អត្ថបទ​ពាណិជ្ជកម្ម

ស្ថាប័ន​៥​ទៀតហើយ​ ទទួល​បាន​ជំនួយ​ពីកញ្ចប់​"មូលនិធិ​ ១លាន​ដុល្លារ"របស់ក្រុមហ៊ុន Smart Axiata ដើម្បី​ប្រឆាំង​វីរុស​កូវីដ១៩


ស្ថាប័នចំនួន ៥ បន្ថែមទៀត ត្រូវបានប្រកាសជាផ្លូវការថា នឹង​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​កញ្ចប់​មូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារ ដើម្បី​ប្រឆាំងវីរុសកូវិដ ១៩ របស់​ក្រុមហ៊ុន Smart Axiata។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន។
ដោយ

អង្គការសង្រ្គោះកុមារ (Save the Children)  មូលនិធិលោកខាងលិចជួបខាងកើត (East Meets West Foundation)  អង្គការសម្រាប់ការអប់រំ និងការអភិវឌ្ឍន៍បាយ័ន  (Bayon Education and Development) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia) និង Impact Hub ភ្នំពេញ គឺ​ជាស្ថាប័ន​ទាំង៥ ដែលនឹងទទួលជំនួយពីកញ្ចប់​មូលនិធិ​កូវីដ១៩របស់ក្រុមហ៊ុន Smart Axiata។  

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖  «ស្របពេល​ដែល​យើង​ភ្ជាប់​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ជាមួយអ៊ីនធឺណិត​រៀង​រាល់ថ្ងៃ យើង​មាន​ទំនួលខុសត្រូវ​ដ៏​ធំធេង ក្នុង​ការ​ដើរ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ជួយ​ដល់​ព្រះរាជាណាចក្រកម្ពុជា និង​ជួយ​ដល់​សហគមន៍​និង​វិស័យនានា ឱ្យ​ងើប​ឡើងវិញ​ពី​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​វីរុសកូវីដ១៩។»

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «ស្ថាប័នមួយ​ក្រុម​នេះ​ត្រូវ​បាន​ជ្រើសរើស បន្ទាប់ពី​ការអំពាវនាវ​ស្វែងរក​ជំនួយ​សម្រាប់​ជួយ​ដល់​សហគមន៍​តាមជនបទ  ដែល​ខ្វះ​សមត្ថភាព​ពេញលេញ​ក្នុង​ការប្រើប្រាស់​កម្មវិធី​អប់រំ​តាម​អ៊ិនធឺណិត ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ជំនួយ​គាំទ្រ​សម្រាប់​សហគមន៍​អាជីវកម្ម​ទើប​បង្កើត​ថ្មី  សហគ្រាស​ធុនតូច និងមធ្យម (MSMEs) ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នេះ​ផងដែរ។»

ស្របតាមរចនាសម្ព័ន្ធនៃអភិបាលកិច្ច​ដ៏​រឹងមាំ​នៃ​មូលនិធិ​នេះ ការស្នើសុំ​ពី​ក្រុម​ខាងក្រោម​​ទាំងអស់នេះ ត្រូវ​​បាន​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ដោយ​គណៈកម្មការ​ផ្ទៃក្នុង​មុន​ពេល​បញ្ជូន​ទៅ​គណៈកម្មការ​វាយ​តម្លៃ​រួម ដែល​មាន ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និង​អ្នក​តំណាង​ឯករាជ្យ​កម្ពុជា​ចំនួន ២ រូប។  គម្រោង​ទាំង​អស់ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មការ និង​ដៃគូ​វាយ​តម្លៃ​ផ្ដោត​លើ​សកម្មភាព រួមមាន៖

  1. កម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត​ដែល​ផ្ដល់​ជំនួយ​ណែនាំ សម្រាប់​សិស្ស​សាលា​នៅ​តាម​សហគមន៍​ដាច់​ស្រយាល​ចំនួន ១៥ សហគមន៍ ក្នុងខេត្ត​កំពង់ចាម ដោយ​អង្គការ​សង្គ្រោះកុមារ (Save the Children)  
  2. កម្មវិធីយល់ដឹងអំពីអនាម័យផ្ទាល់ខ្លួន ដែលផ្ដល់ធុងទឹកលាងដៃចល័ត នៅតាមខេត្ត ចំនួន ៥ ដោយ មូលនិធិលោកខាងលិចជួបខាងកើត  (East Meets West Foundation)
  3. វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈតាមប្រព័ន្ធអីុនធឺណិត សម្រាប់សិស្សដែលងាយរងគ្រោះ ហើយបោះបង់ការសិក្សាក្នុងខេត្តសៀមរាប ដោយអង្គការសម្រាប់ការអប់រំ និងការអភិវឌ្ឍន៍បាយ័ន (Bayon Education and Development)
  4. កម្មវិធីបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុសម្រាប់  សហគ្រាសខ្នាតតូច និងមធ្យម ដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia) និង
  5. កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្មទើបបង្កើតថ្មីតាមអនឡាញ ដោយ Impact Hub ភ្នំពេញ។

មូលនិធិរបស់ក្រុមហ៊ុន Smart ដែលបើកទទួលពាក្យសុំពីស្ថាប័ននានាកាលពីខែមេសា គឺជាទឹកប្រាក់លើសពីការប្តេជ្ញាក្នុងការបរិច្ចាគប្រាក់ចំណូលប្រចាំឆ្នាំទៅក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលមានច្រើនជាង ១ ភាគរយនៃប្រាក់ចំណូលដុលរបស់ខ្លួន។ 

មូលនិធិជំនួយដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart នៅបន្តទទួលពាក្យស្នើសុំដែលស្របនឹងវិស័យអាទិភាពរបស់មូលនិធិនេះ  ដូចជានៅក្នុង វិស័យព័ត៍មានទំនាក់ទំនង និង បច្ចេកវិទ្យាសម្រាប់ការអប់រំ ការស្ថិតនៅឆ្ងាយពីគ្នា ការគ្រប់គ្រងវិបត្តិ និង អនាម័យផ្ទាល់ខ្លួន អាចដាក់ស្នើតាមអ៊ីនធឺណិត បាន តាមរយៈ៖ https://bit.ly/3aQsrJV

លោក ថូម៉ាស (Thomas) បានបន្ថែមទៀតថា៖ «គិតត្រឹមថ្ងៃនេះ ជំនួយមូលនិធិច្រើនជាងពាក់​កណ្តាលត្រូវបានប្តេជ្ញាចិត្តដល់គម្រោងចំនួន ៩ គម្រោង ដើម្បីជួយដល់ប្រទេសកម្ពុជាទប់ទល់នឹងផលប៉ះពាល់ពីវីរុសកូវីដ ១៩ ។ យើងសង្ឃឹមថានឹងអាចស្វែងរកគម្រោងបន្ថែមទៀត ដែលមានឥទ្ធិពលខ្លាំង ហើយឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ប្រទេសកម្ពុជា ទោះបីជាយើងបានសង្កេតឃើញថាមានការថយចុះនៃការឆ្លងវីរុសកូវីដ ១៩ នៅទីនេះក៏ដោយ។ គ្មាននរណាម្នាក់ដឹងទេ ថាពេលណា ទើបវិបត្តិនេះនឹងបញ្ចប់នោះទេ ប៉ុន្តែយើងអាចជួយកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងឆ្លងកាត់វិបត្តិនេះទាំងអស់គ្នា»៕ 




អត្ថបទបន្ទាប់


ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់វៀតណាម ធ្លាក់ចុះ ១៥%

រយៈពេល៦ខែដើមឆ្នាំ២០២០នេះ ការវិនិយោគដោយផ្ទាល់ពីបរទេស នៅក្នុងប្រទេសវៀតណាម សម្រេចបានជាង ១៥ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះ មានការថយច…

ជាងដាំពេជ្រម្នាក់នៅខេត្តបាត់ដំបង ទំនេរពីការងារដាំពេជ្រ មកដាំឬស្សីផ្អែម និងចិញ្ចឹមត្រចៀកកាំ

«មិនមែនទាល់តែអ្នករៀនផ្នែកកសិកម្ម ទើបមកធ្វើកសិកម្មបានទេ» នេះជាប្រសាសន៍របស់បុរសចំណាស់ វ័យ៦០ឆ្នាំម្នាក់ ឈ្មោះ ចាន់ សំណុល មានមុខរបរជាងដាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ