យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ទាំង ៤៤៦នាក់នោះ សុទ្ធសឹងជាងអ្នកពាក់ព័ន្ធនឹងករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍សគមន៍២០កុម្ភៈ» ។ នៅក្នុងនោះដែរ មាន៣៣១នាក់ ជាអ្នករស់នៅរាជធានីភ្នំពេញ ក្រៅពីនេះ មាននៅខេត្តព្រះសីហនុ៨២នាក់,នៅខេត្តកណ្តាល២១នាក់, និងតាកែវ ០៥នាក់,កំពង់ស្ពឺ០២នាក់,ស្វាយរៀង០១នាក់, បន្ទាយមានជ័យ០១នាក់,បាត់ដំបង០១នាក់, កំពង់ចាម០១នាក់និងព្រៃវែង០១នាក់។
ក្រៅពីនេះ ក៏មានអ្នកជាសះស្បើយមានចំនួន ១៣០នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង។ ដោយឡែកចំពោះអ្នកស្លាប់០៣នាក់នោះរួមមាន បុរសជនខ្មែរ០១រូប និងស្ត្រីជនជាតិខ្មែរ០២នាក់ ដោយម្នាក់នៅខេត្តកណ្តាល និង០២នាក់នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨.១៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ២.៩២៤នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៥.២០៤នាក់ និងស្លាប់បាត់បង់ជីវិតចំនួន៥៩នាក់៕