កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់

ឯកឧត្តម វង្សី វិស្សុត ចាត់ទុកក្រុមប្រឹក្សាអ្នកច្បាប់ជាតួអង្គដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំបើកកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ផ្ដោតសំខាន់ទៅលើការសម្របសម្រួល ការត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ ក្នុងគោលបំណងជំរុញការអនុវត្តន៍ច្បាប់ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍វិវត្តន៍ថ្មីៗ។
ឯកឧត្តម វង្សី វិស្សុត ចាត់ទុកក្រុមប្រឹក្សាអ្នកច្បាប់ជាតួអង្គដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់ថា ក្រុមប្រឹក្សាអ្នកច្បាប់ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។

នាកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់នៅទីស្ដីការគណៈរដ្ឋមន្រ្តីនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានចាត់ទុកក្រុមប្រឹក្សាអ្នកច្បាប់ គឺជាកាតាលីករ និងជាតួអង្គដ៏សំខាន់មួយក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ពោលគឺសង្គម-សេដ្ឋកិច្ច របស់ប្រទេសមួយមានការរីកចម្រើន ពិតណាស់គឺចាំបាច់ត្រូវតែមានការចូលរួម ពីក្រុមប្រឹក្សាអ្នកច្បាប់។ ស្ថិតក្នុងបរិការណ៍វិវត្តន៍ថ្មីៗឥតឈប់ឈរនៅលើសកលលោក រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តជំរុញនូវការអនុវត្តន៍ច្បាប់ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងច្បាប់ចូលរួមសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ឯកឧបនាយករដ្ឋមន្ត្រីប្រចាំការចង់ឃើញការអនុវត្តន៍ច្បាប់នៅកម្ពុជាប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ ដើម្បីសម្រេចបាននូវបេសសកម្មក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៥០ ការអភិវឌ្ឍន៍ធនធានមនុស្ស និងបច្ចេកវិទ្យាពិតជាសំខាន់ តែវាមិនអាចគ្មានមូលដ្ឋានច្បាប់ឡើយ។ យ៉ាងណាក៏ដោយ ដើម្បីអនុវត្តន៍ឲ្យទទួលបានជោគជ័យឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជំរុញឲ្យមានការកំណត់ឲ្យបានច្បាស់លាស់ទៅលើអាទិភាពការងារក្នុងរយៈពេលវែង និងចំពោះមុខឲ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចំាការបានគូសបញ្ជាក់ថា ក្រៅពីត្រួតពិនិត្យ និងផ្ដល់យោបល់ ក្រុមប្រឹក្សាអ្នកច្បាប់ ក៏មានតួនាទីតាក់តែងច្បាប់ ដែលទាមទារឲ្យក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវតែពង្រឹងនូវសមត្ថភាពត្រួតពិនិត្យ និងផ្ដល់យោបល់បន្ថែម ដែលនេះគឺជាការងារអាទិភាពចំពោះមុខសម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់។ យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានស្នើឲ្យក្រុមការងារមានការត្រួតពិនិត្យឲ្យបានលម្អិតពីផលប៉ះពាល់នានា ទៅលើសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ជាមុនសិនមុននឹងសម្រេចចិត្តដាក់ឲ្យអនុវត្តនូវច្បាប់នីមួយៗ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ហើយបាននិងកំពុងដើរតួនាទីយ៉ាងសកម្មជាយន្តការអមទីស្តីការគណៈរដ្ឋមន្រ្តីរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការងារតាក់តែង និងក្នុងការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ ការធានានូវសន្តិសុខគតិយុត្ត និងសង្គតិភាពគតិយុត្ត ស្របតាមការវិវត្តនៃនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា៕




អត្ថបទបន្ទាប់


ពន្ធដារ គ្រោងបង្កើតប្រព័ន្ធប្រមូលទិន្នន័យស្វ័យប្រវត្តិពីសាជីវកម្ម ដើម្បីពង្រឹងអភិបាលកិច្ច និងបង្កើនប្រសិទ្ធភាពប្រមូលពន្ធ

អគ្គនាយកដ្ឋានពន្ធដារ កំពុងសម្លឹងមើលលើការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលអាចប្រមូលទិន្នន័យពីក្រុមហ៊ុនសាជីវកម្មនានា ដែលកំពុងធ្វើប្រតិបត្តិ…

តើការធានារ៉ាប់រងកសិកម្ម មានសារៈសំខាន់យ៉ាងណាខ្លះ សម្រាប់ប្រជាកសិករ និងការធានាសន្តិសុខស្បៀង?

អ្នកជំនាញអះអាងថា វិស័យកសិកម្មកម្ពុជា គឺជាវិស័យមួយដែលមានភាពធន់ទ្រាំខ្លាំងទៅនឹងវិបត្តិនានា ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ បើទោះបីបច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ