អឺរ៉ុប-វ៉ាក់សាំងកូវីដ១៩

អឺរ៉ុបប្រកាសថា ខ្លួនបាននាំចេញវ៉ាក់សាំងកូវីដ១៩ជាង១ពាន់លានដូសហើយ


សហភាពអឺរ៉ុប ចាប់តាំងពីខែធ្នូឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន បាននាំចេញវ៉ាក់សាំងកូវីដ១៩អស់ជាង១ពាន់លានដូសហើយ ដែលវ៉ាក់សាំងទាំងនោះ សុទ្ធសឹងជាវ៉ាក់សាំងដែលបានផលិតនៅក្នុងតំបន់អឺរ៉ុបផ្ទាល់។ អឺរ៉ុបបាននាំចេញវ៉ាក់សាំងក្នុងចំនួនដ៏ច្រើននេះ ទៅកាន់ជាង១៥០ប្រទេសជុំវិញពិភពលោក ដែលប្រការនេះបានធ្វើឲ្យខ្លួន ក្លាយជាអ្នកនាំចេញវ៉ាក់សាំងកូវីដ១៩ធំជាងគេមួយ។ នេះបើតាមការអះអាងរបស់ លោកស្រី អ៊ូសូឡា វ៉ុនឌឺលេយែន ប្រធានសហភាពអឺរ៉ុប និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ការនាំចេញវ៉ាក់សាំងទៅក្រៅប្រទេសរបស់សហភាពអឺរ៉ុប
ដោយ

ការ​នាំ​ចេញ​វ៉ាក់សាំង​ទៅ​ក្រៅប្រទេស​ដល់​ទៅ​ជាង​១​ពាន់​លាន​ដូ​ស​របស់​អឺរ៉ុប​នេះ គឺ​មាន​ច្រើន​ជាង​ពាក់កណ្តាល​នៃ​វ៉ាក់សាំង​ដែល​ខ្លួន​បាន​ប្រើប្រាស់​សម្រាប់​ពលរដ្ឋ​ខ្លួនឯង​ទៅ​ទៀត​។ ពោល​បើ​គេ​គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​ទី​១៨​តុលា​ដើម​ស​ប្តា​ហ៍​នេះ អឺរ៉ុប​បាន​ប្រើប្រាស់​វ៉ាក់សាំង​កូ​វី​ដ​១៩​ចាក់​ជូន​ពលរដ្ឋ​របស់​ខ្លួន​អស់​ជាង ៥៨០​លាន​ដូ​ស ស្មើនឹង​ប្រមាណ​៧៥%​នៃ​ពលរដ្ឋ​សរុប​។

គួរ​កត់​សម្គាល់ថា ភាគច្រើន​នៃ​ការ​នាំ​ចេញ​វ៉ាក់សាំង​របស់​សហភាព​អឺរ៉ុប គឺ​សំដៅ​នាំ​ចេញ​ផ្ទាល់​ទៅ​ប្រទេស​អ្នកមាន ដូច​ជា​ប្រទេស​ជប៉ុន តួ​គី ចក្រភព​អង់គ្លេស​ជាដើម​។ ប៉ុន្តែ​អឺរ៉ុប​ក៏​បាន​ចែកចាយ​ថ្នាំ​បង្ការ​កូ​វី​ដ​១៩ ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ប្រកបដោយ​សមភាព និង​ចែក​ទៅ​ឱ្យ​បណ្តា​ប្រទេស​ក្រីក្រ​និង​ប្រទេស​មាន​ចំណូល​មធ្យម តាម​រយៈ​យន្តការ​Covax បាន​ចំនួន​៨៧​លាន​ដូ​ស​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ ចំនួន​នៅ​ជា​ចំណែក​តូច​មួយ​នៅឡើយ នៃ​ការ​នាំ​ចេញ​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​សរុប​របស់​អឺរ៉ុប​។ ប៉ុន្តែ​បើ​តាម លោកស្រី វ៉ុ​ន​ឌឺ​លេ​យែ​ន អឺរ៉ុប​គ្រោង​នឹង​ចែកចាយ​វ៉ាក់សាំង​ប្រមាណ ៥០០​លាន​ដូ​ស ទៅ​កាន់​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បំផុត ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

សូម​ជម្រាប​ថា សហភាព​អឺរ៉ុប បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំ​ៗ​ចំនួន​៣ ក្នុង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​របស់​ខ្លួន ក្នុង​នោះ​មាន AstraZeneca Pfizer-BioNTech និង Moderna​។ ជាក់ស្តែង អឺរ៉ុប​បាន​ចុះ​កុងត្រា​ទិញ​យក​វ៉ាក់សាំង​ប្រភេទ mRNA ជាមួយ​ក្រុមហ៊ុន​Pfizer ប្រមាណ​២​ពាន់​៤​រយ​លាន​ដូ​សរ​ហូត​ដល់​ឆ្នាំ​២០២៣ ខណៈ​កុងត្រា​ជាមួយ​ក្រុមហ៊ុន Moderna វិញ​មាន​ចំនួន ៤៦០​លាន​ដូ​ស​៕ 

None



អត្ថបទបន្ទាប់


កូរ៉េខាងជើងសម្ញែងឫទ្ធិជាថ្មី ដោយបន្តបាញ់សាកល្បងមីស៊ីលពីរគ្រាប់ទៀតធ្លាក់ចូលដែនទឹកប្រទេសជប៉ុន

ប្រទេសកូរ៉េខាងជើង នៅព្រឹកថ្ងៃអង្គារទី១៩តុលា បានបាញ់មីស៊ីលចំនួន២គ្រាប់ឆ្ពោះទៅកាន់ដែនសមុទ្ររបស់ប្រទេសជប៉ុន ជាប់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្…

WHO នឹងជួយឲ្យប្រទេសក្រីក្រអាចទិញថ្នាំប្រឆាំងព្យាបាលកូវីដ១៩ក្នុងតម្លៃ ១០ដុល្លារក្នុងមួយកញ្ចប់

ដើម្បីធានាថាប្រទេសក្រីក្រទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការធ្វើតេស្ត និងការព្យាបាលដោយសមធម៌ ថ្មីៗនេះកម្មវិធីដែលដឹកនាំដោយអង្គការសុខភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ