អត្ថបទ​ពាណិជ្ជកម្ម

ឱកាស​ស្វែងយល់​អំពី"សេដ្ឋកិច្ច​ក្នុង​វិស័យ​អចលនទ្រព្យ"!


សម្រាប់​លោក​អ្នក​ដែលចង់​ដឹង ចង់​យល់​អំពី​សេដ្ឋកិច្ច​នៅក្នុង​វិស័យ​អចលនទ្រព្យ នេះ​ជា​ឱកាស​ល្អ​មួយ ដែល​លោក​អ្នក​មិន​គួរ​ខកខាន។
ដោយ

សិក្ខា​សាលា​ចែក​រំលែក​ចំណេះដឹង​ស្តីពី "ទុន​គំនិត​នៃ​ការ​ស្វែងយល់​ពី​សេដ្ឋកិច្ច​ក្នុង​វិស័យ​អចលនទ្រព្យ" ​នឹង​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា ជប៉ុន (CJCC) នាថ្ងៃ​ទី១៨ ខែ​កញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨:០០ ព្រឹក ដល់​ម៉ោង ១១:៣០ ព្រឹក ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន ប៉េង ហួត គ្រុប។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកការយល់ដឹងអំពីសេដ្ឋកិច្ច ជាមួយនឹងឱកាស វិនិយោគក្នុងវិស័យអចលនទ្រព្យ ដោយមានការចូលរួមពីវាគ្មិនដែលមានបទពិសោធ និងជំនាញក្នុងវិស័យ សេដ្ឋកិច្ច និងអចលនទ្រព្យផងដែរ។ 

ប្រធានបទដែលនឹងលើកយកមកធ្វើបទបង្ហាញរួមមាន ប្រធានបទ “សេដ្ឋកិច្ច និងវិស័យអចលនទ្យព្យ” និង “ផ្នត់គំនិតនៃការរស់នៅបែបស៊ីវិល័យ” និងប្រធានបទសំខាន់ផ្សេងៗទៀត។

វាគ្មិនកិត្តិយសដែលអញ្ជើញចូលរួមធ្វើបទបង្ហាញនាសិក្ខាសាលានេះ រួមមាន លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវ នៃក្រុមហ៊ុន វីត្រាស់  និងលោកស្រីអាន សុធីតា នាយិកាគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ស៊ីប៊ីអអ៊ី ខេមបូឌា។

សូមកុំភេ្លចមកចូលរួមសិក្ខាសាលាខាងលើនេះដោយសេរីអោយបានគ្រប់ៗគ្នា និងទទួលយកវត្ថុអនុស្សាវរីយ៍ ជាច្រើន អោយបានគ្រប់ៗគ្នាណា ព្រោះកន្លែងមានកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ (+855) 98 938 666  ចុះឈ្មោះចូលរួមដោយសេរី តាមរយៈ=> https://bit.ly/2kckERB




អត្ថបទបន្ទាប់


ផ្សារទំនើបសុវណ្ណា បានបិទទ្វារផ្អាកដំណើរការហើយ ដូចការគ្រោងទុក!

គិតមកទល់ថ្ងៃទី១៦កញ្ញានេះ គឺមានរយៈពេលប្រមាណកន្លះខែមកហើយ ដែលផ្សារទំនើបសុវណ្ណា ដែលជាផ្សារទំនើបវ័យចំណាស់មួយ ដែលមានអាយុកាលជាង១០ ឆ្នាំមកហើ…

ចិន កំពុងជំរុញការកម្ចាត់បនល្បែងអនឡាញ ដោយអះអាងថា វាធ្វើឲ្យមានលំហូរសាច់ប្រាក់ចេញពីប្រទេស

រដ្ឋាភិបាលចិន បាននិងកំពុងអនុវត្តវិធានការក្ដៅ ចំពោះបនល្បែងឌីជីថល ឬគេហៅថាកាស៊ីណូអនឡាញ ដែលវាអនុញ្ញាតឲ្យជនជាតិចិន អាចលេងល្បែងភ្នាល់ ដោយម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ