វិស័យ​ថាមពល​នៅ​កម្ពុជា

រដ្ឋ​សភា​អនុម័ត​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ ​តម្លៃ​​ជាង​១​ពាន់​លាន​ដុល្លារ


រដ្ឋសភា​កម្ពុជា នៅថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ២០២០​នេះ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន៣ ដែល​ធានា​ដល់​ការទូទាត់​របស់​រាជ​រដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​ឯកជន ដែល​បាន​វិនិយោគ​លើ​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម ដែល​មាន​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ។
ធនាគារ​ពិភពលោក៖ គ្រួសារ​កម្ពុជា​ជិត​៩០%​មាន​អគ្គិសនី​ប្រើ​ប្រាស់​តិច​បំផុត​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។
ដោយ

យោងតាម​នាយកដ្ឋានព័ត៌មាន​នៃ​រដ្ឋសភា សេចក្តីព្រាង​ច្បាប់​ទំាង​បី​នោះ រួមមាន សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​ការធានា​ទូទាត់​របស់​រដ្ឋាភិបាល ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម អានុភាព ៧០០​មេហ្គាវ៉ាត់ នៅ​ខេត្ត​កោះកុង។

សេចក្តី​ព្រាងច្បាប់​មួយ​ទៀត គឺ​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ ឱ្យ​ក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម អានុភាព ២៦៥​មេហ្គាវ៉ាត់ នៅ​ខេត្ត​ឧត្តរមានជ័យ។  នេះ​បើ​យោង​តាម​នាយកដ្ឋាន​ព័ត៌មាននៃ​រដ្ឋសភា។

នាយកដ្ឋានព័ត៌មាន​ដដែល បាន​បន្ត​ថា ការអនុម័ត​យល់ព្រម​មួយ​ទៀត គឺ​ការធានា​ទូទាត់​ឱ្យ​ក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់​គម្រោង​វិនិយោគ​សាងសង់​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង ២៣០​គីឡូវ៉ុល ត​ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម ខេត្ត​ឧត្តរមានជ័យ មក​អនុស្ថានីយ​សៀមរាប​ខាង​កើត។

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​រដ្ឋ​សភា​ទាំង​មូល​ថា ទុន​វិនិយោគ​សរុប​គឺ ជាង ១៣០០​លាន​ដុល្លារ​អាមេរិក ហើយ​ដំណាក់កាល​ដំបូង​​​នៃគម្រោង​ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ដំបូង​នៅ​ឆ្នាំ​២០២៣ និង​ដំណាក់កាល​ទីពីរ ត្រូវ​ដំណើរការ​នៅ​ឆ្នាំ​២០២៤។

រយៈពេល​អាជីវកម្ម​នៃ​រោងចក្រ​នេះ​ គឺ ៣៥ឆ្នាំ។ នេះ​បើ​យោង​តាម លោករដ្ឋមន្ត្រី ស៊ុយ សែម។

ការអនុម័ត​សេចក្តីព្រាង​ច្បាប់​ទាំងនេះ បាន​កើត​ឡើង​បន្ទាប់​ពី​កម្ពុជា​ប្រកាស​ថា នឹង​មិន​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​ថ្មី​នៅលើ​ដង​ទន្លេ​មេគង្គ​ទៀត​ទេ ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ ហើយ​នឹង​ពិនិត្យ​ឡើងវិញ​នូវ​គោល​នយោបាយ​ជាតិ​របស់​ខ្លួន ក្នុង​ការស្វែងរក​ថាមពល​ពី​ធ្យូង​ថ្ម ឧស្ម័ន​ធម្មជាតិ និង​ព្រះអាទិត្យ​វិញ៕




អត្ថបទបន្ទាប់


GMAC៖ ការលើកលែងពន្ធលើប្រាក់ចំណូលរោងចក្រកាត់ដេរ​ ទំនងជាមិនអាចជួយបានច្រើនឡើយ

មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអះអាងថា វិធានការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់រោងចក្រកាត់ដេរ ដែលរាជរដ្ឋាភិបាលបានដាក់…

សេវារថយន្តក្រុងនិងកាណូតសាធារណៈ ត្រូវផ្អាកបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់កូវីដ១៩

សាលារាជធានីភ្នំពេញបានប្រកាសផ្អាកដំណើរការសេវារថយន្តក្រុងសាធារណៈនិងសេវាដឹកជញ្ជូនតាមកាណូតចាប់ពីថ្ងៃ២៦មីនានេះទៅ រហូតដល់ស្ថានការណ៍នៃការរី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ