អត្ថបទពាណិជ្ជកម្ម

ហត្ថាដាក់ឲ្យប្រើប្រាស់សេវាអ៊ីនធឺណិតប៊ែងឃីងជាផ្លូវការ និងមានសុវត្ថិភាពខ្ពស់


ភ្នំពេញៈ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ធនាគារ ហត្ថា មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសបើកដំណើរការជាផ្លូវការ ហត្ថា អ៊ីនធឺណិតប៊ែងឃីង។ ថ្នាលឌីជីថលដ៏ទំនើបនេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់ជូនអតិថិជន នូវបទពិសោធប្រតិបត្តិការធនាគារ តាមអ៊ីនធឺណិតប្រកបដោយភាពរលូន និងមានសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតឱ្យអតិថិជន អាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន យ៉ាងងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង។
ហត្ថាដាក់ឲ្យប្រើប្រាស់សេវាអ៊ីនធឺណិតប៊ែងឃីងជាផ្លូវការ និងមានសុវត្ថិភាពខ្ពស់
ដោយ
អំពី Hattha bank

ហត្ថា អ៊ីនធឺណិតប៊ែងឃីង ផ្តល់នូវលក្ខណៈពិសេសយ៉ាងទូលំទូលាយ ដើម្បីបំពេញតាមតម្រូវការ ដែលមានការវិវត្តឥតឈប់ឈររបស់អតិថិជន។ ជាមួយនឹងថ្នាលឌីជីថលនេះ អ្នកប្រើប្រាស់ អាចគ្រប់គ្រងបញ្ជីប្រាក់បៀវត្សរ៍ ធ្វើការផ្ទេរប្រាក់ក្នុងប្រទេស និងការផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ SWIFT ដោយមិនអស់កម្រៃសេវា ទទួលបានសៀវភៅមូលប្បទានប័ត្រឥតគិតថ្លៃ និងផលប្រយោជន៍ជាច្រើនទៀត ដែលអាចធ្វើប្រតិ​​​បត្តិការនៅនឹងកន្លែង ឬក៏នៅពេលធ្វើដំណើរក៏បាន។

សម្រាប់ផលិតផលថ្មីនេះ មានការរចនាឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការប្រើប្រាស់ និងធ្វើប្រតិ​បត្តិការ ធនាគារប្រកបដោយប្រសិទ្ធភាព។ ចំណុចពិសេសជាងនេះ ទៅទៀតនោះគឺហត្ថា អ៊ីនធឺណិតប៊ែងឃីង មានសុវត្ថិភាពខ្ពស់ជាមួយការផ្ទៀងផ្ទាត់ប្រតិបត្តិការ Two-Factor Authentication (2FA) ការពារព័ត៌មានសម្ងាត់ និងព័ត៌មានប្រតិបត្តិការនានា ដោយផ្តល់ឱ្យអតិថិជននូវសុវត្ថិភាពខ្ពស់។

បន្ថែមពីលើនេះទៀត ដើម្បីអបអរសាទរការបើកដំណើរការហត្ថា អ៊ីនធឺណិតប៊ែងឃីង ធនាគារហត្ថា កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេស សម្រាប់អតិថិជន ដែលបានចុះឈ្មោះ និងប្រើប្រាស់សេវាឌីជីថលនេះ។ ការផ្តល់ជូនពិសេសទាំងនេះរួមមានការមិនយកកម្រៃ លើការចុះឈ្មោះប្រើប្រាស់ សេវាបើកប្រាក់បៀវត្សរ៍ លេខគណនីពិសេស ផ្ទេរប្រាក់តាមរយៈប្រព័ន្ធ SWIFT និងការឥតគិតថ្លៃប្រចាំឆ្នាំ សម្រាប់ប័ណ្ណហត្ថាវីសា សម្រាប់និយោជិតក្រុមហ៊ុនទាំងអស់។

ការដាក់ឱ្យដំណើរការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារហត្ថា ក្នុងការបន្តការងារនវានុវត្ត និងលើកកម្ពស់សេវាធនាគារឌីជីថល ដើម្បីបំពេញតាមតម្រូវការ ដែលមានការវិវត្តទៅមុខ របស់អតិថិជនរបស់ធនាគារ ហត្ថា ដែលបង្កើតឡើងនូវព្រឹត្តិការណ៍ដ៏សំខាន់ ឆ្ពោះទៅសម្រេចឱ្យបាននូវបទពិសោធឌីជីថល និងបទពិសោធអតិថិជន កាន់តែសម្បូរបែប និងល្អប្រសើរ។

អំពីធនាគារហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជ ធំជាងគេលំដាប់ទី៤ ដោយផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។

ធនាគារហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មជាង៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រ នៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័ន មានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន ​TRIS Rating ដែលចំណាត់ថ្នាក់នេះ សបញ្ជាក់ឱ្យឃើញថា ធនាគារហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួន ប្រកបដោ​យស្ថិរភាព និងឈរជើងឈានមុខគេ នៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។

បន្ថែមជាងនេះទៀត ធនាគារហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ធនាគារ​ក្រុងស្រ៊ី ដែលជាភាគទុនិករបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ហត្ថា មានធនធា​នគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផ្លូវដែកកម្ពុជាទិញចូលទូរថភ្លើងពីម៉ាឡេស៊ី២៥គ្រឿងបន្ថែម ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវដែកឱ្យកាន់តែមានភាពប្រកួតប្រជែង

ការដឹកជញ្ជូនតាមផ្លូវដែក គឺជាមធ្យោបាយដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចតាមរយៈការជួយកាត់បន្ថយថ្លៃដើមលើការដឹកជញ្ជូន…

ខេត្តធំមួយរបស់កូរ៉េ ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ទេសចរណ៍ និងការតភ្ជាប់ជាមួយកម្ពុជា

អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានអបអរសាទរការដំឡើងកម្រិតទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជាទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលបញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ