វិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មករ និយោជិតដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ ១៩ បានគូសបញ្ជាក់ថា ទទ្ទឹមនឹងវិស័យកាត់ដេររងផលប៉ះពាល់វិស័យទេសចរណ៍ក៏បានរងផលប៉ះពាល់ខ្លាំងឡើងដែរ ដូច្នេះរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានអន្តរាគមន៍បន្ថែមជាជុំទី៣ ដោយក្នុងនោះសម្រេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ ដុល្លារក្នុងមួយខែ សម្រាប់កម្មករ និយោជិត ១នាក់ ដែលធ្វើការងារក្នុងវិស័យទេសចរណ៍មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេចរណ៍។ ដោយឡែកសម្រាប់សហគ្រាស និងអាជីវកម្ម ក្នុងវិស័យទេចរណ៍ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរដ្ឋាភិបាលនឹងផ្តល់ជូន។
ក្នុងសេច្ចក្តីណែនាំរបស់រាជរដ្ឋាភិបាលបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារពីរដ្ឋាភិបាលនេះនឹងចាប់ផ្តើមអនុវត្ត ហើយនឹងមានសុពលភាព សម្រាប់តែរោងចក្រសហគ្រាស និងអាជីវកម្មទាំងឡាយណាដែលបានទទួលការឯកភាពឲ្យព្យួរការងារពីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈចាប់ពីថ្ងៃទី ១០ មេសា ឆ្នាំ២០២០។
សូមជម្រាបថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះគឺជាការជួយបណ្តោះអាសន្ន ដើម្បីចូលរួមចំណែកសម្រួលជីវភាពរស់នៅរបស់កម្មករ និយោជិត ដោយផ្តល់ឲ្យសម្រាប់រយៈពេល២ ខែ ស្របតាមច្បាប់ស្តីពីការងារ មាត្រា ៧១ ចំណុច ១១។ បន្ទាប់ពីរយៈពេល២ខែ រដ្ឋាភិបាលនឹងពិនិត្យសាជាថ្មី ទៅតាមសភាពការណ៍វិវត្តន៍ជាក់ស្តែង៕