វិស័យ​សំណង់

គម្រោងសំណង់​ជិត ៣ពាន់គម្រោង តម្លៃជាង ៥ពាន់លានដុល្លារ ត្រូវបានផ្ដល់លិខិតអនុញ្ញាតសាងសង់ នៅ៨ខែ ឆ្នាំ២០២០


ក្នុងរយៈពេល ៨ខែ ដំបូងឆ្នាំ២០២០នេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់លិខិតអនុញ្ញាតសាងសង់ ដល់គម្រោងស្នើសុំសាងសង់ប្រមាណជិត ៣ពាន់ គម្រោង ដែលមានទុនវិនិយោគជាង ៥ពាន់លានដុល្លារ ធៀបនឹងឆ្នាំ២០១៩ មានទុនវិនិយោគជិត ៦ពាន់លានដុល្លារ។
សំណង់​នៅ​ភ្នំពេញ
ដោយ

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួង​ដែនដីនគរូបនីយកម្ម និងសំណង់​បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៨ខែឆ្នាំ២០២០ នេះទាំង​សមត្ថកិច្ច​ថ្នាក់ជាតិ និងរាជធានី​ខេត្ត​បានផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ជិត ៣ពាន់គម្រោង និងទន្ទឹម​ជាមួយគ្នានេះ ក៏នៅមាន​គម្រោង​ជាច្រើន​​ទៀត ដែលក្រសួង និងមន្ទីរ​រាជធានីខេត្ត​កំពុង​បន្ត​ពិនិត្យ ដើម្បីផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ជាបន្ត​បន្ទាប់​ទៀតផងដែរ។

ឯកឧត្តម ឡៅ ទិព្វសីហា បន្ថែមថា ភាគច្រើន​នៃគម្រោង​ដែលបាន​ស្នើសុំ​សាងសង់​នាពេលនេះ រួមមាន​អគារ​ពាណិជ្ជកម្ម អគារផ្សារ លំនៅដ្ឋាន​លក្ខណៈបុរី ប្រភេទផ្ទះល្វែង សំណង់​អគារ​រោងចក្រ​ឧស្សាហកម្ម​នានា​នៅតែ​ដំណើរ​ការស្នើសុំ​សាងសង់​ជាបន្ត​បន្ទាប់ និងពិសេស គឺសំណង់​អគារ​ខ្ពស់ៗ​ស្ថិត​នៅ​ខេត្តព្រះសីហនុ។

ឯកឧត្តមឡៅ ទិព្វសីហាបន្ត​អះអាងថា ជារួមក្នុងរយៈពេល​២០ ឆ្នាំ​ចុងក្រោយនេះ វិស័យនេះ​បានបន្ត​រីកចម្រើន​ជាលំដាប់ ទាំងនៅ​រាជធានីភ្នំពេញ និងតាម​បណ្តាខេត្ត​គឺសុទ្ធសឹង​តែ​បានបង្ហាញ​ពីតួលេខ​នៃការអភិវឌ្ឍ​កើនឡើង​ជាមួយ​នឹងសំណង់​អគារ​លំនៅដ្ឋាន សំណង់​អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ សំណង់​សណ្ឋាគារ និងសំណង់​លំនៅដ្ឋាន​លក្ខណៈបុរី។

សូមជម្រាបថា ក្នុងរយៈពេល ២០ឆ្នាំមកនេះ​តម្លៃទុន​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​របស់​ជនបរទេស នៅកម្ពុជា​កើនដល់ ៩ពាន់លានដុល្លារ ជាមួយ​នឹងគម្រោង​សរុប ៦១៤ គម្រោងនេះ បើគិតរាប់​ចាប់​តាំង​ពី​ឆ្នាំ២០០០ រហូតមក​ដល់ដំណាច់​ខែសីហា ឆ្នាំ២០២០នេះ ក្នុងនោះចិន និងកូរ៉េខាងត្បូង​នៅតែជា​ប្រទេស​នាំមុខគេ​ ក្នុង​ការ​វិនិយោគ​នៅកម្ពុជា៕

None



អត្ថបទបន្ទាប់


ករណីលុបបឹងក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ៖ ក្រុមពលរដ្ឋតវ៉ា កំពុងចាំមើលការឆ្លើយតបពីក្រសួង ៣ទៀត និងក្រុមហ៊ុនពាក់ព័ន្ធ

បន្ទាប់ពីទទួលបានលិខិតពីអភិបាលរាជធានីភ្នំពេញមក តំណាងសហគមន៍ពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្រ្គេនភ្នំពេញ ដែលជាអ្នកតវ៉ា ជំទាស់ចំពោះគម្រោងលុបបឹ…

ប្រេងឥន្ធនៈនៅកម្ពុជាមានតម្លៃថេរ ខណៈតម្លៃប្រេងទីផ្សារសកលធ្លាក់ចុះតិចតួច

តម្លៃប្រេងឆៅនៅលើទីផ្សារសកលលោកបានធ្លាក់ចុះវិញបន្តិចនៅដើមខែតុលានេះ ដោយសារតែមានក្ដីបារម្ភអំពីបញ្ហាវិបត្តិកូវីដ-១៩ ដែលកំពុងតែបន្ដវាយប្រហារស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ