យន្តការCOVAX

សហភាពអឺរ៉ុបផ្តល់លុយបន្ថែមជួយCOVAXខណៈអាមេរិកថាមិនបន្ថែមវិភាគទានទេ


សហភាពអឺរ៉ុបកាលពីពេលថ្មីៗនេះ បានប្រកាសផ្តល់វិភាគទានបន្ថែមដល់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក ចំនួន ៥០០លានយូរ៉ូ ឬស្មើនឹងជាង ៦០០លានដុល្លារអាមេរិក ដើម្បីពន្លឿននិងធានាឲ្យបានពីការចែកចាយវ៉ាក់សាំងបង្ការកូវីដ១៩ ដល់ប្រទេសក្រីក្រឲ្យបានគ្រប់គ្រាន់ និងឆាប់រហ័ស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
សហភាពអឺរ៉ុបផ្តល់លុយបន្ថែមជួយCOVAXខណៈអាមេរិកថាមិនបន្ថែមវិភាគទានទេ
ដោយ

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា តាមរយៈការវិភាគទានបន្ថែមថ្មីពីសំណាក់សហភាពអឺរ៉ុបនេះ នឹងអាចជំរុញឲ្យមានការផ្គត់ផ្គង់វ៉ាក់សាំងប្រមាណ១ពាន់៣រយលានដូស សម្រាប់ប្រទេសចំណូលទាប និងមធ្យម ជាង៩០ប្រទេស នៅត្រឹមចុងឆ្នាំ២០២១។

ក្រុមប្រទេសនៃសហភាពអឺរ៉ុបបានឈានមុខគេ ក្នុងការចូលរួមវិភាគទានជាមួយ COVAX ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ អាលឺ្លម៉ង់ដែលជាប្រទេសធំមួយនៅអឺរ៉ុប ទើបបានផ្តល់វិភាគទានជាង ១ពាន់លានដុល្លារបន្ថែមទៀតដល់កម្មវិធី COVAX នេះ។

យ៉ាងណាមិញ ក្រោមរដ្ឋការលោក ចូ បៃឌិន សហរដ្ឋអាមេរិកដែលជាប្រទេសមានអ្នកស្លាប់ច្រើនដោយសារកូវីដ១៩ដែរនោះ ក៏បានចេញមុខមកគាំទ្រកម្មវិធីCOVAX ដែរ ប៉ុន្តែមិនបានផ្តល់វិភាគទានបន្ថែមទេ។ 

ប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគាំទ្រកម្មវិធីផ្តួចផ្តើម COVAX ដែលជាយន្តការសកលមួយ មានគោលបំណងចែកចាយវ៉ាក់សាំងកូវីដ ដល់ប្រទេសក្រីក្រនានា ប៉ុន្តែបានទទួលស្គាល់ថា ខ្លួនមិនបានបង្កើនកញ្ចប់ថវិកាឲ្យលើសពីចំនួន ៤ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តកាលពីខែធ្នូឆ្នាំមុននោះទេ។

ស្របពេលដែលប្រទេសអ្នកមានទិញវ៉ាក់សាំងស្តុកទុក សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន កម្មវិធី COVAX មានគោលបំណងធានាឲ្យបានថា ប្រទេសក្រីក្រអាចផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់ឲ្យបាន ២០ ភាគរយនៃពលរដ្ឋរបស់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វីងត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ២០២០

ព័ត៌មាន
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២…

ជប៉ុនកំពុងត្រៀមផ្អាកជំនួយអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសភូមា

ព័ត៌មាន
ប្រទេសជប៉ុននៅថ្ងៃទី ២៥ កុម្ភៈ បានប្រកាសថា នឹងលែងផ្ដល់ជំនួយអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសភូមាតទៅទៀតហើយ ដោយការប្រកាសផ្អាកផ្ដល់ជំនួយនេះ គឺធ្វើឡើងប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ