កាលពីពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ ជាថ្នាក់ដឹកនាំកំពូលនៃសហរដ្ឋអាមេរិក បានប្រកាសថា លោក បានឆ្លងមេរោគកូវីដ១៩ ហើយក្រោយពីការប្រកាសនេះ បានបណ្តាលឲ្យ ផ្សារហ៊ុន មានភាពចលាចល ដោយសារតែភាពមិនប្រាកដប្រជាផ្នែកនយោបាយ តែយ៉ាងណា ក្រុមវេជ្ជបណ្ឌិត បានអះអាង លោក ដូណាល់ ត្រាំ បានធូរស្បើយច្រើនហើយ និងអាចត្រលប់ទៅសេតវិមានវិញ ក្នុងពេលឆាប់ៗ។
ទីផ្សារភាគហ៊ុនជាច្រើន ដូចជា S&P Future បានកើនឡើង ០,៨% និង Nasdap Future បានកើនឡើង ១,១% បន្ទាប់ពី ដំណឹងធូរស្បើយរបស់លោកដូណាល់ ត្រាំ ហើយនៅមានភាគហ៊ុនច្រើនផ្សេងទៀត ដែលមានកំណើនមកវិញផងដែរ។
លើសពីនេះ ភាពធូរស្បើយរបស់ លោក ដូណាល់ ត្រាំ ក៏អាចជំរុញនូវការប្រមូលផ្តុំទិញភាគហ៊ុន និងទ្រព្យដែលមានហានិភ័យផ្សេងៗ សម្រាប់ត្រៀមប្រើប្រាស់ នៅក្នុងខែក្រោយ ដែលជាពេលវេលានៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។
គួរជម្រាបដែរថា សេតវិមានអាមេរិកបានផ្សព្វផ្សាយដោយភាពលាយឡំគ្នា មិនច្បាស់លាស់អំពី ស្ថានភាពជំងឺរបស់ លោក ដូណាល់ ត្រាំ ដែលបានធ្វើឲ្យភាពមិនប្រាកដប្រជានៃនយោបាយ កាន់តែខ្លាំងក្លា ហើយវាបានជំរុញឲ្យវិនិយោគិនទាំងអស់ ត្រូវបានតាមដានព័ត៌មាន ឲ្យកាន់តែលម្អិតជាងនេះទៅទៀត ខណៈលទ្ធផលនៃការបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិក កាន់តែពិបាកក្នុងការព្យាករ៕