បច្ចេកវិទ្យា នៅវៀតណាម

ក្រុមហ៊ុន​វៀតណាម​សហការជាមួយ Google ដើម្បី​ផលិតទូរទស្សន៍


ក្រុមហ៊ុន VinSmart ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Vingroup ដ៏ធំ​មួយ នៅ​វៀតណាម បាន​ប្រកាស​ឲ្យ​ដឹងថា ខ្លួន​នឹង​ផលិត​ទូរទស្សន៍​ឆ្លាតវៃ ដោយសហការជាដៃគូ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​របស់​ពិភពលោក Google។ ភាព​ជា​ដៃគូ​នេះ នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​មួយនេះ បង្កើត​ទូរទស្សន៍ Vsmart របស់​ខ្លួន នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google ។
ក្រុមហ៊ុន​វៀតណាម​សហការជាមួយ Google ដើម្បី​ផលិតទូរទស្សន៍។ រូបភាព៖ VN Express
ដោយ

VinSmart គ្រោង​នឹង​ចេញ​ម៉ូដែល​ចំនួន ៥ ជា​ជំហាន​ដំបូង ដែល​មាន Resolution 4K និងមាន​កម្មវិធី Google Assistant ជា​ភាសា​វៀតណាម នៅ​ខែ​ក្រោយ។

ទូរទស្សន៍​ដែល​បំពាក់​​​ប្រព័ន្ធ​សំឡេង Dolby នឹងផលិត​នៅក្នុង​ឧទ្យាន​ឧស្សាហកម្ម Hoa Lac នៅក្នុង​ទីក្រុង​ហាណូយ។

លោក Le Mai Tuyet Trinh នាយករង​ក្រុមហ៊ុន Vingroup បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ថា បន្ទាប់ពី​ក្រុមហ៊ុន Google, VinSmart នឹង​ស្វែងរក​ដៃគូ​អន្តរជាតិបន្ថែមទៀត ​ដើម្បី​អភិវឌ្ឍ​ផលិតផល​វៃ​ឆ្លាត​ច្រើនទៀត ស្របតាម​ស្តង់ដារ​ពិភពលោក ក្រោម​ស្លាក​យីហោ​របស់​វៀតណាម។

អ្នកជំនាញ​បច្ចេកវិទ្យា បាន​និយាយ​ថា ទូរទស្សន៍ VinSmart នឹង​មាន​ការលំបាក​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែងជាមួយ​ផលិត​ផល​គុណភាពខ្ពស់ របស់ Samsung និង LG ។ ប៉ុន្តែ លោក​ថា ក្រុមហ៊ុន​វៀតណាម​គួរ​ផ្តោត​លើ​ផលិតផល​តម្លៃ​សមរម្យ​ ជាការល្អជាង។

VinSmart ដែល​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​ខែ​មិថុនា ឆ្នាំ​មុន បាន​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន​ចំនួន ៨​ម៉ូដែល រួចហើយ និង​បាន​នាំចេញ​ទៅ​ប្រទេស​អេស្ប៉ាញ, មីយ៉ាន់ម៉ា និង​រុស្ស៊ី។ 

ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ កាលពី​ខែ​ឧសភា ថា ខ្លួន​មាន​ផែនការ​ពង្រីក​ទៅ​ប្រទេស​ឥណ្ឌា, ថៃ, ឡាវ និង កម្ពុជា នៅ​ឆ្នាំ​នេះ​ផង​ដែរ និង​ថា ក្រុមហ៊ុន​កំពុង​សម្លឹង​មើល​ទៅ​លើ​ការផលិត​ផលិតផល​ម៉ាស៊ីន​ត្រជាក់ និង​ទូ​ទឹក​កក៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សរបស់ចិន អាលីបាបា ចុះបញ្ចីផ្សារហ៊ុន នៅហុងកុង ចំពេលស្ថានភាពទីក្រុងហុងកុងកំពុងតានតឹងខ្លាំង

ផ្សារហ៊ុននៅហុងកុងមានសន្ទុះកើនឡើងគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពី ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សរបស់ចិន គឺ អាលីបាបា បានសម្រេចចុះបញ្…

នាយក​រដ្ឋមន្រ្តី​៖ បើ​សិន​​អឺរ៉ុប​តម្រូវ​ឱ្យ​បង់​ពន្ធ​ទំនិញ​នាំចូល កម្ពុជា​នៅតែ​ចំណេញ ហើយ​ក៏​ថ្លៃថ្នូរ​ផងដែរ

នាយក​រដ្ឋមន្រ្តី សម្តេច ហ៊ុន សែន មាន​ប្រសាសន៍​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែ​វិច្ឆិកា​នេះ ថា បើ​សិន​ជា​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ