វិស័យអាកាសចរណ៍

អាកាសយានដ្ឋានឌូបៃ រំពឹងទទួលបានអ្នកដំណើរជាង១០០លាននាក់ នៅត្រឹមឆ្នាំ២០២៧


នាយកប្រតិបត្តិអាកាសយានដ្ឋានក្រុងឌូបៃ លោក ផូល គ្រីហ្វហ្វ៊ីត (Paul Griffiths) មានសុទិដ្ឋិនិយមខ្ពស់ជាមួយការបង្ហាញក្តីរំពឹងថា ចរាចរអ្នកដំណើរនឹងកើនឡើងច្រើនបំផុតនៅឆ្នាំនេះ និងបន្តកើនឡើងដល់កម្រិតកំពូល១០០លាននាក់នៅឆ្នាំ២០២៧ ជាកម្រិតមួយច្រើនបំផុតមិនធ្លាប់មានក្រោយពីការងើបឡើងវិញពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យអាកាសចរណ៍
ដោយ

នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិក្រុងឌូបៃលោក គ្រីហ្វហ្វ៊ីត បានប្រាប់កម្មវិធីមួយរបស់​ទូរទស្សន៍ CNBC ដោយរំពឹងថា នឹងមានអ្នកដំណើរឆ្លងកាត់ព្រលានយន្ត​ហោះរបស់ខ្លួនចំនួន៩១​លាននាក់​នៅឆ្នាំ២០២៤ និងរំពឹងបន្តកើនឡើងដល់ជាង១០០លាននាក់នៅត្រឹមឆ្នាំ២០២៧។ លោកជឿជាក់ថា សមត្ថភាពរបស់យន្តហោះ គួបផ្សំកិច្ចខិតខំលើកកម្ពស់​ក្រុងឌូបៃឱ្យក្លាយ​ជាជម្រក​សុវត្ថិភាពសម្រាប់ទាក់ទាញមនុស្ស និងតម្រូវការដែលកំពុងកើនឡើងក្រោយជំងឺរាតត្បាតនោះ អាច​ជាមូលហេតុជំរុញឱ្យចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះនេះនឹងមានការកើនឡើងបែបនេះ។

អាកាសយានដ្ឋានអន្តរជាតិនេះបានបង្ហោះត្រីមាសដ៏មមាញឹកបំផុតរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រនៅឆ្នាំនេះ ដោយទទួលបានអ្នកដំណើរជាង២៣លាននាក់ នៅត្រីមាសទី១ឆ្នាំនេះកើនឡើងជាង៨% បើធៀបនឹង​រយៈ​ពេលដូចគ្នាកាលពីឆ្នាំមុន។

គួរបញ្ជាក់ថា អាកាសយានដ្ឋានក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម គឺជាម្ចាស់ និងជាអ្នកគ្រប់គ្រង​លើអាកាស​យានដ្ឋានអន្តរជាតិឌូបៃ (DXB) និងអាកាសយានដ្ឋានអន្តរជាតិអាល់ម៉ាក់ទួម (Al Mak​toum_DWC​)​។

អាកាសយានដ្ឋាននេះបានចាត់ទុកការកើនឡើងនេះ គឺជាផ្នែកមួយនៃការបង្កើនគោលដៅ​ហោះហើរ​របស់​ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត (Emirates) និងក្រុមហ៊ុនអាកាសចរណ៍តម្លៃថោក ផ្លាយឌូបៃ (Flydubai) ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន អេមីរ៉ាត ផងដែរ។ កំណើនជើង​ហោះហើរនេះ​បាន​ពង្រឹង​តួនាទីរបស់អាកាសយានដ្ឋានអន្តរជាតិនេះ ឱ្យក្លាយជាកត្តាជំរុញដ៏សំខាន់មួយដល់ដំណើរ​ការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្រុងឌូបៃ និងវិស័យអាកាសចរណ៍នៅមជ្ឈិមបូព៌ាផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យលោក ក្លូស ស្វេប ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោកនឹងលាលែងពីតួនាទីប្រតិបត្តិ?

លោក ក្លូស ស្វេប (Klaus Schwab) ស្ថាបនិក នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលជាធនាគារខួរក្បាលផ្នែកសេដ្ឋកិច្ច នឹងលាលែងចេញពីតួនាទីប្រតិបត្តិរបស់ស្…

តើប្រធានាធិបតីវៀតណាមថ្មីធ្លាប់មានរឿងចម្រូងចម្រាសអ្វីខ្លះ មុនទទួលបានការតែងតាំងតំណែងកំពូលមួយនេះ?

សភាឯកបក្សរបស់ប្រទេសវៀតណាមបានសម្រេចជ្រើសរើសលោក តូ ឡឹម (To Lam) រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឱ្យធ្វើជាប្រធានាធិបតីវៀតណាមថ្មី បន្ទាប់ពីអ្នក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ