គម្រោងទីក្រុង Bay of lights ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Canopy Sands ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Holdings Group។ ចំពោះផែនការមេអភិវឌ្ឍន៍ទីក្រុងតម្លៃ១៦ពាន់លានដុល្លារនេះ គឺត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនសិង្ហបុរី Surbanna Jurong ដែលមានប្រែក្លាយតំបន់ខេត្តព្រះសីហនុ ទៅជាទីក្រុងឆ្លាតវៃ ដែលមានភាពបៃតង និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុផងដែរ។ ប៉ុន្ដែ បច្ចុប្បន្ន ការអភិវឌ្ឍគម្រោងនេះ ត្រូវបានសារព័ត៌មាន Channel news Asia ព័ណ៌នាថា ជាគម្រោងដែលកំពុងបង្កក្ដីបារម្ភទាក់ទងនឹងផលប៉ះពាល់ផ្នែកបរិស្ថាន និងបញ្ហាហិរញ្ញវត្ថុជាដើម។
ជុំវិញបញ្ហានេះ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ បានប្រាប់ខេមបូណូមីស ថា ការចាក់បំពេញខ្សាច់នៅឆ្នេរសមុទ្ររាម គឺជាគម្រោង ដែលបានទទួលការសម្រេច ពីរាជរដ្ឋាភិបាល។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ គម្រោងនេះ ត្រូវបានសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ រួចរាល់តាមច្បាប់កំណត់។ ទោះយ៉ាងណា អភិបាលរង ខេត្តព្រះសីហនុ រូបនេះ លើកឡើងថា រាល់ការអភិវឌ្ឍ
អត្ថបទ៖ បូ ដូឡា