កសិកម្មវៀតណាម

ទីបំផុត ផ្លែស្វាយវៀតណាម ៨តោន ត្រូវបានដឹកចេញ​ទៅអាមេរិក ជាលើកដំបូងហើយ!


នៅទីបំផុត ផ្លែស្វាយវៀតណាម ៨ តោន ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅអាមេរិក ជើងដំបូង ក្រោយពីបានត្រួតពិនិត្យស្ដង់ដារគុណភាពរួចរាល់ដោយ សេវាអធិការកិច្ចសុខភាពសត្វ និងរុក្ខជាតិ របស់អាមេរិក។ ការនាំចេញស្វាយទៅអាមេរិកនេះ គឺជាលើកទី១ហើយ របស់វៀតណាម ក្រោយពីប្រើពេលបានចរចាជាមួយអាមេរិក អស់១ ទសវត្សរ៍។
ផ្លែស្វាយវៀតណាម ៨តោន ត្រូវបាននាំចេញទៅអាមេរិក លើកដំបូង (http://ven.vn)
ដោយ

នៅទីបំផុត ផ្លែស្វាយ​វៀតណាម ៨ តោន ត្រូវបាន​អនុញ្ញាត​ឲ្យនាំចេញ​ទៅអាមេរិក ជើងដំបូង ក្រោយពីបាន​ត្រួតពិនិត្យ​ស្ដង់ដារ​គុណភាព​រួចរាល់​ដោយ សេវាអធិការកិច្ចសុខភាពសត្វ និង​រុក្ខជាតិ របស់អាមេរិក។ ការនាំចេញស្វាយ​ទៅអាមេរិកនេះ គឺជា​លើកទី១ហើយ របស់វៀតណាម ក្រោយពី​ប្រើពេល​បាន​ចរចាជាមួយអាមេរិក អស់​១ ទសវត្សរ៍។

សារព័ត៌មាន ក្នុងស្រុកវៀតណាម Vietnam express បាន​ឲ្យដឹងថា នៅប្រទេស​វៀតណាម ខេត្ត ដុង ហាប គឺជា​តំបន់​ដាំដុះ​ស្វាយ​ច្រើនជាងគេ​បង្អស់ ដែលមានផ្ទៃដី​ជាង ៩ពាន់​ហិកតា និងអាចប្រមូលទិន្នផល​ស្វាយ​ប្រមាណ​ជិត ១៣ ម៉ឺនតោន ក្នុងមួយឆ្នាំ។

ផ្លែស្វាយ គឺជា​មុខ​ផ្លែឈើ​ទី៦ហើយ ដែលបានទទួល​សិទ្ធិ​នាំចេញទៅអាមេរិក បន្ទាប់ពីផ្លែស្រកានាគ សាវម៉ៅ គូលេន តាង៉ែន និងផ្លែទឹកដោះគោ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក ត្រូវបានដឹងថា គឺជា​ប្រទេស​អ្នកបញ្ជាទិញ ផលិតផល​កសិកម្ម​ ធំទី៤ របស់វៀតណាម កាលពីឆ្នាំមុន ដែលមាន​ប្រមាណ ជិត​១១% នៃការនាំចេញ​របស់វៀតណាម បន្ទាប់ពី​ប្រទេសចិន អឺរ៉ុប និងអាស៊ាន។ 

ក្នុងចំណោម ៩៦ ភាគរយ នៃផ្លែស្វាយ​ដែលប្រមូលផលបាន​នៅវៀតណាម ត្រូវបាន​ប្រើប្រាស់​នៅក្នុងស្រុក និងនៅសល់ប៉ុន្មាន បានធ្វើការនាំចេញ​ទៅកាន់ ៤០ ប្រទេស ជាលក្ខណៈ​ផ្លែឈើស្រស់ផង និងកែច្នៃផង។

ទីផ្សារ​សំខាន់​ៗផ្សេងទៀត​របស់​ផលិតផល​ផ្លែឈើ​វៀតណាម មានដូចជាំ កូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី និងញ៉ូស័រឡែនផងដែរ។

ទោះយ៉ាងណា ទំហំកូតា​​នាំចេញស្វាយ​ពីវៀតណាម ទៅអាមេរិក​មានចំនួន​ប៉ុន្មានតោន ក្នុងមួយ​ឆ្នាំនោះ គេនៅមិន​ទាន់​បានបង្ហាញ​ពីចំនួន​ជាក់លាក់​នៅឡើយទេ។

ប៉ុន្ដែ បើតាម​នាយកដ្ឋាន​ការពារ​រុក្ខជាតិ​វៀតណាម ធ្លាប់​បានប្រាប់​សារព័ត៌មាន​ក្នុងស្រុកថា​ អាមេរិក​មានតម្រូវការ​នាំចូល​ផ្លែ​ស្វាយ​យ៉ាងហោច​ណាស់ ១ឆ្នាំ ចំនួន ៤០ម៉ឺនតោន ពីប្រទេស ម៉ិចស៊ិកូ ប៉េរូ អេក្វាដូ ប្រេស៊ីល និងហ្គាតេម៉ាឡា៕

None



អត្ថបទបន្ទាប់


ឧញ៉ា សៀ ឫទ្ធី៖ ធនធានមនុស្សល្អ ចាំបាច់មានការអប់រំពីសាលាផង និងការអនុវត្តជាក់ស្ដែងផង

សេដ្ឋី និងជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូប គឺលោក ឧកញ៉ា សៀ ឫទ្ធី បានលើកឡើងនាពេលថ្មីៗនេះថា ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព មិនត្រឹមតែមានការ…

នាវា​ដឹកអ្នកដំណើរ ​​ក្នុង​រាជធានីភ្នំពេញ លែងសូវមានអ្នកចាប់អារម្មណ៍ដូចគ្រាមុន

ចាប់តាំងពីបើកដំណើរការនាវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក កាលពីដើមខែមេសា ឆ្នាំ២០១៨ កន្លងទៅ រហូតមកទល់ពេលនេះ គឺមាន​រយៈពេល ១ឆ្នាំហើយ។ ប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ