វិស័យអាកាសចរណ៍

វៀតណាមរកឃើញជនបរទេសជាង៣០នាក់បានលួចសម្ភារៈរបស់អ្នកដំណើរពេលកំពុងហោះហើរ


ប្រទេសវៀតណាមបានរកឃើញការកើនឡើងដ៏គួរឱ្យព្រួយបារម្ភចំពោះអំពើលួចសម្ភារៈរបស់អ្នកដំណើរ ដែលបានប្រព្រឹត្តដោយអ្នកដំណើរបរទេសនៅលើយន្តហោះ ដោយគេបានរាយការណ៍ថា ឧក្រិដ្ឋជនចំនួន៣៣នាក់បានប្រព្រឹត្តអំពើនេះក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
វិស័យអាកាសចរណ៍
ដោយ

ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសវៀតណាមបានអះអាងកាលពីពេលថ្មីៗថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ អំពើចោរកម្មចំនួន៣០ករណីត្រូវបានកត់ត្រានៅលើជើងហោះហើរធ្វើដំណើរទៅមកអាកាសយានដ្ឋានអន្តរជាតិវៀតណាម ដោយជនសង្ស័យបរទេសចំនួន៣៣នាក់ត្រូវបានកំណត់អត្តសញ្ញាណ។

សកម្មភាពលួចទាំងនេះភាគច្រើនមានការពាក់ព័ន្ធនឹងក្រុមដែលបានរៀបចំផែនការទុកជាមុនបានយ៉ាងល្អ ហើយក្រសួងនេះបាននិយាយថា ជនល្មើសជាធម្មតាជាជនបរទេសដែលតែងតែធ្វើដំណើរក្នុង និងក្រៅប្រទេសវៀតណាម ដោយពេលខ្លះពួកគេបានប្តូរជើងហោះហើរក្នុងស្រុក និងអន្តរជាតិក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗទៀតផងដែរ។

ក្រុមឧក្រិដ្ឋជនច្រើនតែទិញសំបុត្រនៅនាទីចុងក្រោយ គេចពីការត្រួតពិនិត្យឥវ៉ាន់ និងជ្រើសរើសកៅអីដែលជួយសម្រួលដល់សកម្មភាពខុសច្បាប់របស់ពួកគេ ហើយក្នុងករណីខ្លះទៀត ក្រុមចោរថែមទាំងបានកំណត់គោលដៅអ្នកដំណើរថ្នាក់ជំនួញ ដើម្បីលួចយកវត្ថុមានតម្លៃខ្ពស់ទៀតផង។

ក្រសួងសន្តិសុខសាធារណៈបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនូវអំពើចោរកម្មបែបនេះ ដែលវាអាចធ្វើឱ្យប៉ះពាល់អវិជ្ជមានទាំងលើសិទ្ធិអ្នកដំណើរ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ពីរថ្ងៃក្រោយការឡើងកាន់តំណែងរបស់លោក ត្រាំ តម្លៃមាសនៅកម្ពុជា ហក់ឡើងដល់៣៣០០ដុល្លារក្នុង១តម្លឹង

ហាងឆេងតម្លៃមាសនៅលើទីផ្សារក្នុងប្រទេសកម្ពុជា បានហក់ឡើងយ៉ាងគំហុក ពោលគឺបានកើនឡើង៦០ដុល្លារអាម៉េរិក ក្នុង១តម្លឹង នៅពីរថ្ងៃក្រោយការស្បថចូលកាន…

តើវិស័យសុខាភិបាលពិភពលោកអាចជួបបញ្ហាប្រឈមអ្វីខ្លះ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក?

សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីទី៤៧ ទើបឡើងកាន់អំណាច លោក ដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ