អាកាសយានដ្ឋាន​តារាសាគរ

ព្រលានយន្ដហោះតារាសាគរ នឹងមានសមត្ថភាពទទួលអ្នកដំណើរ ៧,៥ម៉ឺននាក់ ក្នុងមួយឆ្នាំ ក្នុងដំណាក់កាលដំបូងនេះ


តាមអ្វីដែលជាការអះអាងរបស់តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះតារាសាគរខេត្តកោះកុង នៅចុងឆ្នាំ២០២០នេះ ព្រលានយន្ដហោះនេះ នឹងសម្រេចបញ្ចប់ការសាងសង់ដំណាក់កាលដំបូងរបស់ខ្លួនហើយ។ មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលអះអាងដែរថា ក្នុងដំណាក់កាលដំបូងនេះ ព្រលានយន្ដហោះមួយនេះ អាចមានសមត្ថភាពទទួលបានអ្នកដំណើរ៧,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។
ព្រលានយន្ដហោះតារាសាគរខេត្តកោះកុង នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅចុងឆ្នាំនេះ

អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល ឯកឧត្តម ស៊ិន ចាន់​សិរី​វុត្ថា ​បាន​គូសបញ្ជាក់នាពេល ថ្មីៗនេះថា ការសាងសង់​អាកាស​យានដ្ឋាន​តារាសាគរ គឺ​មាន​បែងចែក​ជា​៣ដំណាក់កាល​ធំៗ ដោយក្នុងនោះ ដំណាក់ទី១ ​នឹងត្រូវ​បញ្ចប់​នៅឆ្នាំ២០៣០ ហើយ​ក្នុង​ដំណាក់កាលទី១នេះទៀតសោត​ គឺ​មាន​បែងចែក​ជាពីរទៀត គឺដំណាក់កាលទី១ក និងទី១ ខ។ ដំណាក់កាលទី១ក អាកាសយានដ្ឋាននេះ បាននិងកំពុង​សាងសង់​ផ្លូវរត់យន្ដហោះ​ប្រវែង​៣.២០០ ម៉ែត្រ និងស្ថានីយ​អ្នកដំណើរ​ដែលអាច​ទទួលបាន​អ្នកដំណើរ​ដល់ទៅ ៧ម៉ឺន​៥ពាន់នាក់។ ដំណាក់កាលទី១ក នេះ នឹងបញ្ចប់​នៅចុងឆ្នាំនេះ ខណៈដែល​ដំណាក់កាលទី១ខ នឹងបញ្ចប់​​នៅឆ្នាំ២០៣០ ដែលមានសមត្ថភាព​អាចនឹងទទួលអ្នកដំណើរ​បានដល់​១២ម៉ឺននាក់។ រីឯ ការសាងសង់​ដំណាក់កាលទី២វិញ គឺនឹង​ត្រូវធ្វើឡើង​នៅឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ដោយរំពឹងថា នឹងទទួលបាន​អ្នកដំណើរ​ដល់​៤លាននាក់ ខណៈដែល​ដំណាក់កាលទី៣ គឺក្រោយ​ឆ្នាំ២០៥០ រំពឹងថា នឹងទទួលបាន​អ្នកដំណើរ ដល់ទៅ ៥០លាននាក់។ 

បើតាម​ការគូសបញ្ជាក់​របស់​ឯកឧត្តម សិន​ ចាន់​សិរី​វុត្ថា នៅក្នុង​ដំណាក់កាលទី១ និងទី២ អាកាសយានដ្ឋាន​នេះ នឹងត្រូវបាន​សាងសង់​ឡើង​ជាប្រភេទ​ 4E ប៉ុន្ដែ​នៅឆ្នាំ២០៥០ នឹង​អភិវឌ្ឍ​ជាប្រភេទ​4F។

អាកាសយានដ្ឋានតារាសាគរខេត្តកោះកុង ត្រូវបានគេដឹងថា មានតម្លៃវិនិយោគប្រមាណ៣ ពាន់៨ រយលាន​ដុល្លារអាមេរិក ស្ថិតក្រោមការសាងសង់ដោយក្រុមហ៊ុនចិនមួយឈ្មោះថា Union Development Group (UDG) និងត្រូវបានវិនិយោគលើដីសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានទំហំផ្ទៃដីសរុប ៤ ម៉ឺន ៥ពាន់ហិកតា៕

None



អត្ថបទបន្ទាប់


អាស៊ាន ចាប់អារម្មណ៍អំពីការរៀបចំឲ្យមានការទទួលស្គាល់គ្នាទៅវិញទៅមក លើយានយន្ត និងសម្ភារសំណង់

បណ្តាប្រទេសអាស៊ាន បានកំណត់កាលវិភាគ នៅក្នុងខែ កញ្ញានេះ ក្នុងការប្រើប្រាស់កតិកាសញ្ញា (កិច្ចព្រមព្រៀង) ទៅលើការរៀបចំក្នុងការទទួលស្គាល់គ្នាទៅវិ…

ទីក្រុងប៉េកាំង​ទទួលការហោះហើរ​អន្តរជាតិ​ឡើងវិញពី ៨ប្រទេស រួមទាំងពីកម្ពុជាផងដែរ

រដ្ឋអំណាចក្រុង​ប៉េកាំង​​បានប្រកាស​កាលពីថ្ងៃទី២ កញ្ញា ថា ពីថ្ងៃទី៣ កញ្ញានេះទៅ ទីក្រុងប៉េកាំងចាប់ផ្ដើម​បើក​ឡើងវិញ​នូវការហោះហើរ​អន្តរជាតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ