បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

ប្រើ អេស៊ីលីដាម៉ូបាល មិនបាច់​កាន់​ក្រដាសប្រាក់, បង្ការការឆ្លងមេរោគ, ចំណេញពេលវេលា!


ការចរាចរ​​ក្រដាស​ប្រាក់​នៅ​តាម​ទីផ្សារ​លក់ដូរ​នានា និង​ការ​ហុច​ក្រដាស​ប្រាក់​ផ្ទាល់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ក៏អាច​ជា​ប្រភព​ចម្លង​មេរោគ​ផងដែរ ជាពិសេស ក្នុង​បរិបទ​នៃ​ជំងឺ​រាតត្បាត​កូវីដ-១៩ នេះ​តែ​ម្តង ។
ប្រជាជនជិត ២លាននាក់ ប្រើ អេស៊ីលីដាម៉ូបាល ! តើ​ហេតុអ្វី​ប្រើ​ អេស៊ីលីដាម៉ូបាល ?
ដោយ

ជាសំណាងដែរ​ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បច្ចុប្បន្នកាន់តែមានភាពទំនើប និង​ផ្តល់​ភាពងាយស្រួល​ក្នុង​ការទូទាត់​ប្រាក់​តាមរយៈ​ទូរសព្ទដៃ ឬគេហៅថា Mobile App តួយ៉ាង អេស៊ីលីដាម៉ូបាល របស់​ធនាគារ​ អេស៊ីលីដា ជាដើម ដែល​វា​អាច​ជួយ​ឲ្យ​ចំណេញ​ពេលវេលា កាត់​បន្ថយ​ការចម្លង​មេរោគ និង​កាត់​បន្ថយ​ការលួច​បន្លំ​ជាដើម ហើយ​ថែមទាំង​ប្រើប្រាស់​ដោយ​ឥតគិត​ថ្លៃ​សេវា ថែម​ទៀត​ផង ។ 

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​និង​សម្បូរ​បែប​ដើម្បី​បម្រើសេវាកម្ម​ដ៏ងាយស្រួល​នេះ ជូន​អតិថិជន​របស់​ខ្លួន​ជាយូរយារ​ណាស់​មក​ហើយ ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ការទូទាត់​តាម អេស៊ីលីដាម៉ូបាល គឺ​ជួយ​សម្រួល​ដល់​ពេលវេលា កាត់​បន្ថយ​ចំណាយ​ធ្វើដំណើរ មិន​មាន​ការលួចបន្លំ មិន​បាច់​រាប់​ប្រាក់ និង​កាន់​សាច់​ប្រាក់​ដោយ​ផ្ទាល់ អាច​តាមដាន​លំហូរ​សាច់ប្រាក់​បាន​ទាន់ពេល មាន​ទំនុកចិត្ត​ពី​ដៃគូ​ជំនួញ ប្រតិបតិ្តការ​តាម​ពេល​វេលារបស់​ខ្លួន ទាញ​យក​បញ្ជី​គណនី និង​រក្សា​ព័ត៌មាន​ផ្ទាល់​ខ្លួន ហើយ​ការប្រើប្រាស់​សេវា​ទាំងអស់​នេះ គឺ​មិន​គិតថ្លៃ​សេវាទេ ។

លោកស្រី​នាយិកា​បញ្ជាក់​ថា កាន់តែពិសេសថែមទៀតនោះ គឺថា ការប្រើ​ អេស៊ីលីដាម៉ូបាល ជួយ​​បង្ការ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ ដែល​អាច​ចម្លង​តាមរយៈ​ការ​ប៉ះពាល់​ក្រដាសប្រាក់​ដែលមិនបាន​សម្លាប់​មេរោគ ក្នុង​នោះរួមទាំង​ជំងឺ​កូវីដ-១៩ ជាដើម និង​រួម​ចំណែក​ក្នុងការ​មិន​ផលិត​ក្រដាស​ប្រាក់​ជំនួស​ឲ្យ​ក្រដាស​ប្រាក់​ចាស់ៗ​ដែល​ប្រឡាក់​និង​​ខូចទ្រង់ទ្រាយ​ដើម ៕




អត្ថបទបន្ទាប់


គម្រោងអគារចម្រុះមុខងារស្ដង់ដារថ្មី «Odom» នឹង​ត្រដែត​ខ្លួន​ឡើង​នៅ​លើ​ទីតាំងប្រមូលផ្ដុំ​អាជីវកម្ម​ល្អឯក​នៃ​មហាវិថីព្រះនរោត្ដម

គម្រោង​អគារ​មាន​មុខងារ​ចម្រុះ ដែលរចនាឡើងដើម្បីបង្កភាពងាយស្រួល​និង​ផ្ដល់ជូនការនូវរបៀបរស់នៅលក្ខណៈស្ដង់ដារកម្រិតខ្ពស់ «Odom (ឧត្ដម)» នឹង​អ…

មាន់រស់នៅតែបន្ដនាំចូល ខណៈក្រុមអ្នកចិញ្ចឹមថា កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ថា បច្ចុប្បន្ន ពិតជាមានការនាំចូលសត្វមាន់រស់ពីខាងក្រៅពិតមែន ប៉ុន្ដែ ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ