វិស័យបច្ចេកវិទ្យា

ការចំណាយលើ AI ទូទាំងពិភពលោកនឹងកើនដល់៦៤៤ពាន់លានដុល្លារនៅឆ្នាំនេះ


បើតាមការព្យាកររបស់ក្រុមហ៊ុន Gartner ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាបច្ចេកវិទ្យា ការចំណាយលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅទូទាំងពិភពលោកនឹងមានទំហំរហូតដល់៦៤៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ ដោយមានការកើនឡើង៧៦% បើធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យបច្ចេកវិទ្យា
ដោយ

លោក ចន ដេវីដ ឡាវឡក (John-David Lovelock) អ្នកវិភាគនៅក្រុមហ៊ុន Gartner បានលើកឡើងថា ការរំពឹងទុកលើសមត្ថភាពរបស់បញ្ញាសិប្បនិម្មិតជំនាន់ថ្មី ឬ Generative AI (GenAI) កំពុងធ្លាក់ចុះ ដោយសារតែអត្រាបរាជ័យមានកម្រិតខ្ពស់ក្នុងការសាកល្បងលើកដំបូង និងការមិនពេញចិត្តចំពោះដំណើរការរបស់ AI ជំនាន់ថ្មីនេះ។

តែទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគរូបនេះបាននិយាយថា អ្នកផ្តល់គម្រូមូលដ្ឋានកំពុងវិនិយោគរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីបង្កើនទំហំដំណើរការ និងភាពជឿជាក់ចំពោះម៉ូដែល AI ជំនាន់ថ្មី។ ជាក់ស្ដែងការចំណាយលើកម្មវិធីនេះត្រូវបានគេរំពឹងថា នឹងមានចំនួនសរុប៦៤៤ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដោយបានកើនឡើង៧៦% បើធៀបនឹងឆ្នាំ២០២៤ និងអាចបន្តកើនឡើងថែមទៀតនៅឆ្នាំ២០២៦។

ការចំណាយលើបញ្ញាសិប្បនិម្មិត GenAI នេះទំនងជានឹងកើនឡើងគួរឱ្យកត់សម្គាល់នៅទូទាំងទីផ្សារស្នូលសំខាន់ៗ និងទីផ្សាររាយរងទាំងអស់នៅឆ្នាំ២០២៥។ បញ្ញាសិប្បនិម្មិត GenAI នឹងមានឥទ្ធិពលផ្លាស់ប្តូរនៅគ្រប់ទិដ្ឋភាពទាំងអស់នៃទីផ្សារចំណាយលើព័ត៌មានវិទ្យា (IT) ដោយបង្ហាញអំពីអនាគតដែលបច្ចេកវិទ្យា AI កាន់តែមានសារសំខាន់ចំពោះប្រតិបត្តិការអាជីវកម្ម និងផលិតផលប្រើប្រាស់។

ការកើនឡើងការចំណាយលើ GenAI ក្នុងឆ្នាំ២០២៥ នឹងត្រូវបានជំរុញភាគច្រើនដោយសារការរួមបញ្ចូលសមត្ថភាពជាមួយនឹង AI ទៅក្នុងផ្នែករឹងដូចជាម៉ាស៊ីនមេ ស្មាតហ្វូន និងកុំព្យូទ័រជាដើម ដោយអត្រា៨០%នៃការចំណាយលើ GenAI គឺជាផ្នែករឹង៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើការដំឡើងពន្ធដាក់គ្នាទៅវិញទៅមករវាងចិន និងអាម៉េរិក អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរយ៉ាងណាដែរ?

សង្គ្រាមពន្ធរវាងមហាអំណាចផុតលេខលើពិភពលោកទាំងពីរចិន និងអាម៉េរិក កាន់តែឡើងកម្តៅគួរឱ្យព្រួយបារម្ភ ក្រោយប្រទេសទាំងពីរបានដំឡើងពន្ធដាក់គ្នាទៅវ…

ធនាគារ ជីប ម៉ុង សហការជាមួយបុរី ហុង ឡេងយី ជំរុញការផ្ដល់កម្ចីការប្រាក់សមរម្យ និងលក្ខខណ្ឌងាយស្រួល សម្រាប់អ្នកទិញផ្ទះ

ធនាគារ ជីប ម៉ុង និង បុរី ហុង ឡេង យី នៅថ្ងៃទី ១០ ខែមេសា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ