Facebook

Facebook កំពុងពិចារណាឈប់បង់ប្រាក់រាប់សិបលានដុល្លារឱ្យស្ថាប័នព័ត៌មានធំៗ


ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook កំពុងពិនិត្យមើលឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង់ប្រាក់រាប់សិបលានដុល្លារសម្រាប់ផ្ដល់ជូនស្ថាប័នព័ត៌មានធំៗរបស់ពិភពលោក ហើយប្រការនេះ កំពុងធ្វើឲ្យស្ថាប័នព័ត៌មានអន្តរជាតិធំៗ កំពុងប្រឈមនឹងការបាត់បង់ប្រាក់ចំណូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ ពីហ្វេសប៊ុក។ នេះបើតាមប្រភពជិតស្និទ្ធនឹងរឿងនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន The Wall Street Journal។
Facebook កំពុងពិចារណាឈប់បង់ប្រាក់រាប់សិបលានដុល្លារឱ្យស្ថាប័នព័ត៌មានធំៗ

កន្លង​មក ហ្វេ​ស​ប៊ុ​កបាន​ចំណាយ​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ដើម្បី​ជួយ​ស្ថាប័ន​ព័ត៌មាន​ធំ​ៗ​របស់​ពិភពលោក​ទាំងនោះ ចែករំលែក​មាតិកា​ព័ត៌មាន​របស់​ពួក​គេ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ប៉ុន្ដែ ឥឡូវនេះ ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ កំពុង​ពិចារណា​ឡើង​វិញ ចំពោះ​ការ​ផ្ដល់​ជូន​នេះ ខណៈ​ដែល​ក្រុមហ៊ុន​ហាក់​កំពុង​បង្វែរ​គោលដៅ គាំទ្រ​ទៅ​ដល់​ក្រុម​អ្នក​ផលិត​មាតិកា​វី​ដេ​អូ​ខ្លី​ៗ​ជំនួស​វិញ ដើម្បី​ប្រជែង​នឹង​បណ្ដាញ​សង្គម​យក្ស​របស់​ចិន គឺ Tiktok​។

ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុនមេ​របស់ Facebook បាន​ចំណាយ​ប្រចាំឆ្នាំ​ជា​មធ្យម​ជាង ១៥ លាន​ដុល្លារ​ដល់​កាសែត Washington Post និង ២០ លាន​ដុល្លារ​ទៅ​ឱ្យ The New York Times និង ជាង ១០ លាន​ដុល្លារ​ដល់​កាសែត Wall Street Journal​។

ហ្វេ​ស​ប៊ុ​ក កាលពី​ឆ្នាំ​២០១៩ បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រយៈពេល​៣​ឆ្នាំ ដើម្បី​បង់ប្រាក់​ចំណាយ​ទៅ​ឲ្យ​ក្រុមហ៊ុន​សារព័ត៌មាន​ធំ​ៗ​មួយ​ចំនួន ដើម្បី​មាតិកា​ព័ត៌មាន​របស់​ស្ថាប័ន​ព័ត៌មាន​ទាំងនោះ អាច​ផ្សាយ​ចែករំលែក​នៅ​លើ​បណ្ដា​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​កិច្ចព្រមព្រៀង​នេះ នឹង​ត្រូវ​ផុតកំណត់​នៅ​ត្រឹម​ឆ្នាំ​នេះ​ហើយ​។

ក៏​ប៉ុន្ដែ មក​ទល់​ពេល​នេះ ក្រុមហ៊ុនមេ​របស់​ហ្វេ​ស​ប៊ុ​ក មិន​បាន​បញ្ហា​ញ​នូវ​សញ្ញា​ណាមួយ​ទាល់តែ​សោះ​ថា ខ្លួន​នឹង​អាច​បន្ដ​ភាព​ជា​ដៃគូ​នេះ​ឡើង​វិញ​តាម​ទម្រង់​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​។ នេះ​បើ​តាម​ប្រភព​ជិត​ស្និទ្ធ​នឹង​បញ្ហា​នេះ បាន​បញ្ជាក់​នៅ​ក្នុង​សារព័ត៌មាន The Wall Street Journal​។

ប្រភព​ព័ត៌មាន​ដដែល​នេះ​បន្ថែម​ថា ក្រុមហ៊ុនមេ​របស់ Facebook កំពុង​សម្លឹង​មើល​ការ​ផ្លាស់​ប្តូរ​ការ​វិនិយោគ​របស់​ខ្លួន​ចេញពី​ការ​បង់ប្រាក់​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ធំ​ៗ ហើយ​ឆ្ពោះទៅ​រក​ការ​វិនិយោគ​ដល់​អ្នក​បង្កើត​ផលិត​វី​ដេ​អូ​ខ្លី​ៗ​ដែល​ទាក់ទាញ​វិញ ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​បណ្តាញ​សង្គម​យក្ស​របស់​ចិន គឺ TikTok​។

ទន្ទឹម​នឹង​នោះ នាយក​ប្រតិបត្តិ Meta លោក Mark Zuckerberg ក៏​ធ្លាប់​បាន​សម្ដែង​ការ​ខកចិត្ត​ដែរ ចំពោះ​ការ​ដាក់​ចេញ​នៅ​ច្បាប់​ជុំវិញ​ពិភពលោក ដែល​បាន​បង្ខំ​ឱ្យ Facebook ក៏​ដូ​ជា​ក្រុមហ៊ុនមេ​របស់ Google បង់ប្រាក់​ឱ្យ​ស្ថាប័ន​ផ្សាយ​មាតិកា​ព័ត៌មាន ដែល​បាន​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។

ព័ត៌មាន​មួយ​ចំនួន​បាន​រាយការណ៍​ថា Facebook កំពុង​ពិចារណា​ឡើង​វិញ​នូវ​ការ​បង់ប្រាក់​របស់​ខ្លួន​ទៅ​ឱ្យ​ស្ថាប័ន​ព័ត៌មាន និង ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​ខ្លួន​កាលពី​ពេល​មុន ដែល​ចង់​ឲ្យ​ព័ត៌មាន​ជា​ផ្នែក​ធំ​បំផុត​នៅ​ក្នុង​បណ្តាញ​សង្គមFacebook ។

គួរ​ជម្រាប​ថា ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន ដែល​ជួប​ការ​លំបាក​ក្នុង​ការ​ប្រកួតប្រជែង​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​ផ្សាយពាណិជ្ជកម្ម​ឌី​ជី​ថ​ល​ជាមួយ Google និង Facebook បាន​រិះគន់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ទាំង​ពីរ​នេះ ចំពោះ​ការ​មិន​បង់ប្រាក់​សម្រាប់​មាតិកា​ព័ត៌មាន​របស់​ពួក​គេ ដែល​ត្រូវ​បាន​បង្ហាញ និង​ចែករំលែក​នៅ​លើ​វេទិកា​រលើ​បណ្តាញ​សង្គម​ផង​ដែរ​។

របាយការណ៍​ពី The Wall Street Journal បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៨ ក្រុមហ៊ុន Facebook និង Google ទទួល​បាន​ចំណូល​៧៧% នៃ​ចំណូល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឌី​ជី​ល​ថ​ល នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក នៅ​គ្រា​ដែល​ស្ថាប័ន​កាសែត​របស់​អា​មេ​រិ​ក​ជិត​២​ពាន់​ស្ថាប័ន បាន​បិទទ្វារ​តាំងពី​ឆ្នាំ​២០០៤​មក​៕

None



អត្ថបទបន្ទាប់


ទីក្រុងប៉េកាំងព្រមានពីការផ្ទុះឡើងនៃកូវីដ១៩ខ្លាំងក្លា ខណៈទីក្រុងស៊ាងហៃកំពុងចាប់ផ្តើមបើកការធ្វើតេស្តទ្រង់ទ្រាយធំជាថ្មី

អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលនាចុងសប្ដាហ៍នេះថា រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃមេរោគកូវីដ ១៩ ខណៈមជ្ឈមណ្ឌ…

បុរសខ្លាំងកូរ៉េខាងជើងប្ដេជ្ញាចិត្តថា នឹងប្រើ «អំណាចទល់នឹងអំណាច» នៅចំពេលស្ថានការកំពុងតានតឹងស្ទើរតែផ្ទុះ

ប្រទេសកូរ៉េខាងជើងបានតែងតាំងមន្ត្រីជាអ្នកចរចានុយក្លេអ៊ែរដ៏សំខាន់របស់ខ្លួន ទៅជារដ្ឋមន្ត្រីការបរទេស ខណៈដែលមេដឹកនាំប្រទេសនេះ គឺលោក គីម ជុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ