យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ទាំង ៤៣១នាក់នោះ អ្នកពាក់ព័ន្ធនឹងករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មាន៤២៩នាក់ និងមាន០២នាក់ អ្នកដំណើរពីក្រៅប្រទេស។ នៅក្នុងនោះដែរ មាន២៧១នាក់ ជាអ្នករស់នៅរាជធានីភ្នំពេញ ក្រៅពីនេះ មាននៅខេត្តព្រះសីហនុ១៣៣នាក់,នៅខេត្តកណ្តាល១០នាក់ ,កំពង់ឆ្នាំង០១នាក់ ,ខេត្តស្វាយរៀង០១,ព្រៃវែង០២នាក់,ត្បូងឃ្មុំ ០១នាក់ កំពង់០១នាក់, កំពត០១នាក់,កំពង់ចាម០៤នាក់ និងតាកែវ ០៤នាក់។
ដោយឡែកអ្នកដំណើរមកពីបរទេសនោះរួមមាន ទី១ ជាបុរសជនជាតិ ឥណ្ឌូនេស៊ី មកប្រទេសឥណ្ឌា និងស្ត្រីជនជាតិចិន មកពីប្រទេសចិន។ ក្រៅពីនេះ ក៏មានអ្នកជាសះស្បើយមានចំនួន ៣១នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៧.៤៤៤នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន ២.៥៥៥នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៤.៨៣៥នាក់ និងស្លាប់បាត់បង់ជីវិតចំនួន៤៩នាក់៕