សំណុំរឿងពុករលួយនៅវៀតណាម

អតីតរដ្ឋមន្ត្រីវៀតណាមមួយរូបជាប់ពន្ធនាគារ ១១ឆ្នាំ ពីបទពុករលួយ


តុលាការក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍ (ទី២៩ មេសា)នេះ បាន​កាត់ទោស​អតីតរដ្ឋមន្ត្រីឧស្សាហកម្ម​និង​ពាណិជ្ជកម្ម លោក វូ ហ៊ុយហ័ង (Vu Huy Hoang) ឲ្យជាប់ពន្ធនាគារ ១១ឆ្នាំ ពីបទល្មើសនិងការគ្រប់គ្រងមិនបានត្រឹមត្រូវ ដែលនាំឲ្យ​ខាតបង់ប្រាក់រាប់លានដុល្លារ ។
អតីតរដ្ឋមន្ត្រីឧស្សាហកម្ម​និងពាណិជ្ជកម្ម លោក វូ ហ៊ុយហ័ង (Vu Huy Hoang) ។ រូបភាព VNA
ដោយ

លោក ហ័ង អាយុ ៦៧ឆ្នាំ ត្រូវបានគេរកឃើញថា បានរំលោភ​ច្បាប់ស្ដីពីការគ្រប់គ្រង​និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដែល​នាំឲ្យ​ខាតបង់និងខ្ជះខ្ជាយប្រាក់ ។ 

ក្នុងអំឡុងសវនាការ​ជំនុំជម្រះក្ដី ៤ថ្ងៃ អតីតរដ្ឋមន្ត្រីឧស្សាហកម្មរូបនេះបានមានវត្តមាន​ ប៉ុន្តែ នៅថ្ងៃប្រកាស​សាលក្រម លោក​អវត្តមានដោយសារហេតុផល​សុខភាព ។ 

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ក្នុងស្រុកវៀតណាម VN Express ។

ការកាត់ក្ដី​សំណុំរឿងពុករលួយនេះពាក់ព័ន្ធនឹង​ការគ្រប់គ្រង​ដីរដ្ឋ​មួយ​កន្លែងទំហំ​ ៦០០០​ម៉ែត្រ​ការ៉េ នៅកណ្ដាល​ក្រុង​ហូជីមិញ ។ 

ដីនោះ​ត្រូវបានប៉ាន់ស្មានថាមានតម្លៃដល់ទៅរាប់រយ​លានដុល្លារ និងបានក្លាយជា​កម្មសិទ្ធិឯកជន បន្ទាប់ពីការផ្ទេរកម្មសិទ្ធិខុសច្បាប់ជាច្រើន​លើក ។ 

សំណុំរឿងអាស្រូវពុករលួយនេះ តុលាការក៏បានកាត់ទោស​មនុស្ស ៨នាក់ផ្សេងទៀតដែរ ដោយសុទ្ធតែទោស​ជាប់ពន្ធនាគារ ដោយ​ម្នាក់ៗ ចន្លោះពី ៤ ទៅដល់ ១១ឆ្នាំ ៕ (ប្រភព៖ VN Express)




អត្ថបទបន្ទាប់


កសិដ្ឋានគីរីសួគ៌ផ្តល់ជូនប្រូម៉ូសិនថ្មីសម្រាប់ទឹកដោះគោស្រស់របស់ខ្លួន ដើម្បីជួយកម្ពុជា ក្នុងពេលវេលាដ៏លំបាកនេះ

ដោយមើលឃើញពីតម្រូវការយ៉ាងច្រើន បន្ទាប់ពីកសិដ្ឋានចិញ្ចឹមគោទឹកដោះគិរីសួគ៌ ផ្តល់ជូនទឹកដោះគោស្រស់ ១០០% ដោយឥតគិតថ្លៃចំនួន ជាង ១០០ ០០០លីត្រជ…

តើវិបត្ដិកូវីដ-១៩ កំពុងបន្ដអូសបន្លាយវាជាឱកាសសម្រាប់វិនិយោគអចលនទ្រព្យដែរទេ?

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា ចរន្តទិញលក់អចលនទ្រព្យហាក់បីដូចជាស្ងប់ស្ងាត់ជាងធម្មតាបន្តិច ក្រោយកម្ពុជាជួបវិបត្តិឆ្លងជំងឺកូវីដ-១៩…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ