
យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលដដែល គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបទាំងអស់មាន១៥០៥នាក់ ក្នុងនោះ មានដល់ទៅ៩៩០នាក់ គឺជាករណីឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ទោះយ៉ាងណាចំនួនអ្នកដែលបានជាសះស្បើយក៏មានការកើនឡើងសរុបដល់ទៅ ៨៤០នាក់ ខណៈដែលនៅព្រឹកថ្ងៃទី ១៧ ខែមីនានេះអ្នកជាសះស្បើយថ្មីមានចំនួន២២នាក់។
ក្នុងចំណោមអ្នកឆ្លងថ្មីដែលត្រូវបានរកឃើញទាំង ៧៥នាក់នេះ មាន ៥០នាក់រកឃើញនៅរាជធានីភ្នំពេញ ២២នាក់នៅខេត្តកណ្ដាល, ២នាក់នៅព្រៃវែង និងតាកែវ១នាក។
ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការការពារមួយចំនួនដូចជា វិធានការ ៣ ការពារ (ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងវិធានការ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើនកកកុញ, កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា)៕