ច្បាប់ថ្មីអាមេរិក

ក្រុមហ៊ុននៅចិនច្របូកច្របល់ក្រោយអាមេរិកចាប់ផ្តើមអនុវត្តច្បាប់ថ្មី ហាមប្រាមការនាំចូលទំនិញពីតំបន់ស៊ីនជាំង


ក្រុមហ៊ុនអ្នកផលិត និងអ្នកលក់រាយនៅប្រទេសចិន កំពុងប្រឈមមុខនឹងភាពចលាចល ខណៈដែលគយអាមេរិករៀបចំអនុវត្តការហាមឃាត់លើការនាំចូលទំនិញពីតំបន់ Xinjiang របស់ប្រទេសចិនចាប់ពីថ្ងៃទី២១មិថុនាតទៅ។ ការសម្រេចឈប់នាំចូលទំនិញពីតំបន់ស៊ីនជាំងធ្វើឡើង ដោយសារតែមានរបាយការណ៍ថា មានអំពើបង្ខិតបង្ខំលើពលកម្មរបស់ពលរដ្ឋជនជាតិភាគតិចដែលរស់នៅតំបន់នោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
អាមេរិកអនុវត្តច្បាប់ហាមទំនិញពីស៊ីនជាំង!
ដោយ

ក្រុមហ៊ុន​ក្នុង​ប្រទេស​ចិន កំពុង​ព្យាយាម​ប៉ាន់ស្មាន​ពី​ផល​ប៉ះពាល់​នៃ​ច្បាប់​ថ្មី​របស់​អា​មេ​រិ​ក ដែល​បាន​ហាមប្រាម​ការ​នាំ​ចូល​ទំនិញ​ពី​តំបន់​ស៊ី​ន​ជាំ​ង ថា​តើ​វា​អាច​ប៉ះពាល់​ដល់​អាជីវកម្ម និង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ពួក​គេ ជាមួយ​អ្នក​ផ្គត់ផ្គង់​សម្លៀក​បំពាក់​ក្នុង​តំបន់​អាស៊ី ព្រមទាំង​ខ្សែ​ចង្វាក់​លក់រាយ​ជា​អន្តរជាតិ ក្នុង​កម្រិត​ណា​។ ក្នុង​ចំណោម​ក្រុមហ៊ុន​ដទៃ​ទៀត​ក្រៅពី​ក្រុមហ៊ុន​សម្លៀក​បំពាក់ ក្នុង​នោះ​អ្នក​ផលិត​បន្ទះ​សូ​ឡា​ពន្លឺព្រះអាទិត្យ និង​អ្នក​ផលិត​សម្ភារៈ​កម្រាល​ឥដ្ឋ​របស់​ចិន គឺ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត ដែល​ជា​គោលដៅ​ហាមប្រាម​ទំនិញ​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក​។

ការ​ហាមប្រាម​ទំនិញ​ពី​តំបន់​ស៊ី​ន​ជាំ​ង​នេះ បាន​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​មួយ​កំរិត​ទៀត បន្ថែម​ពីលើ​ការ​ចោទប្រកាន់​អំពី​ការ​រំលោភសិទ្ធិ​មនុស្ស ការ​ធ្វើ​ទារុណកម្ម ការ​ឃុំខ្លួន​ដោយ​បំពាន និង​ពលកម្ម​ដោយ​បង្ខំ ប្រឆាំង​នឹង​ជនជាតិ​មូ​ស្លី​ម Uyghur និង​ជនជាតិភាគតិច​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ Xinjiang ភាគ​ខាងលិច​របស់​ចិន​។ យ៉ាងណាមិញ ចិន​បាន​បដិសេធ​ការ​អះអាង​នេះ ហើយ​បាន​ព្រមាន​ថា ខ្លួន​នឹង​ចាត់វិធានការ​សងសឹក​វិញ​។

ត្រូវ​បាន​ចុះហត្ថលេខា​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​ប្រធានាធិបតី Joe Biden នៅ​ចុងឆ្នាំ​មុន ច្បាប់​ស្តី​ពី​ការ​ទប់ស្កាត់​ការងារ​ដោយ​បង្ខំ​របស់​ជនជាតិ Uyghur បាន​ចែង​ថា ផលិតផល​គ្រប់មុខ ទាំងអស់​ដែល​មាន​ប្រភព​ចេញពី Xinjiang រាប់​ចាប់ពី​កប្បាស ផលិតផល​កសិកម្ម រហូត​ដល់​កម្រាល​ឥដ្ឋ និង​សម្ភារៈ​បន្ទះ​សូ​ឡា ត្រូវ​បាន​ចាត់​ទុក​ថា បាន​ផលិត​ឡើង ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ ហើយនឹង​ត្រូវ​ចាត់ទុកជា​ទំនិញ អាទិភាព​ខ្ពស់​សម្រាប់​ការ​រឹបអូស​ទុក ក្នុង​ករណី​លួច​នាំ​ចូល​មក​អា​មេ​រិ​ក​។

គួរ​ជម្រាប​ថា ការ​នាំ​ចូល​ជាង​៩០០​ជើង​ហើយ ត្រូវ​បាន​អាជ្ញាធរ​អា​មេ​រិ​ក​រឹបអូស គិត​ត្រឹម​ត្រីមាស​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០២១​។ ប៉ុន្តែ​អ្នកជំនាញ​បាន​ព្រមាន​ថា ការ​ហាមឃាត់ ឬ​រឹបអូស​ទំនិញ​ដែល​នាំ​ចូល​ពី​ចិន និង​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ប្រភព​ពី​ស៊ី​ន​ជាំ​ង អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ ដែល​មួយ​ឆ្នាំ​ៗ​គិត​ជា​ទឹកប្រាក់​មាន​តម្លៃ ៥០០​ពាន់​លាន​ដុល្លារ​ឯណោះ​។

ការ​អះអាង​បែប​នេះ​ក៏​ដោយសារ​តែ​គេ​ជឿ​ថា មាន​ជនជាតិ Uyghur មួយ​ចំនួន​ត្រូវ​បាន​គេ​ជម្លៀស​ចេញ ពី​តំបន់​ស៊ី​ន​ជាំ​ង​ឱ្យទៅ​ធ្វើការ​ដោយ​បង្ខំ​នៅ​តំបន់​ផ្សេង​ទៀត ដូចនេះ​បើ​អាជ្ញាធរ​គយ​អា​មេ​រិ​ករក​ឃើញ​ថា ទំនិញ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ពលកម្ម​ដោយ​បង្ខំ នោះ​វា​នឹង​ប៉ះពាល់​ដល់​ខ្សែ​ចង្វាក់​ផលិតកម្ម និង​ផ្គត់ផ្គង់​ដទៃ​ទៀត​។

គួរ​បញ្ជាក់​ថា ស៊ី​ន​ជាំ​ង​ជា​តំបន់​សក្តានុពល​រួម​មាន វិស័យ​ឧស្សាហកម្ម រ៉ែ និង​កសិកម្ម​ដែល​កំពុង​រីក​ចម្រើន​។ ស្ទើរតែ​អ្វី​ៗ​គ្រប់យ៉ាង​សុទ្ធតែ​បាន​ដាំ​ដុះ និង​ផលិត​នៅ​ទីនោះ រាប់​ចាប់ពី​ម្ទេស និង​គ្រាប់​ធញ្ញជាតិ ឧបករណ៍​អគ្គិសនី ដែល​សុទ្ធ​សឹង​ជា​សម្ភារៈ​សំខាន់​សម្រាប់​ផលិត​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ ហើយ​ផ្គត់ផ្គង់​ទៅ​កាន់​សហរដ្ឋអាមេរិក​។ ស៊ី​ន​ជាំ​ង​ក៏​រួមចំណែក ២០% នៃ​ដាំ​ដុះ​កប្បាស​របស់​ពិភពលោក និង ៨០%​នៃ​ផលិតកម្ម​ក្នុងស្រុក​សរុប​របស់​ប្រទេស​ចិន​របស់​ផង​ដែរ​។

ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ខ្លះមក​លើ​ខ្លួនឯង គយ​អា​មេ​រិ​ក​កាលពី​ស​ប្តា​ហ៍​មុន បាន​ចេញ​សេចក្តីណែនាំ​មួយ​សម្រាប់​ក្រុមហ៊ុន ឱ្យធ្វើ​យ៉ាងណា​ស្វែងរក​ការ​បញ្ជាក់​ថា ផលិតផល​របស់​ពួក​គេ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ ហើយ​បណ្តាញ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ និង​ការ​បញ្ជា​ទិញ ក៏​មិន​ត្រូវ​ពាក់ព័ន្ធ​ដូច​គ្នា​ដែរ​៕

None



អត្ថបទបន្ទាប់


អតីតប្រធានាធិបតីរុស្ស៊ីប្រាប់អាមេរិកឲ្យសុំអង្វរកររុស្ស៊ី ដើម្បីចរចារឿងអាវុធនុយក្លេអ៊ែរ

អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាននិយាយនៅថ្ងៃទី ២០មិថុនាថា គ្មានចំណុចឬហេតុផលណា ដែលអាចឲ្យរុស្សីសម្រួលកិច្ចពិភាក្សាការកាត…

សហភាពអឺរ៉ុប និងរុស្ស៊ី ចាទគ្នាទៅវិញទៅមក ជុំវិញរឿងវិបត្តិស្បៀងអាហារសកល

អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទទី២០មិថុនាថា លោកបានសរសេរសារទៅកាន់រដ្ឋមន្ត្រីការបរទេសនៃប្រទេសតំបន់អាហ្វ្រិកទាំងអស់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ