តម្លៃប្រេងឥន្ធនៈ

តម្លៃប្រេងសាំងធម្មតាបន្តឡើងថ្លៃដល់ ៤.១០០រៀលក្នុង១លីត្រ ចំពេលថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌ


នៅអំឡុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ គេសង្កេតឃើញថា តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារកម្ពុជា បានហក់ឡើងថ្លៃជាបន្តទៀត។ ជាក់ស្តែង បើតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែតុលា នេះ តម្លៃប្រេងសាំងធម្មតាបានបន្តឡើងថ្លៃ ១០០រៀលបន្ថែមទៀតក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតឡើង១៥០រៀលក្នុង១លីត្រ។ ដែលធ្វើឲ្យតម្លៃប្រេងសាំងធម្មតាត្រូវលក់លើទីផ្សារមានតម្លៃដល់ ៤.១០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតវិញកើនដល់៣.៨០០រៀលហើយក្នុងមួយលីត្រ។
តម្លៃប្រេងឥន្ធនៈ
ដោយ

យើងសង្កេតឃើញថា ការឡើងថ្លៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជានេះ បានកើតឡើងក្រោយតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានហក់ឡើងថ្លៃខ្ពស់ណាស់ដែរ ពោគឺមានរហូតដល់ជាង ៨០ដុល្លារទៅហើយក្នុង១ធុងបារ៉ែលនៅមួយរយៈចុងក្រោយនេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កត្តាដែលធ្វើឲ្យតម្លៃប្រេងឥន្ធនៈនៅកម្ពុជាក៏ដូចជាលើពិភពលោកឡើងថ្លៃដោយសារតម្រូវការប្រើប្រាស់ប្រេងមានការកើនឡើង គូបផ្សំមានការកាត់បន្ថយផលិតកម្មប្រេងពីសំណាក់ប្រទេសធំៗ។

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ប្រេងសាំងធម្មតាត្រូវលក់ចេញក្នុងតម្លៃ៤.១០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតលក់ចេញ៣.៨០០រៀលក្នុង១លីត្រ។ ក្នុងនោះតម្លៃប្រេងសាំងធម្មតាបានហក់ឡើងថ្លៃ១០០រៀលក្នុង១លីត្រ ខណៈម៉ាស៊ូតឡើង១៥០រៀលក្នុង១លីត្របើធៀបនឹងតម្លៃលក់ចេញកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មធ្លាប់អះអាងកន្លងមកថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្មពុំមានសិទ្ធិកំណត់ ឬដំឡើងថ្លៃប្រេងឥន្ធនៈនោះទេ ពោលគឺក្រសួងគ្រាន់តែជាអ្នកជួយសម្របសម្រួលនីតិវិធីដល់វិស័យឯកជនតែប៉ុណ្ណោះ។ ហើយការឡើងចុះតម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា គឺវាអាស្រ័យលើតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ។

យើងសង្កេតឃើញថា ការឡើងថ្លៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជានាពេលនេះបានកើតឡើងក្រោយមានការឡើងថ្លៃតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោក។ ជាក់ស្តែងនៅ១សប្តាហ៍ចុងក្រោយនេះ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានហក់ឡើង៨០ដុល្លារក្នុង១ធុងបារ៉ែល ដែលជាការឡើងថ្លៃខ្ពស់មិនធ្លាប់មានកន្លងមកក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។ អ្នកជំនាញវាយតម្លៃថា តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិនឹងបន្តឡើងថ្លៃ ៩០ដុល្លារក្នុង១ធុងបារ៉ែលបន្ថែមនៅចុងឆ្នាំ២០២១។

បើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ មូលហេតុ ដែលធ្វើឲ្យតម្លៃប្រេងឆៅសកលមានការកើនឡើងដូចនេះ ក៏ដោយសារតែ តម្លៃនៃលុយផោនមានការធ្លាក់ចុះ គួបផ្សំនឹងវិបត្តិថាមពល ដែលកំពុងកើតមាននៅតំបន់អឺរ៉ុប។ មួយវិញទៀតដោយសារតម្រូវការប្រើប្រាស់ប្រេងមានការកើនឡើង គួបផ្សំការកាត់បន្ថយផលិតកម្មប្រេងពីប្រទេសធំៗមួយចំនួន៕

None



អត្ថបទបន្ទាប់


កម្ពុជាស្នើឲ្យក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ចៀសវាងការចោទប្រកាន់!

រដ្ឋមន្ត្រី​ក្រសួងសាធារណការ ស្នើឲ្យក្រុមហ៊ុនសាងសង់របស់អាមេរិកចូលរួមដេញថ្លៃលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងក្រោយមា…

បច្ចុប្បន្នភាពកូវីដ-១៩៖ កម្ពុជាចាក់វ៉ាក់សាំងជំងឺកូវីដ-១៩បានជាង៩៩%ហើយ នៃផែនការ១០លាននាក់

បើមិនមានអ្វីប្រែប្រួលទេ នៅតែប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ កម្ពុជានឹងសម្រេចបានផែនការចាក់វ៉ាក់សាំងបាន ១០០% នៃគោលដៅចាក់ជូនពលរដ្ឋពេញវ័យចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ