អត្ថបទក្រុមហ៊ុន

foodpanda បន្ថែមមុខងារ pandasend សម្រាប់ការដឹកជញ្ជូនលើសពីម្ហូបអាហារ


ក្រៅពីការដឹកជញ្ជូនម្ហូបអាហារ នៅពេលនេះ លោកអ្នកក៏អាចហៅអ្នកដឹកជញ្ជូនឲ្យដឹកឯកសារ កាដូ ឬមុខទំនិញផ្សេងៗទៀតទៅកាន់អតិថិជន ដៃគូ សមាជិក្រុមគ្រួសារ និងមិត្តភក្ដិក៏បាន តាមរយៈមុខងារ pandasend របស់ foodpanda ផងដែរ ។
foodpanda បន្ថែមមុខងារ pandasend សម្រាប់ការដឹកជញ្ជូនលើសពីម្ហូបអាហារ
ដោយ

foodpanda បានដាក់ឲ្យដណើរការជាផ្លូវការ​នូវសេវាថ្មីមួយទៀតដែលមានឈ្មោថា ​pandasend​ ជាសេវាដឹកជញ្ជូនរហ័សទាន់ចិត្ត ហើយជាដៃគូ​ទុកចិត្តបាន សម្រាប់ហាងទំនិញ ភោជនីយដ្ឋាន អាជីវកម្មអនឡាញ និង​អាជីវកម្មធន់តូច និងមធ្យម នានា​។​

លោក លី ថូ ជា​បុគ្គលិកក្រុមហ៊ុនមួយរូប ដែលទើបនឹង​ប្រើប្រាស់​មុខងារ pandasend នេះ​បាននិយាយថា៖ “ខ្ញុំធ្វើការជាមួយដៃគូច្រើន ហើយដៃគូនីមួយៗ​ នៅពេលដែលខ្ញុំ​ចរ​ចា​កិច្ចព្រមព្រៀងរួច ដូច្នេះ​ខ្ញុំត្រូវ ​ផ្ញើជា​កិច្ចសន្យា​ឲ្យទៅគាត់​ ។​ ពីមុនមក ខ្ញុំប្រើជាសេវា​ដឹកជញ្ជូន​របស់ក្រុមហ៊ុននានា​ ហើយត្រូវចំណាយពេលមួយថ្ងៃពីរថ្ងៃទម្រាំទៅដល់ ទោះបីជានៅក្នុងភ្នំពេញក៏ដោយ។ ប៉ុន្តែ បន្ទាប់ពីមាន pandasend នៅលើ foodpanda មក ខ្ញុំ​មានអារម្មណ៍ថា សេវាកម្មលឿន ដោយគ្រាន់តែយើង​ហៅអ្នកដឹក​តាម​ កម្មវិធី foodpanda បន្ទាប់មក អ្នកដឹកអាចមកយកឯកសារ ហើយយើងអាច​បញ្ជូនឯកសារនោះទៅឲ្យដៃគូបន្ទាន់បានភ្លាមៗ” ។

កញ្ញា​ សាន សូនីតា ជាបុគ្គលិក​នៅក្រុមហ៊ុន​នាទីក្រុងភ្នំពេញ​បានបញ្ជាក់ពីអារម្មណ៍បន្ទាប់ពីទទួលបានឯកសារដែលមានការបញ្ជូនតាម pandasend នេះថា៖“មានអារម្មណ៍ថាប្លែក ។ រាល់ដង​ធ្លាប់អ្នកដឹកទូរស័ព្ទមកថា អូហ៍បង! ម្ហូបបងមកដល់ហើយ ខ្ញុំចាំនៅក្រោម ។ ដល់ពេលឥឡូវ​គេទូរស័ព្ទ​មក អូហ៍បង!​ ឯកសារ​បង​មកដល់ហើយ ខ្ញុំចាំនៅក្រោម! “

រហូតមកទល់នឹងពេលនេះ មានបណ្ដាអាជីវកម្មនានា​ ប្រមាណ ជាង ៨ ពាន់ ទីតាំង​ហើយ ដែលបានចាប់ដៃគូជាមួយ​​នឹង foodpanda ។

កញ្ញា ហៃ វនាថ ប្រធានគម្រោង pandasend នៃ foodpanda បាននិយាយថា៖“កាលពីឆ្នាំ ២០២១ យើងបានបើកឲ្យដៃគូសហការ​របស់ខាង foodpanda អាច​​ស្នើអ្នកដឹករបស់ foodpanda យកទៅដឹកឲ្យគាត់បាន​។ កាលនោះកំពុងពេញកូវីដ​ ។ …តាំងពីពេលនោះមក យើងបានបន្ត​ បញ្ចូល​ដៃគូសហការរហូតដល់ជាង ៨ ពាន់​ ដៃគូសហការ​ ។ …នៅពេលដែលយើងមើលឃើញថា មានតម្រូវការ​ប្រើ​សេវា​កម្មនេះច្រើនទាំងអ្នកលក់អនឡាញ ទាំងអ្នកមិនមែនជាដៃគូសហការ​របស់យើង ដូច្នេះ​ខាង foodpanda ក៏បាន​សម្រេចចិត្តបើកសេវាកម្ម pandasend នេះ​​ឲ្យទៅខាង​អតិថិជនទូទៅ គាត់ប្រើបានដូចគ្នានៅក្នុង app foodpanda ផ្ទាល់តែម្ដង​។”

កញ្ញា ហៃ វនាថ ក៏បាន​បញ្ជាក់ពីរឿងងាយៗ ដែលអាច​ឲ្យអតិថិជនប្រើប្រាស់ pandasend នេះផងដែរ។

“ដៃគូសហការ​ក៏គាត់ប្រើបាន គ្រប់គ្នាទាំងអស់​ ទាំងបុគ្គលិក​ក្រុមហ៊ុន ឬមួយក៏អ្នក​ដែល​ភ្លេចសោរ ភ្លេចឆ្នាំងសាក​ អាចឲ្យអ្នកផ្ទះផ្ញើឲ្យបាន ឬមួយក៏ចង់ផ្ញើឯកសារ​ វិក្កយបត្រមួយចំនួនទៅកាន់ ខាងក្រុមហ៊ុនផ្សេងទៀត​ក៏អាចធ្វើបានដែរ”។​

foodpanda គឺជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនម្ហូបអាហារ ទំនិញ និងសម្ភារៈប្រើប្រាស់ ដែលសម្រួល​ដល់​ការរស់នៅប្រចាំថ្ងៃដល់​អតិថិជន តាមរយៈកម្មវិធីចល័តរបស់ខ្លួន​ ដែលអាចទាញយកពី Apple App Store ឬ Google Play Store បាន។​




អត្ថបទបន្ទាប់


ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ និង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ បានប្រកាសអគ្គនាយកថ្មីដើម្បីដឹកនាំក្រុមហ៊ុនឲ្យឆ្ពោះទៅមុខ

ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅកម្ពុជា និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលរីកចម្រើនលឿនជាងគេ បានប្រកាសតែងតាំង លោក ព្រូ ស…

តម្លៃប្រេងពិភពលោកធ្លាក់ចុះ ក្រោយមានក្ដីបារម្ភអំពីការដំឡើងអត្រាការប្រាក់របស់អាមេរិក និងសកម្មភាពឧស្សាហកម្មចិនចុះខ្សោយ

តម្លៃប្រេងពិភពលោកបានរអិលធ្លាក់ចុះនៅថ្ងៃចន្ទទី០១ ខែឧសភានេះ ខណៈដែលមានការរំជើបរំជួលជុំវិញការរំពឹងទុក អំពីការដំឡើងអត្រាការប្រាក់របស់ធនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ