ដើម្បីចូលរួមអបអរទិវា Emoji និង Reaction ពិភពលោកនៅលើ WhatsApp នាថ្ងៃទី ១៧ កក្កដា ក្រុមហ៊ុន Meta នឹងមានចែករំលែកនូវព័ត៌មានកម្សាន្តប្លែកៗជាច្រើនអំពី របៀបដែលប្រជាជនកម្ពុជា ប្រើប្រាស់មុខងារ Emoji នៅលើភ្លែតហ្វមទាំងអស់របស់ខ្លួន ។
រូប emoji នៅលើបណ្តាញសង្គមFacebook ដែលពេញនិយមបំផុតសម្រាប់ប្រជាជន កម្ពុជាគ្រប់វ័យគឺរូបបេះដូងពណ៌ក្រហម ខណៈ Emoji ដែលពេញនិយមបន្ទាប់នោះគឺ រូបមុខសើចចេញទឹកភ្នែក ។ ទោះបីជាយ៉ាងនេះក្តី អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា ដែលមានអាយុចាប់ពី ៤៥ ទៅ ៦៥ ឆ្នាំបែរជាចូលចិត្ត ប្រើរូបផ្គុំដៃ ជាជម្រើសបន្ទាប់ទីពីររបស់ពួកគេទៅវិញ ជាជាងរូបមុខសើចចេញទឹកភ្នែក ។
បើនឹងនិយាយអំពី emojis នៅលើ Facebook រូប Emoji ទាក់ទងនឹងកីឡា ដែលត្រូវបានគេប្រើច្រើនបំផុតនោះ គឺរូបបាល់ទាត់ បន្ទាប់មកទៀតគឺរូបអង្គុយសមាធិ ហើយជាចុងក្រោយគេគឺរូប ស្រោមដៃប្រដាល់។
ចំណែកឯនៅលើបណ្តាញសង្គម Instagram វិញ emojis រូបបាល់ទាត់ និង រូបអង្គុយសមាធិ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ 1 និង 2 រៀងគ្នា ខណៈដែល emoji ដែលពេញនិយមបំផុតទីបីគឺ រូបមនុស្សហែលទឹក ។
ចំណុចគួរជាទីចាប់អារម្មណ៍បំផុតនោះគឺថា បើទោះបីជាប្រជាប្រិយភាពនៃការប្រើប្រាស់ Emoji វាហាក់លម្អៀងទៅតាមភេទនៃអ្នកប្រើប្រាស់ក៏ដោយ យើងសង្កេតឃើញថា រូបសញ្ញាបេះដូងក្រហម នៅតែត្រូវបានប្រើយ៉ាងពេញនិយមពីសំណាក់អ្នកប្រើប្រាស់ ទាំងប្រុស ទាំងស្រី ។
ក្នុងចំណោម emojis ថ្មីបំផុតដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ដោយក្រុមហ៊ុនMeta នៅលើ Facebook នោះ រូបព្យាយាមទប់ទឹកភ្នែក រូបដៃរាងបេះដូង និងរូបលួចបើកភ្នែកមើល ហាក់ដូចជាទទួលបានការគាំទ្រខ្លាំងជាងគេបំផុត។
មុនពេលការចេញផ្សាយទិន្នន័យចុងក្រោយ កាលពីសប្តាហ៍កន្លងទៅនេះ ស្ថាបនិក ក្រុមហ៊ុនMeta លោក Mark Zuckerberg បានប្រកាសថា Reactions នៅលើ WhatsApp កំពុងតែត្រូវបានបន្តអភិវឌ្ឍដើម្បីបញ្ចូលបន្ថែមនៅក្នុងក្តារចុច emoji ពេញលេញ និងមានបំពាក់នូវមុខងារជ្រើសរើសពណ៌សម្បុរផងដែរ។ អ្នកប្រើប្រាស់នឹង អាចប្រើ emoji មួយណាក៏បាន នៅពេល ចង់ផ្ដល់ Reaction ផ្សេងៗទៅនឹងសាររបស់ពួកគេ ដែលនឹងធ្វើឱ្យការសន្ទនា កាន់តែរីករាយទ្វេដង។
បន្ថែមពីនេះទៀតនោះភ្លែតហ្វម WhatsApp របស់ក្រុមហ៊ុនMeta បានសហការជាមួយ អ្នកជំនាញបង្កើត emoji គឺក្រុមហ៊ុន Emojipedia ដើម្បីស្វែងយល់អំពី Emoji ដែលល្បីៗ និងជជែកពិភាក្សាអំពី emojis ថ្មីៗ បំផុតមួយចំនួនដែលអ្នកអាចរំពឹង ថានឹងឃើញមាននៅក្នុងការសន្ទនាស្រាប់ៗរបស់អ្នក ដោយអ្នកពុំចាំបាច់ខាតពេល ស្វែងរកព័ត៌មានដើម្បីស្វែងយល់ពីអត្ថន័យរបស់វា។
រូបមួកពណ៌ខៀវ៖ ឃ្លា 'cap' ឬ 'capping' ជាមួយនឹងបណ្ដាញ Emoji ដែលភ្ជាប់មកជាមួយវានោះ ពេលខ្លះគឺត្រូវបានប្រើប្រាស់នៅពេលដែលនរណាម្នាក់ និយាយកុហក ឬនិយាយមិនពិត។ ប្រសិនបើនរណាម្នាក់ប្រើ emoji នេះដើម្បីReact លើសាររបស់អ្នក នោះបានសេចក្ដីថាពួកគេមិនជឿលើសម្ដីរបស់អ្នកនោះទេ។
រូបមុខកំពុងរលាយ គឺជា Emoji ថ្មី និងពេញនិយមបំផុត ដែលជាញឹកញាប់ សំដៅទៅលើការនិយាយលេងសើចបែបចំអក។ វាអាចត្រូវបានគេប្រើនៅពេលដែលអ្នក កំពុងតែរលាយដោយសារកំដៅក្នុងរដូវក្តៅនេះ ដូចជា រូបមុខដែលក្តៅខ្លាំង ឬពេលដែលបង្ហាញសញ្ញានៃការខ្មាសអៀន ឬភាពឆ្កួតលីលាដូចជា រូបមុខផ្កាប់ចុះក្រោម ជាដើម។
រូបការកត់ត្រា ជាញឹកញាប់ត្រូវបានគេប្រើបែបលេងសើចដើម្បីបង្ហាញថា អ្នក កំពុងតាំងចិត្តស្តាប់យ៉ាងយកចិត្តទុកដាក់ទៅនឹងសាររបស់នរណាម្នាក់ឬ "កត់ត្រា" លើដំបូន្មានរបស់នរណាម្នាក់។
យោងតាមក្រុមហ៊ុនMeta 'ប្រវត្តិសាស្រ្តរបស់មនុស្សបានបង្ហាញថារូបភាពមានតម្លៃជាងពាក្យសម្តី។ ការកើនឡើងនៃការប្រាស្រ័យទាក់ទងតាមរូបភាពបាននាំឱ្យមានវាក្យសព្ទថ្មីៗ នៃ emojis, GIFs និងការផ្ញើសារជារូបភាព ដែលធ្វើអោយយើងបញ្ចេញមតិបានក្បោះក្បាយ ជាងពេលមុនៗ។
រីករាយទិវា Emoji ពិភពលោកឆ្នាំ 2022! ❤️