ក្រុមហ៊ុន CIC

និយ័តករមូលបត្រអះអាងថា ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC ត្រូវបានប្រមូលមកវិញបាន៩០%


និយ័តករមូលបត្រកម្ពុជាថ្មីៗនេះបានចេញមកអះអាងថា ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC ដែលកំពុងស្ថិតនៅក្នុងរឿងដ៏ចម្រូងចម្រាស់នោះ ត្រូវបានប្រមូលមកវិញបានប្រមាណ៩០% នៃទ្រព្យសកម្មសរុប។
ក្រុមហ៊ុន CIC
ដោយ

ជាមួយគ្នានេះ ស្របពេលមានការចោទប្រកាន់ពីអ្នកវិនិយោគ ថា ក្រុមហ៊ុន CIC កំពុងបោកប្រាស់ពួកគេ​នោះ ក្រុមហ៊ុននេះ បានចេញមកអះអាងថា ករណីក្រុមហ៊ុនរបស់ខ្លួន មិនមែនជា​សំណុំរឿងបោកប្រាស់​ដូចការចោទប្រកាន់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយ​ភាព​សាច់ប្រាក់ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួន​របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។

ក្រោយផ្ទុះការរិះគន់ និងចោទប្រកាន់ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ (CIC) បានចេញមកអះអាងថា ករណីរបស់ក្រុមហ៊ុន CIC មិនមែនជាសំណុំរឿងបោកប្រាស់ដូចការចោទប្រកាន់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក្រុមហ៊ុននៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប។

លើសពីនេះក្រុមហ៊ុននេះអះអាងថា ក្រុមហ៊ុននឹងបន្តធ្វើការដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិនជាអទិភាព។ ទន្ទឹមនឹងនេះក្រុមហ៊ុនស្នើឱ្យវិនិយោគិនបន្តចូលរួមក្នុងយន្តការដោះស្រាយបញ្ហានេះក្រោមក្របខណ្ឌនៃច្បាប់គម្រោងវិនិយោគរួម ដែលមាននិយ័តករមូលបត្រកម្ពុជាជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអាចឲ្យក្រុមហ៊ុនបញ្ចប់បេសកកម្មក្នុងការវេចខ្ចប់ទ្រព្យ ដែលជាមូលដ្ឋានគ្រឹះនៃដំណោះស្រាយសម្រាប់វិនិយោគិន។

ពាក់ព័ន្ធបញ្ហានេះដែរនិយ័តករមូលបត្រកម្ពុជាបានចេញមកអះអាងផងដែរថា ករណីរបស់ក្រុមហ៊ុន CIC ន.ម.បានចំណាត់ការលើបញ្ហានេះជាច្រើនមកហើយ គឺធ្វើឡើងក្នុងគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់គ្រប់រូបទៅតាមនីតិវិធីកិច្ចគាំពារវិនិយោគិនជាធរមាន។ ក្នុងនោះ ន.ម.ក. បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដោយតម្រូវឱ្យក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ចាត់វិធានការកែទម្រង់ ពិនិត្យ រៀបចំគ្រប់គ្រងចំនួនប្រាក់វិនិយោគរបស់វិនិយោគិនស្របច្បាប់ និងចាត់ចែងទ្រព្យដែលកាត់កងបានឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ច្បាស់លាស់ ក្នុងគោលដៅអភិវឌ្ឍន៍ ដើម្បីធានាបានជាប្រយោជន៍ដល់វិនិយោគិន ដែលបានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន។

បើតាមនិយ័តករមូលបត្រកម្ពុជា ការខិតខំប្រឹងប្រែងតម្រូវ និងណែនាំឱ្យក្រុមហ៊ុន ជាពិសេសគណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិឱ្យអនុវត្តជាបន្ទាន់ គឺសំដៅការពារផលប្រយោជន៍របស់វិនិយោគិន ដែលមកទល់ពេលនេះ ទ្រព្យសកម្មរបស់ក្រុមហ៊ុនត្រូវបានប្រមូលមកវិញប្រមាណ៩០% នៃចំនួនទឹកប្រាក់សរុប ដែល ន.ម.ក. បាន និងកំពុងជំរុញការរៀបចំវេចខ្ចប់ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់។

ជាមួយគ្នានេះ និយ័តករមូលបត្រកម្ពុជាបានអះអាងថា ខ្លួននឹងធ្វើការងារតាមនីតិវិធី និងបែបបទនៃច្បាប់ ក៍ដូចជាបច្ចេកទេសជានិយ័តករ ដើម្បីគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ អនុលោមតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមានក្នុងវិស័យមូលបត្រ។ លើសពីនេះ ន. ម. ក. នឹងបន្តពិនិត្យ គ្រប់គ្រងការងាររបស់គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិជាបន្ត និងឃ្លាំមើលជាប្រចាំ ព្រមទាំងបានពិនិត្យជាស្រេចនូវគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិនៃវិស័យមូលបត្រ ដើម្បីការពារឱ្យបានជាអតិបរិមានូវផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ទាំងអស់ ទោះបីក្នុងស្ថានភាពដែលក្រុមហ៊ុនកំពុងជួបការលំបាកក៏ដោយ៕

None



អត្ថបទបន្ទាប់


ពាណិជ្ជកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបង្ហាញពីកំណើនល្អនៅដើមឆ្នាំនេះ

ការនាំចេញនាំចូលទំនិញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការកើនឡើងគួរឱ្យកត់សម្គាល់នៅរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤នេះ ដោយសម្រេចបា…

ប្រធានសមាគមដំឡូងមីខ្មែរ ប្រាប់ពីហេតុផល ដែលគម្រោងនាំចេញដំឡូងមី ១០ម៉ឺនតោន ទៅចិន និងឥណ្ឌា ត្រូវបានខកខាន

គម្រោងនាំចេញដំឡូងមីដោយផ្ទាល់រវាងក្រុមហ៊ុនមកពីប្រទេសចិន និងឥណ្ឌាជាមួយសមាគមដំឡូងមីខ្មែរ មិនអាចដំណើរការទៅមុខរួចឡើយ ដោយសារតែកសិករមិនអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ