិទ្យាទំនើប។"

ចំណែកអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍រំភើបក្នុងការក្លាយជាទូតសុច្ឆន្ទៈរបស់ធនាគារ ជីប ម៉ុង ដែលជាធនាគារមួយមានចក្ខុវិស័យវែងឆ្ងាយ ផ្ដោតជាសំខាន់លើសេវាកម្ម និងផលិតផលទំនើប និងជឿនលឿន ដើម្បីបំពេញតម្រូវការអតិថិជន។ អ្នកនាងរីករាយក្នុងការចែករំលែក និងណែនាំបទពិសោធន៍ក្នុងនាមជាអតិថិជនផ្ទាល់របស់ធនាគារ ជីប ម៉ុង និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយពីផលិតផល និងសេវាកម្មថ្មីៗ ជូនដល់អតិថិជន និងបងប្អូនប្រជាពលរដ្ឋយើង។ ស្របនឹងការចុះហត្ថលេខា អ្នកនាងនឹងត្រៀមបង្ហាញខ្លួននៅក្នុងស្ប៉តពាណិជ្ជកម្មរបស់ធនាគារឆាប់ៗនេះ ដើម្បីបង្ហាញពីសក្ដានុពលដ៏សម្បូរបែបរបស់ធនាគារ ជីប ម៉ុង។

គួររំឭកផងដែរថា ធនាគារ ជីប ម៉ុង បានបើកដំណើរការតាំងពីឆ្នាំ២០១៩ និងជាពាណិជ្ជកម្មមួយក្នុងចំណោមពាណិជ្ជកម្មទាំង១៣ របស់ក្រុមហ៊ុន ជីប ម៉ុង។ បច្ចុប្បន្ននេះ ធនាគារ ជីប ម៉ុង មានសាខាប្រតិបត្តិការសរុបចំនួន១៣ និងភា្នក់ងារធនាគារជិត១៥០ទីតាំង។ ធនាគារមានផែនការពង្រីកសាខា និងភ្នាក់ងារធនាគារបន្ថែមទៀត ដើម្បីបង្កើននូវសក្តានុពល នូវក្នុងការផ្ដល់ជូននូវផលិតផល និងសេវាកម្មធនាគារយ៉ាងសម្បូរបែបជូនដល់អតិថិជនក្នុងស្រុក ជាពិសេស ដើម្បីអភិវឌ្ឍដៃគូអាជីវកម្មឱ្យកាន់តែរីកចម្រើន និងប្រកបដោយទំនុកចិត្ត។

សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់សាខាធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនង 081/066 811 911 ឬតាមដានទំព័រហ្វេសប៊ុក Chip Mong Bank (www.facebook.com/chipmongbank)៕
