កូវីដ១៩ នៅ​កម្ពុជា

ក្នុងពេលជិត១ខែ កូវីដ១៩​រាលដាល​ដល់​ជាង​ពាក់​កណ្ដាល​ប្រទេសហើយ នៅកម្ពុជា


ក្នុង​អំឡុងពេល​មួយខែ គឺ​ក្នុង​ខែ​មីនានេះ វីរុស​កូវីដ​១៩ បាន​ឆ្លងរាលដាល​ទៅ​ដល់​ ១៣ខេត្ត​រាជធានី​ហើយ នៅទូទាំង​ប្រទេស​កម្ពុជា ដោយ​ករណី​ឆ្លង​សរុបដែលបានរករឃើញ​នៅទូទាំង​ប្រទេស​បាន​កើនឡើងដល់ ១០២នាក់ គិតត្រឹម​ថ្ងៃ​ទី២៨ មីនា ឆ្នាំ​២០២០​នេះ។
Screenshot រូបភាពផែនទី​របស់​គេហ​ទំព័រ ប្រព័ន្ធ​តាមដាន​ករណី​ឆ្លង​វីរុស​កូវីដ១៩ នៅ​កម្ពុជា។
ដោយ

បើ​យោង​តាម​គេហទំព័រ ប្រព័ន្ធតាមដាន​ករណី​ឆ្លង​កូវីដ១៩ គិតត្រឹម​ថ្ងៃទី២៨ មីនា ២០២០នេះ ខេត្ត​រាជធានី​ចំនួន ១៣​ហើយ ដែល​មាន​ករណី​ឆ្លង​វីរុស​កូវីដ១៩ រួមមាន រាជធានីភ្នំពេញ, ខេត្ត​ព្រះសីហនុ, កំពង់ចាម, បាត់ដំបង, សៀមរាប, កែប, ត្បូង​ឃ្មុំ, កំពង់ឆ្នាំ, កណ្ដាល, កោះកុង, កំពត, ​បន្ទាយមានជ័យ, និង​ព្រះវិហារ។

ខេត្តរាជធានីចំនួន ៣ ដែលមាន​អត្រា​ឆ្លង​ខ្ពស់ជាងគេបំផុត រួមមាន ខេត្ត​ព្រះសីហនុ មាន​ចំនួន​ករណី​ឆ្លង​កូវីដ១៩​ច្រើន​ជាង​គេ​បំផុត​ គឺ​ ៣៦ករណី បន្ទាប់​មក គឺ​រាជធានីភ្នំពេញ មាន ១៧ករណី និង កំពង់ចាម មាន ១៥ករណី។ 

គេហ​ទំព័រ​ ប្រព័ន្ធ​តាមដាន​ករណី​ឆ្លង​កូវីដ១៩ បង្កើត​ឡើងដោយអង្គការ អ៊ីនស្តេត ដោយ​ដកស្រង់ទិន្នន័យ​ចេញពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹងជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​កម្ពុជា។

ជាសរុប គិតត្រឹមថ្ងៃទី២៨ មីនា ២០២០នេះ ករណី​វិជ្ជមាន​វីរុស​កូវីដ១៩ ដែលបាន​រកឃើញ​ទាំងអស់​នៅ​ទូទាំង​ប្រទេស មានចំនួន ១០២នាក់ ក្នុង​នេះ ស្រី​ ២៧នាក់ និងប្រុស ៧៥នាក់។ ករណី​ព្យាបាល​ជាសះស្បើយ មានចំនួន ១៣នាក់ ក្នុង​នោះរួមមាន បុរស​ជនជាតិ​ខ្មែរ ១១នាក់ បុរស​ជនជាតិ​ចិន ០១នាក់ និង​ស្ត្រីជនជាតិ​អង់គ្លេស ០១នាក់៕




អត្ថបទបន្ទាប់


Covid-19៖ ជនបរទេស​ចូល​មកកម្ពុជា​តម្រូវឲ្យមាន​ប្រាក់ធានា​រ៉ាប់រងសុខភាព​យ៉ាងតិច ៥ម៉ឺនដុល្លារ អំឡុងពេលស្នាក់នៅកម្ពុជា

ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៨មីនានេះ បានចេញលិខិតមួយស្តីពីវិធានការតឹងរ៉ឹងជាបណ្តោះអាសន្នមួយចំពោះជនបរទេស ដែលមានបំណងធ្វើដំណើរមកកម្ពុជា…

ថៃ ទម្លាក់កញ្ចប់ថវិកាថ្មី ៣,៥ ពាន់លានដុល្លារសង្គ្រោះសេដ្ឋកិច្ច តើពលរដ្ឋ និងប្រតិបត្តិករអាជីវកម្ម ទទួលប្រយោជន៍អ្វីខ្លះ?

គណៈរដ្ឋមន្ត្រីថៃ កាលពីពេលថ្មីៗនេះ បានសម្រេចអនុម័តនូវកញ្ចប់ថវិកាជំរុញកំណើនតម្រូវការសេដ្ឋកិច្ច ដែលមានទំហំទឹកប្រាក់ជាង ៣៥០០ លានដុល្លារអាមេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ