អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា អំពាវនាវឱ្យអ្នកមានគំនិតច្នៃប្រឌិតចូលរួមក្នុងកម្មវិធីប្រកួតប្រជែងថ្មីមួយ ដើម្បីលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវ


កម្មវិធីប្រកួតប្រជែងថ្មីមួយដែលផ្តោតលើនិរន្តរភាព ឆាប់ៗនេះនឹងមើលឃើញមានការចូលរួមដ៏ច្រើនកុះករពីអ្នកមានគំនិតច្នៃប្រឌិតជាច្រើនដើម្បីបង្កើតឱ្យមានឥទ្ធិពលវិជ្ជមានដល់សង្គមកម្ពុជា។ ដោយបើកដំណើរការក្រោមកិច្ចសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON អញ្ជើញបេក្ខជនបេក្ខនារីដែលមានអាយុចន្លោះពី១៨ ដល់ ២៥ឆ្នាំឱ្យចូលរួមក្នុងបេសកកម្មបង្កើតអនាគតប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា អំពាវនាវឱ្យអ្នកមានគំនិតច្នៃប្រឌិតចូលរួមក្នុងកម្មវិធីប្រកួតប្រជែងថ្មីមួយ ដើម្បីលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវ

ការ​ប្រកួត​​ប្រជែង​​លើក​ទី​មួយ​នេះ​នឹង​​ផ្ដោត​លើ​​ប្រធានបទ “ការ​​ពិសា​ដោយ​​ការ​​ទទួល​​ខុស​​ត្រូវ”។ នៅក្នុងព្រឹត្តិការណ៍ SUSTAINATHON នេះ ក្រុម​ដែល​ចូលរួម​ប្រកួត​ប្រជែង​នឹង​មាន​ពេល ៤៨​ម៉ោង​ដើម្បី​ធ្វើកិច្ចការ​​​មួយ​ក្នុងគោល​បំណង​បង្កើត​​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ជួយជំរុញ​ការពិសាប្រកបរ​ដោយ​ការ​ទទួល​ខុសត្រូវ។ ក្រុមជាប់​ចំណាក់​ថ្នាក់​​កំពូល​ទាំង៣ នឹង​មាន​ឱកាស​នាំយក​គំនិត​របស់ពួកគេ​​ឱ្យ​លេច​ចេញជា​រូបរាង​ឡើង​ក្រោយ​ទទួល​បាន​ការណែនាំពី​អ្នក​ជំនាញ​​​ក្នុងដំណាក់​កាល​ហ្វឹក​ហាត់​​​​​រយៈ​ពេល ៣ខែ ដែល​​ដឹកនាំ​ដោយ​ក្រុមហ៊ុន Startup Factory។ បន្ទាប់មក ​ព្រឹត្តិការណ៍​​ចុងក្រោយ​នឹង​ត្រូវបាន​រៀបចំ​ធ្វើឡើង​​ដើម្បីជ្រើសរើសយកក្រុមចំនួន​១ដើម្បីប្រកាសជាជ័យលាភី។

លោកស្រី Jitka Markova នាយិកា​​ក្រុមហ៊ុន Startup Factory Cambodia មាន​ប្រសាសន៍ថា៖ «ចាប់​តាំង​ពី​បង្កើតក្រុមហ៊ុន​នៅ​​​កម្ពុជា​មក យើង​មាន​​ក្តី​​រីករាយ​ក្នុង​ការ​ធ្វើការងារជា​​ដៃ​គូ​ និង​ណែនាំ​អ្នក​មាន​គំនិត​ច្នៃ​ប្រឌិត​និងសហគ្រិន​ជំនាន់​ក្រោយ​ជាច្រើន​នាក់​របស់​​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានបង្ហាញ​សក្តានុពល​មិនគួរ​ឱ្យ​ជឿ​ក្នុង​ការដឹក​នាំ​កំណើន​​ដែលជំរុញ​ដោយ​​នវានុវត្តន៍​ទៅ​កាន់​ដំណាក់​កាល​បន្ទាប់​របស់​កម្ពុជា។ កម្មវិធី HEINEKEN SUSTAINATHON យក​​សក្តានុពល​នេះ​ដើម្បី​ឈាន​​​​ទៅកាន់​កម្រិត​មួយ​ទៀត​ដោយ​ផ្តោតលើ​ការ​ច្នៃប្រឌិត​ ដែលក៏​​​មាន​​និរន្តរភាព​ដោយសារ​យើងបង្កើតឡើង​​​ផងដែរ។ យើង​ទន្ទឹងរង់ចាំ​ធ្វើការ​ជា​មួយ​និស្សិត និង​គាំទ្រពួក​គេជា​មួយ​នឹង​ឧបករណ៍​ ការ​បណ្តុះបណ្តាល និង​ធនធាន​ល្អបំផុត​ដែល​មាន​ដើម្បី​ជួយ​បង្ហាញ​សមត្ថភាព​របស់​ពួកគេ»។

ការ​ប្តេជ្ញា​ចិត្ត​រយៈ​ពេល​វែងក្រោម​កម្មវិធី “ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ (Brew A Better World)” របស់​ក្រុមហ៊ុន HEINEKEN Group គូស​បញ្ជាក់​ពី​អាទិភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​រួម​ចំណែក​ជា​វិជ្ជមាន​លើ​​ទិដ្ឋាភាព​សំខាន់ៗចំនួន​បី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសា​​ដោយ​ការ​ទទួល​ខុស​ត្រូវ។ ក្រុមហ៊ុន HEINEKEN Group បាននិង​កំពុង​បន្តគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ទូទាំងសាកលដើម្បី​លើក​កម្ពស់ការ​ពិសា​​ប្រកបដោយការ​ទទួល​​ខុស​ត្រូវ​​ រាប់​ចាប់​ពី​ការ​ផ្តល់​លទ្ធភាព​​​ឱ្យ​អ្នកប្រើប្រាស់​នូវ​​​ជម្រើស​ស្រាបៀរ​ដែលមានជាតិអាល់កុលកម្រិតទាប និងស្រាបៀរដែលគ្មានជាតិអាល់កុល បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាប្រកបដោយការទទួលខុសត្រូវទៅដល់អ្នកប្រើប្រាស់ជាង១​ពាន់​លាននាក់​ជា​រៀងរាល់​ឆ្នាំផងដែរ ដើម្បី​ជួយ​អ្នក​ប្រើប្រាស់ទាំងអស់​អាចបង្កើត​ជម្រើស​​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

លោកស្រី Anne de Graaf នាយិការ​​ផ្នែកកិច្ចការសាជីវកម្ម​នៃ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​ប្រសាសន៍​ថា៖ «យើង​កំពុង​ស្វែងរក​អ្នកច្នៃ​ប្រឌិត​ដែល​មាន​បំណង​បង្កើតអ្វីដែលថ្មី ដើម្បីជំរុញ​ការពិសាប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​បង្កើត​ឱ្យ​មាន​ភាពខុសប្លែក​ជារួម ដូច​​ដែល​នៅ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើង​មាន​​​បំណង​​បង្កើត​ភាព​រីករាយ​រួម​គ្នា​​ពិតប្រាកដមួយ ដើម្បីជំរុញ​ពិភពលោក​ឱ្យកាន់​តែ​ប្រសើរ​ឡើង។ ជា​មួយ​នឹង​គំនិតផ្តួចផ្តើម​ថ្មីនេះ យើង​មាន​គោលបំណង​ស្វែង​រក​មធ្យោបាយ​កាន់​តែ​ច្រើន​ប្រកប​ដោយ​​ប្រសិទ្ធភាព​​ ដើម្បី​​​លើក​ទឹកចិត្ត​អ្នក​ប្រើប្រាស់ឱ្យ​ជ្រើស​រើស​ និង​បង្កើត​ជម្រើសពិសាគ្រឿង​ស្រវឹង​​ដោយការទទួលខុសត្រូវ។ យើង​​​​​ទន្ទឹង​រង់​ចាំ​​ធ្វើ​​ការងារ​ជាមួយ​ពួក​គេ​យ៉ាងអន្ទះសារ​​ដើម្បី​​លើក​កម្ពស់​បញ្ហា​​នេះ​»។

អ្នកមាន​គំនិត​​​ច្នៃប្រឌិត​អាយុចន្លោះពី ១៨ ទៅ ២៥​ឆ្នាំដែល​មាន​ចំណាប់​អារម្មណ៍ចង់​ចូល​រួម​ប្រកួត​ប្រជែង ត្រូវ​បង្កើត​ជា​ក្រុមដែល​មាន​សមាជិក​​ពី ២ ទៅ ៥ នាក់​ក្នុង​មួយ​ក្រុម។ បន្ទាប់​ពីឆ្លងកាត់​​​ការសម្ភាស​ជុំទីមួយ និង​ការ​វាយ​តម្លៃ​របស់​អ្នក​រៀបចំកម្មវិធី ក្រុម​ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ចូល​រួម​​ក្នុងព្រឹត្តិការណ៍ SUSTAINATHON ​រយៈ​ពេល ២ថ្ងៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុងភ្នំពេញ​ក្នុង​ខែមករា ឆ្នាំ២០២៣។ ប្រាក់​រង្វាន់​សរុប​ចំនួន ៤.០០០ ​ដុល្លារ​អាមេរិក​កំពុង​រង់ចាំ​ក្រុម​ឈ្នះកំពូល​ទាំង​បី​សម្រាប់​ជុំដំបូង ហើយ​​​នឹងមាន​​រង្វាន់បន្ថែមទៀត​នៅពេលដែល​ក្រុមកំពូលទាំង៣ បន្ត​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ចុងក្រោយ។ ដោយ​អាស្រ័យ​លើ​​គំនិតច្នៃ​ប្រឌិត​ដែល​​ត្រូវ​បាន​បង្កើតឡើង ក្រុម​ដែល​ឈ្នះក៏អាច​មាន​ឱកាស​អនុវត្ត​គំនិត​របស់​ខ្លួន​​ជា​មួយ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផងដែរ។

អ្នកដែល​មាន​បំណង​ចូលរួម​ក្នុង​កម្មវិធី HEINEKEN SUSTAINATHON អាច​ដាក់​ពាក្យ​ចូលរួម​បាន​តាមរយៈ​តំណភ្ជាប់​នៅទីនេះឱ្យ​បាន​មុន​ថ្ងៃផុត​កំណត់​ទី៣ ខែធ្នូ ឆ្នាំ២០២២៖ https://bit.ly/SUSTAINATHON2022

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូម​តាម​ដានទំព័រ​បណ្តាញសង្គម​របស់​ក្រុមហ៊ុន HEINEKEN Cambodia និងក្រុមហ៊ុន Startup Factory Cambodia ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ចុង​ក្រោយបំផុត៖




អត្ថបទបន្ទាប់


EU សម្រេចប្រកាសដាក់រុស្ស៊ីចូលក្នុងបញ្ចី ជារដ្ឋដែលផ្គត់ផ្គង់ និងឧបត្ថម្ភអំពើភេរវកម្ម

សភាអឺរ៉ុបកាលពីថ្ងៃពុធ ទី ២៣ វិច្ឆិកា បានប្រកាសដាក់ប្រទេសរុស្ស៊ីចូលជារដ្ឋ ដែលផ្គត់ផ្គង់ និងឧបត្ថម្ភដល់អំពើភេរវកម្ម ដោយលើកហេតុផលថា យោធាម៉…

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវការ វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ