ទីផ្សារអចលនទ្រព្យ

អ្នកជំនាញ៖ គ្រោះទឹកជំនន់ មិនបានធ្វើឲ្យតម្លៃទីផ្សារអចលនទ្រព្យរង្គោះរង្គើឡើយ


អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានអះអាងថា បញ្ហាគ្រោះទឹកជំនន់នៅកម្ពុជាមិនអាចទាញទម្លាក់តម្លៃទីផ្សារអចលនទ្រព្យនៅកម្ពុជាឡើយ ខណៈគ្រោះទឹកជំនន់ នេះគឺមានរយៈពេលខ្លីដោយយ៉ាងយូរ ៤សប្តាហ៍ប៉ុណ្ណោះ ស្ថានភាពនេះនឹងវិលមករកសភាពដើមវិញហើយ។
អ្នកជំនាញ៖ គ្រោះទឹកជំនន់ មិនបានធ្វើឲ្យតម្លៃទីផ្សារអចលនទ្រព្យរង្គោះរង្គើឡើយ (រូបភាព៖ ហ្វេសប៊ុក)
ដោយ

លោកច្រឹក សុខនីម ប្រធាន​សមាគម​ភ្នាក់ងារ​​អចលនវត្ថុ​​កម្ពុជា​​បាន​មាន​​ប្រសាសន៍​​លើកឡើងថា វិស័យ​អចលនទ្រព្យ​​នៅកម្ពុជា​​នៅតែ​បន្ត​ការ​រីកចម្រើន​​របស់​ខ្លួន​ដដែល បើទោះបី​ជា​​ប្រឈម​​បញ្ហា​វិបត្តិ​គ្រោះ​ទឹក​​​ជំនន់ក្តី។

លោកបន្តថា លើសពីនេះទៀត បើ​ប្រៀប​ធៀប​​តម្លៃ​អចលនទ្រព្យរបស់​កម្ពុជា​ ទៅនឹង​តំបន់​​អាស៊ាន​​ឃើញថា តម្លៃនៅកម្ពុជា​​គឺធូរថ្លៃ​ជាងគេ ដូច្នេះ​រយៈពេល ៥ទៅ៦ឆ្នាំទៀត​ ​វិស័យ​អចលនទ្រព្យ​​នៅ​កម្ពុជា​នៅបន្ត​​កំណើន​​របស់​ខ្លួនដដែល។

ជាមួយគ្នានេះ លោក ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិល​ បានឲ្យដឹងថា ស្ថិតនៅក្នុង​​ស្ថានភាព​​នៃវិបត្តិផ្ទួនៗ​ដូចជា​ជំងឺកូវីដ ១៩ នេះ ក្រុមហ៊ុន​លោកនៅតែ​បន្តទាក់ទាញ​បាន​ចំនួន​អតិថិជន​ស្វែងរកទិញ​លក់​អចលនទ្រព្យ​ជាហូរហែរ​ដដែល មិនដែលដាច់​ភ្ញៀវ​នោះឡើយ។ បើតាម​តួលេខពីខាង​ក្រសួង ក៏ដូចជា​អគ្គនាយកដ្ឋាន​ពន្ធដារ​បង្ហាញថា ការទិញដូរ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញក្នុង​មួយថ្ងៃ​នៅរក្សាចំនួន​បាន ២០០ ទៅ៣០០ករណីដែរ។

ជាការអះអាង​របស់អ្នកជំនាញ វិស័យ​អចលនទ្រព្យ​នៅកម្ពុជា​នៅតែជា​សសរស្តម្ភ​មួយ​ដ៏មាន​សារៈសំខាន់​ដែលទ្រទ្រង់​ដល់កំណើន​សេដ្ឋកិច្ច​កម្ពុជា។ វិស័យ​អចលនទ្រព្យ​នេះនៅតែបន្ដ​​សកម្មភាព​នៃការ​ទិញលក់ ជាធម្មតា ដែលភាគច្រើន​ជាការទិញ​លក់​រវាងអ្នក​នៅក្នុង​ស្រុក ខណៈការទិញលក់រវាង​វិនិយោគិន​បរទេស​បានដាំក្បាល​ចុះជា​ខ្លាំង​ដោយសារ​មានការរំខាន​ពីការរីករាល​ដាល​នៃជំងឺ​កូវីដ-១៩។

None



អត្ថបទបន្ទាប់


តំណាង JETRO អះអាងថា ក្រុមហ៊ុនជប៉ុនមួយចំនួន ចាប់អារម្មណ៍ខ្លាំង​​លើការវិនិយោគកសិកម្ម​សរីរាង្គនៅកម្ពុជា

នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានអះអាងថា មានក្រុមហ៊ុនជប៉ុនមួយចំនួន កំពុងមា…

ថៃ ប្រឈមនឹងការបាត់បង់ការងារ ១០ម៉ឺននាក់ ក្នុងវិស័យអាជីវកម្មរៀបចំកម្មវិធី និងសេវាកម្មទីផ្សារ

ក្រមហ៊ុនរៀបចំកម្មវិធី និង សេវាកម្មទីផ្សារ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្ររបស់ថៃ គឺ ក្រុមហ៊ុន Index Creative village Plc រំពឹងថា នឹងមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ