ការរំពឹងទុកពីវិស័យទេសចរណ៍

អ្នកជំនាញរំពឹងថា សកម្មភាពទេសចរណ៍នឹងប្រសើរឡើងវិញ ក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា


អ្នកជំនាញ និង អ្នកជំនួញនៅក្នុងវិស័យទេសចរណ៍កម្ពុជាបានប្រាប់ឲ្យដឹងថា សកម្មភាពទេសចរណ៍ក្នុងស្រុកអាចនឹងចាប់ផ្តើមប្រសើរឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្មទេសចរណ៍នៅទូទាំងរាជធានីខេត្ត ក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា និង កាន់តែមានលំហូរចេញដំណើរកម្សាន្ដ តាមបណ្តាខេត្តដែលគោលដៅទាក់ទាញទេសចរសំខាន់ៗ ដូចជាខេត្តសៀម កំពតកែប ក្រុងព្រះសីហនុ កោះកុង និង តំបន់ប៉ែក ឦសានមណ្ឌលគីរី និងរតនគិរី ជាដើម។
ពលរដ្ឋមកកំសាន្តលេងនៅឆ្នេរកែប (រូបភាព៖ ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍)
ដោយ

បន្ទាប់ពី​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យបើក​ដំណើរ​ការអាជីវកម្ម​ទេសចរ​ឡើងវិញ ក្រោយ​ព្រឹត្តការណ៍ ៣វិច្ឆិកា បានបិទ​បញ្ចប់ អ្នកជំនាញ​នៅក្នុង​វិស័យ​ទេសចរណ៍ លោក ស្រីឆាយ ស៊ីវលីន ​ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​គូស​បញ្ជាក់ថា សកម្មភាព​ទេសចរណ៍​បាននឹង​កំពុង​ចាប់ផ្តើម​រំកិល​ទៅរក​ភាពល្អ​ប្រសើរ​ឡើងវិញ​បន្តិច​ហើយ ក្រោយ​ពី​ព្រឹត្តិការណ៍​៣ វិច្ឆិកា​ឆ្លងផុត​ដោយ​ជោគជ័យ។

លោកស្រីបញ្ជាក់ថា ក្រោយពី​កម្ពុជា​ឆ្លងផុត​ព្រឹត្តិការណ៍ ៣វិច្ឆិកា រួចហើយ​យើងពិត​ជាមាន​ក្តីរំពឹង​ឡើងវិញថា អាចនឹង​មានការចេញ​ធ្វើដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ក្នុងស្រុក ហើយវិស័យ​ទេសចរណ៍​នឹងប្រសើរ​ឡើងវិញ​ទៅតាម​នោះដែរ ប៉ុន្តែភ្លាមៗនេះ​ក៏មិនមាន​សន្ទុះភ្ញៀវ​កើនឡើង​ខ្លាំង​ក្លា​ដូចពេល​ធម្មតា​នោះដែរ ខណៈ​ជំងឺកូវីដ មិនទាន់​បិទ​បញ្ចប់​ទៅវិញនោះ។

លោកស្រីបន្តថា «យើងពិត​ជា​មាន​ក្តីរំខ្ពស់ថា នឹងមាន​ភ្ញៀវទេសចរ​ក្នុងស្រុក​កើនឡើង​វិញ​ខ្លាំង​ពិសេស​នៅក្នុង​ឳកាស​ពិធី​ឈប់​សម្រាក​ឆ្លង​ឆ្នាំ​សាកល ២០២០ ចូលឆ្នាំ ២០២១​ខាងមុខ ​តំបន់​ដែលជា​ទិសដៅ​ទេសរណ៍​នៅតែ​ជាតំបន់​សមុទ្រ កោះ និងតំបន់​ភាគឥសា ឦសាន​ប្រទេស​ប្រាកដ​ជានឹង​មានភ្ញៀវ​ទេសចរ​ក្នុងស្រុក​សម្រុក​ទៅលេង​កម្សាន្ដ​ច្រើន​នៅទីនោះ ។

តាមរបាយការណ៍​ក្រសួង​ទេសចរណ៍ ក្នុងរយៈពេល​៩ខែ ឆ្នាំ២០២០​ទេសចរ​អន្តរជាតិ​មកទស្សនា​កម្ពុជា​មានជាង ១លាននាក់ ថយចុះ ៧៤ ​ភាគរយ និងទទួល​បាន​ទេសចរ​ផ្ទៃក្នុង​ ជាង៧លាន​នាក់ ថយចុះ ៥១ភាគរយ​ ដែលការថយ​ចុះនេះ​ គឺដោយសារ​រងផល​ប៉ះពាល់​ខ្លាំង​ពីវិបត្តិ​ជំងឺ​កូវីដ-១៩។

ក្នុងដំណាក់កាល​វិបត្តិ​កូវីដ-១៩ ចាប់ពី​ខែមេសា ដល់ខែកញ្ញា និន្នាការ​ទេសចរណ៍​មានការ​ប្រែប្រួល​យ៉ាងខ្លាំង ជាក់ស្ដែង ទេសចរ​សម្រាក​លំហែ​កម្សាន្ត​មាន ៤៣ ភាគរយ​ ទេសចរធុរកិច្ច ​និងការទូត​មានជាង ​៥៤ភាគរយ ​និងផ្សេងៗ​មាន​ជាង ២ភាគរយ។

តាមការព្យាកររបស់​ក្រសួងទេសចរណ៍​ ឆ្នាំ២០២០ កម្ពុជានឹង​ទទួល​ទេសចរ​ផ្ទៃក្នុង​បាន​ប្រមាណ ៩លាននាក់ ថយចុះ ២០ភាគរយ ​ធៀបនឹង​ឆ្នាំ២០១៩ ខណៈទេសចរ​ផ្ទៃក្នុង​នឹងវិល​មកប្រក្រតីភាព​ឡើងវិញ​ក្នុងរយៈពេល ​៣ឆ្នាំ ពោលគឺ​ឆ្នាំ​២០២៣ កម្ពុជានឹង​ទទួល​បាន ១១លាននាក់៕

None



អត្ថបទបន្ទាប់


ឆ្នាំ២០២១ រាជរដ្ឋាភិបាល គ្រោងថវិកាជិត ៦៩០ លានដុល្លារ សម្រាប់បន្ដត្រៀមដោះស្រាយផលប៉ះពាល់ពីកូវីដ-១៩

រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២១ខាងមុននេះ បានគ្រោងថវិកាសម្រាប់ការបន្ដត្រៀមអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់ពីជំងឺកូវីដ-១៩ សម្រាប់ការសង្គ្រោះ…

វៀតណាមទទួលបានការទាក់ទាញការវិនិយោគលើសួនឧស្សាហកម្មនៅតាមមាត់សមុទ្រកាន់តែខ្លាំង

សួនឧស្សាហកម្មនៅតាមតំបន់ឆ្នេរសមុទ្រ របស់ប្រទេសវៀតណាម បានទាក់ទាញការវិនិយោគកាន់តែខ្លាំងក្លា ពីវិនិយោគិនក្នុងស្រុក ក៏ដូចជាវិនិយោគិនជាច្រើន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ