ពាណិជ្ជកម្ម​ត្បូង​ពេជ្រ

ពាណិជ្ជកម្ម​ត្បូង​ពេជ្រ​ឆ្នាំ​២០១៧ កើន​ជាង​២០%


របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៧ ការ​ធ្វើ​ពាណិជ្ជកម្ម​ត្បូង​​ពេជ្រ​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​ទំហំ​នៃ​ការ​នាំ​ចេញ​នាំ​ចូល​រយៈពេល​១​ឆ្នាំ​ពេញ សម្រេច​បាន​ជិត ២៥​លាន​ដុល្លារ កើន​ឡើង​ជាង ២០​ភាគ​រយ។
ពាណិជ្ជកម្ម​ត្បូង​ពេជ្រ​ឆ្នាំ​២០១៧ កើន​ជាង​២០%។
ដោយ

ក្នុង​របាយការណ៍​នៃ​ការ​ផ្តល់​សេវាកម្ម​នាំ​ចេញ នាំ​ចូល​របស់​ក្រសួង​ពាណិជ្ជកម្ម ការ​នាំ​ចូល​ត្បូង​​ពេជ្រ​មិនទាន់​កែ​ច្នៃ​មាន​ទឹក​ប្រាក់​សរុប ជាង ១៦​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​​ឆ្នាំ​​២០១៦ កើន​ជាង ៣៦​ភាគរយ ខណៈ​ការ​នាំ​ចេញ​ត្បូង​ពេជ្រ​សល់​ពី​កែច្នៃ​សរុប​ជាង ៨​លាន​​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦ មាន​ចំនួន​ត្រឹម​ជាង ៥​លាន​ដុល្លារ កើន​ឡើង ៣៧​ភាគរយ។

នៅ​ក្នុង​​របាយ​ការណ៍​​ដដែល​ មិន​​បាន​​បង្ហាញ​​ពី​​ប្រទេស​​ដែល​​កម្ពុជា​​បាន​នាំ​​ចូល​​និង​​ប្រទេស​​ដែល​កម្ពុជា​បាន​នាំ​ចេញ​ត្បូងពេជ្រ​នោះ​​ទេ។

យោង​​​តាម​​របាយ​ការណ៍​បូក​សរុប​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជ​កម្ម បាន​បង្ហាញ​ថា ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា ​មាន​តម្លៃ​ជាង ​៩​ពាន់​​លាន​​ដុល្លារ​​នៅ​​ឆ្នាំ​២០១៧៕




អត្ថបទបន្ទាប់


ជំនួញ​បោក​ប្រាស់​៣​ប្រភេទ​ដែល​ពលរដ្ឋ​គួរ​ប្រុង​ប្រយ័ត្ន!!!

មុខ​ជំនួញ​នីមួយៗ តែងតែ​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សម្បើម​សម្រាប់​ពលរដ្ឋ និង​សង្គមជាតិ ប៉ុន្តែ បើ​សិន​ជំនួញ​នោះ​ក្លាយ​ជា​សកម្មភាព​បោក​ប្រាស…

ឆ្នាំ​២០១៧ គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន​ថ្មី​៥២​ទីតាំង បាន​ស្នើ​សុំ​ច្បាប់​សាងសង់

របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និងសំណង់ដែលបានចេញផ្សាយ​ជាផ្លូវ​ការ​កាល​ពីថ្ងៃទី២៨ធ្នូ បង្ហាញថា ចំនួនគម្រោង​អភិវឌ្ឍន៍បុរី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ