សម្តេច ហ៊ុន សែន ប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ និងតម្រូវឲ្យវិស័យរដ្ឋ និងឯកជនបន្ដធ្វើការងារធម្មតា
សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២០នេះបានប្រកាសថា ផ្អាកការប្រារព្ធធ្វើពិធីបណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយតម្រូ…
សម្ដេចបានមានប្រសាសន៍ការរឹតត្បិតកាត់បន្ថយចំណាយនេះ គឺអនុវត្តចំពោះគ្រប់ក្រសួងស្ថាប័នរដ្ឋ និងរួមទាំងមូលនិធិឃុំសង្កាត់ ក៏ប៉ះពាល់ដែរ។ ប៉ុន្តែ ចំពោះគម្រោងសាងសង់ផ្លូវថ្នល់ស្ពាន ដែលបាននិងកំពុងដំណើរការការដ្ឋានសាងសង់ គឺនៅប្រព្រឹត្តទៅតាមធម្មតា។
បន្ថែមលើនេះ សម្ដេចតេជោក៏បានស្នើឲ្យមន្ត្រីក្រសួងស្ថាប័នរដ្ឋកាត់បន្ថយបេសកកម្មចុះទៅតាមមូលដ្ឋាន ដោយត្រូវបន្ថយការធ្វើដំណើរនិងការចំណាយបេសកកម្ម។
គួរបញ្ជាក់ថា នៅមុននេះ ប្រមុខរដ្ឋាភិបាលបានប្រកាសបម្រុងថវិកាជាតិដល់ទៅ ២ពាន់លានដុល្លារអាមេរិក សម្រាប់ដោះស្រាយផលប៉ះពាល់មកលើសេដ្ឋកិច្ចប្រទេស ពីការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩៕